Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាយុ

Chuon Nath's Khmer-Khmer Dictionary
  1. អាយុ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អាយុស៑ ឬ​ជា អាយុ ក៏​មាន​ខ្លះ) ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ជីវិត, កាល​របស់​ជីវិត, កាល​ដែល​ជីវិត​កំពុង​នៅ​មាន : អាយុ ២០ ឆ្នាំ ។ ខ្មែរ​ប្រើ​ជា អាយូស ក៏​មាន (--យ៉ូស), ក្លាយ​មក​ពី សំ. អាយុស៑ ។
    - អាយុ​កប្ប ឬ - --កល្ប (--ក័ប ឬ --ក័ល) កំណត់​នៃ​អាយុ ។
    - អាយុ​កាម ការ​ចង់​បាន​អាយុ​វែង ។
    - អាយុ​កាល កាល​នៃ​អាយុ​គឺ​ជំនាន់, ស្រករ, ស្របក់​ស្របាល​នៃ​អាយុ​ឬ​កាល​កំណត់​នៃ​អាយុ​ចំនួន​ប៉ុណ្ណោះ ។
    - អាយុក្ខ័យ ឬ
    - --ក្ស័យ ដំណើរ​អស់​អាយុ ។
    - អាយុ​គណនា (--គៈ ណៈ--) ការ​រាប់​អាយុ ។
    - អាយុ​ជន្ម ឬ
    - --ជន្មន, --ជន្មា, --ជន្មាន (--ជន់ ឬ --ជន់-ន្ម័ន, ជន់-ន្មា, ជន់-ន្មាន; សំ. ស.) អាយុ​កំណើត គឺ​អាយុ​ដែល​រាប់​តាំង​ពី​ថ្ងៃ​ចាប់​កំណើត​ឬ​តាំង​ពី​ថ្ងៃ​កើត​មក​ដល់​ថ្ងៃ​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជន្ម ផង) ។
    - អាយុ​ជីវិត (បា. ស.) ដំណើរ​មាន​អាយុ​រស់​នៅ : សូម​ឲ្យ​ខ្ញុំ​មាន​អាយុ​ជីវិត​ត​ទៅ​ទៀត ! ។
    - អាយុ​ទាន ការ​ឲ្យ​អាយុ គឺ​ការ​ជួយ​ឲ្យ​មាន​ជីវិត (ជីវិត​ទាន) ។
    - អាយុ​បរិច្ឆេទ (--ប៉ៈរ៉ិច-ឆែត) ការ​កំណត់​អាយុ ។
    - អាយុ​បរិមាណ (--ប៉ៈរ៉ិម៉ាន) ការ​រាប់​អាយុ; ការ​ស្មាន​អាយុ ។
    - អាយុ​បរិយោសាន ឬ - អាយុ​ហបរិយោសាន (--ប៉ៈរ៉ិយ៉ោ-- ឬ --ហៈ--; បា.; សំ. អាយុស៑ + បយ៌វសាន, ស៑ > ះ = អាយុះ​បយ៌វសាន) ទី​បំផុត​នៃ​អាយុ ។
    - អាយុប្បមាណ ឬ - --ប្រមាណ ចំនួន​អាយុ ។
    - អាយុ​ពរ (បា. ស.) ពរ​ថា​ឲ្យ​មាន​អាយុ​វែង (ដូច​ពរ​ជា សូម​ឲ្យ​អ្នក​មាន​អាយុ​វែង ! ...) ។
    - អាយុ​ពេទ្យ ឬ - --វេជ្ជ ពេទ្យ​អ្នក​ចេះ​វិធី​ថែ​រក្សា​ឲ្យ​មាន​អាយុ​វែង ឬ​ពេទ្យ​អ្នក​ចេះ​ថ្នាំ​ចម្រើន​អាយុ ។
    - អាយុ​វឌ្ឍនៈ ឬ - --វឌ្ឍន៍ (--វ័ត-ឍៈនៈ ឬ--វ័ត) ដំណើរ​ចម្រើន​អាយុ : ថ្នាំ​អាយុ​វឌ្ឍនៈ ថ្នាំ​ចម្រើន​អាយុ (ហៅ អាយុ​វឌ្ឍន​ភេសជ្ជ ក៏​បាន) ។
    - អាយុ​វឌ្ឍន​ការណ៍ ហេតុ​ដែល​នាំ​ឲ្យ​ចម្រើន​អាយុ ។ អាយុ, វណ្ណៈ, សុខៈ, ពលៈ  អាយុ (វែង), សម្បុរ (កាយ​ល្អ), សេចក្ដី​សុខ, កម្លាំង (ពាក្យ​សម្រាប់​ឲ្យ​ពរ) : សូម​ឲ្យ​អ្នក​មាន​អាយុ, វណ្ណៈ, សុខៈ, ពលៈ ! ។
    - អាយុ​វស្សា អាយុ​និង​វស្សា គឺ​ចំនួន​អាយុ​និង​ចំនួន​វស្សា​ដែល​បួស (បាន​ប៉ុន្មាន​ហើយ ?) ។
    - អាយុ​វេទ ឬ - អាយុពេ្វទ, អាយុ​វ៌េទ (សំ. អាយុស៑ > អាយុរ៑ + វេទ > អាយុ​វ៌េទ) វិទ្យា​សម្រាប់​រក្សា​អាយុ, វិជ្ជា​សម្រាប់​ចម្រើន​អាយុ, សម្រាប់​បង្កើត​សុខ​ភាព ។
    - អាយុ​សង្ខារ (បា.; សំ. អាយុស៑ + សំស្ការ > អាយុះ​សំស្ការ) ការ​ភ្ជុំ​អាយុ, ការ​កំណត់​អាយុ​ដែល​នឹង​ដល់​មរណ​កាល ។
    - អាយុ​សេស (--សែស) សេស​នៃ​អាយុ គឺ​អាយុ​ដែល​មាន​សេស មិន​គត់​ឆ្នាំ ។
    - អាយុ​ស្មន្ត ឬ - អាយស្មន្ត, អាយស្មា (--យុស-ស្មន់ ឬ យុ័សស្មន់, --យុ័ស-ស្មា; សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នក​មាន​អាយុ ។ ពាក្យ​លំអុត​សម្រាប់​ហៅ​មនុស្ស​ក្មេង​ជាង​ខ្លួន​ឬ​អ្នក​ដែល​តូច​ជាង​ខ្លួន, ដែល​គេ​គោរព​ខ្លួន (ច្រើន​ប្រើ​ខាង​បព្វជិត​ជាង​គ្រហស្ថ) : និមន្ត​ទៅ​ណា​អាយុស្មន្ត ?; និមន្ត​អាយុស្មន្ត​មក​ខាង​ណេះ !; អាយុស្មន្ត​សុខ​សប្បាយ​ទេ​ឬ ? (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាវុសោ ផង) ។
  2. អាយុ--
    (មើល​ក្នុង​ពាក្យ អាយុ) ។
  3. អាយុត្តកៈ ( ន.នាមសព្ទ ) [--យុត-តៈកៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អាយុត្តក; អាយុក្តក) អ្នក​មាន​មុខ​ងារ​ឬ​នាទី​អ្នក​តឿន​ទារ​សួយ​អាករ, ជា​អ្នក​ទារ​ពន្ធ​ឬ​ហូត​ពន្ធ, ហូត​ភាស៊ី; អាជ្ញា​ហ្លួង​ទារ​ពន្ធ; ស្មៀន​កាន់​បញ្ជី​ពន្ធ, ចៅហ្វាយ​ពន្ធ​ឬ​នាយ​ពន្ធ ។ ខ្មែរ​សម័យ​បច្ចុប្បន្ន ហៅ​ក្រុម​លេខកៈ​មួយ​ក្រុម​ធ្វើ​រាជការ​ក្នុង​ព្រះ​បរម​រាជ​វាំង​ប៉ុន្តែ​ហៅ រាជាយុត្តកៈ (មើល​ត្រង់ រាជា-- ក្នុង​ពាក្យ រាជ) ។
  4. អាយុធ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដូច​គ្នា​នឹង អាវុធ (ម. ប្រ.) ។
  5. អាយុធាគារ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ឃ្លាំង​អាវុធ, កន្លែង​ទុក​ដាក់​គ្រឿង​ចម្បាំង, គ្រឿង​អាវុធ​យុទ្ធភណ្ឌ, គ្រឿង​យុទ្ធោបករណ៍ ។
Headley's Khmer-English Dictionary
  1. អាយុ ( n ) [ʔaayuʔ]   - detail »
    age; life.
  2. អាយុ ( v ) [ʔaayuʔ]   - detail »
    to be a certain age, to be .... years old
    Eg. នាងអាយុប៉ុន្មានហើយ​?: How old are you?
  3. អាយុត្តកដ្ឋាន ( n ) [ʔaayuttaʔkattʰaan]   - detail »
    quarter-master (general's) department
  4. អាយុត្តកៈ ( n ) [ʔaayuttaʔkaʔ]   - detail »
    steward, administrative officer in charge of supplies, supply officer; internal revenue official, tax collector
  5. អាយុធ ( n ) [ʔaayut]   - detail »
    weapons
  6. អាយុធាគារ   - detail »
    See: អាវុធកោដ្ឋាគារ


Prohok Solutions @2017 : Learn Khmer | Khmer Calendar