Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អ

Chuon Nath's Khmer-Khmer Dictionary
  1. អកតវេទិតា ( ន.នាមសព្ទ ) [អៈកៈតៈ--]   ( បា.បាលី​ ( បាលីភាសា ) )
    ភាវៈ​នៃ​បុគ្គល​អ្នក​មិន​តប​គុណ​ឬ​មិន​គិត​នឹង​​តប​ឧបការ​គុណ​គេ ។
  2. អកតវេទិនី [អៈកៈតៈ--]
    មើល​ក្នុង​ពាក្យ អកតវេទី ។
  3. អកតវេទី ( ន.នាមសព្ទ ) [អៈកៈតៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្ឫតវេទិន៑) អ្នក​ដែល​មិន​តប​ឬ​មិន​គិត​នឹង​តប​ឧបការ​គុណ​គេ; បើ​ស្ត្រី​ជា អកតវេទិនី ។ ព. ផ្ទ. កតវេទី, កតវេទិនី ។
  4. អកនិដ្ឋ ( ន.នាមសព្ទ ) [អៈកៈនិត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អកនិឞ្ឋ) ឈ្មោះ​ឋាន​សុទ្ធាវាស​ជាន់​ទី ៥ : ឋាន​អកនិដ្ឋ; ហៅ អកនិដ្ឋា ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុទ្ធាវាស>សុទ្ធាវាស ក្នុង​ពាក្យ សុទ្ធ ទៀត​ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈកៈនិត-ឋៈ, ដូច​ជា អកនិដ្ឋ​ព្រហ្ម  ព្រហ្ម​ក្នុង​ឋាន​អកនិដ្ឋ ។
    - អកនិដ្ឋ​ភព ភព​ឬ​ឋាន​អកនិដ្ឋ ។ល។
  5. អកនិដ្ឋា [អៈកៈនិត-ឋា]
    មើល​ក្នុង​ពាក្យ អកនិដ្ឋ ។
  6. អកប្បិយ ( គុ.គុនសព្ទ ) [អៈក័ប-ប៉ិយ៉ៈ] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អកប្បិយ; អកល្បិយ) ដែល​មិន​គួរ, មិន​ត្រូវ​ទំនង, មិន​សម​ដល់​ការ; ដែល​មាន​បញ្ញត្តិ​ហាម : របស់​អកប្បិយៈ ។ ព. ផ្ទ. កប្បិយ ឬ --យៈ ។
    - អកប្បិយ​បរិក្ខារ បរិក្ខារ​ដែល​មិន​គួរ​ប្រើ​ប្រាស់; បរិក្ខារ​ដែល​មាន​ពុទ្ធប្បញ្ញត្តិ​ហាម​មិន​ឲ្យ​បព្វជិត​ពុទ្ធ​សាសនិក​ប្រើ​ប្រាស់ ។
    - អកប្បិយ​ភណ្ឌ របស់​ជា​អកប្បិយៈ ។
    - អកប្បិយ​ភោជន ភោជន​ដែល​មិន​គួរ​បរិភោគ ។
    - អកប្បិយ​មំសៈ ឬ - --មំសំ (--មុ័ង-សៈ ឬ --មុ័ង-ស័ង) សាច់​ដែល​មិន​គួរ​បរិភោគ (យ៉ាង​ដូច​សាច់​ដំរី, សេះ, ពស់, ខ្លា​ជាដើម ដែល​ព្រះ​សព្វញ្ញុ​ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​បព្វជិត​ឆាន់) ។
    - អកប្បិយ​វត្ថុ វត្ថុ​ជា​អកប្បិយៈ គឺ​អ្វី​ៗ​ដែល​មាន​បញ្ញត្តិ​ហាម​មិន​ឲ្យ​ប្រើ​ប្រាស់​ឬ​មិន​ឲ្យ​បរិភោគ ។
    - អកប្បិយ​វោហារ សម្ដី​ដែល​មិន​គួរ​និយាយ; សម្ដី​ដែល​សមណៈ​មិន​ត្រូវ​និយាយ ។ល។
  7. អកម្មកិរិយា ( ន.នាមសព្ទ ) [អៈក័ម-ម៉ៈកិ-រ៉ិយ៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អកម៌ក្រិយា) កិរិយា​សព្ទ​ដែល​កាល​ណា​និយាយ​មិន​បាច់​ដាក់​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង​ទេ, ដូច​ជា ដេក, ដួល, ឈរ, អង្គុយ ជាដើម : ដេក​លើ​គ្រែ, ដួល​លើ​ផែន​ដី, ឈរ​លើ​រាន​ហាល, អង្គុយ​ក្នុង​បន្ទប់; ហៅ អកម្ម​ធាតុ ក៏​បាន (ព. វ.) ។ ព. ផ្ទ. សកម្ម​កិរិយា, សកម្ម​ធាតុ ។
  8. អកម្មធាតុ ( ន.នាមសព្ទ ) [អៈក័ម-ម៉ៈធាត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អកម៌--) មូល​ឬ​ឫស​ដើម​នៃ​កិរិយា​សព្ទ​ដែល​មិន​មាន​កម្ម (ព. វ.) ។ ព. ផ្ទ. សកម្ម​ធាតុ  (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អកម្ម​កិរិយា>អកម្ម​កិរិយា ទៀត​ផង) ។
  9. អកយំ ( ន.នាមសព្ទ )
    ឈ្មោះ​បទ​ភ្លេង​មួយ​ប្រភេទ មាន​លំនាំ​បទ​អណ្ដឺតអណ្ដក​គន្លាក់​គន្លើន​គ្រលួច ស្រដៀង​នឹង​សូរ​សព្ទ​អក​យំ : ភ្លេង​អក​យំ ។
  10. អករណីយ ( គុ.គុនសព្ទ ) [អៈកៈរ៉ៈណីយ៉ៈ ឬ--ណី; បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. --ណីយ៉ៈ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​មិន​គួរ​ធ្វើ, ដែល​មិន​គប្បី​ឬ​មិន​ត្រូវ​ធ្វើ : អំពើ​នុះ​ជា​អករណីយ ។ ព. ផ្ទ. ករណីយ ។
    - អករណីយ​កម្ម អំពើ​ឬ​ការ​ដែល​មិន​គួរ​ធ្វើ ។
    - អករណីយ​កិច្ច កិច្ច​ដែល​មិន​គួរ​ធ្វើ; កិច្ច​ដែល​សមណៈ​មិន​ត្រូវ​ធ្វើ​ដោយ​ដាច់​ខាត ។ល។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar