Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥសូរ

Chuon Nath's Khmer-Khmer Dictionary
  1. ឥសូរ ( គុ.គុនសព្ទ ) [អ៊ិ--] or ឦសូរ   ( សំ. ក្ល.សំស្រ្កឹតក្លាយ )
    (បា. សំ.) (ឦឝ្វរ; ខ្មែរ​ប្រើ វ > ូ; ឥស្សរ) ដែល​ជា​ធំ, ជា​ចម្បង, ជា​កំពូល​លើ​គេ, ជា​ម្ចាស់​លើ​គេ : ពង្ស​ពុទ្ធង្កូរ ឥសូរ​កំពូល លើ​អស់​អ្នក​ផង គោរព​មាតា កុំ​ឲ្យ​មាន​ហ្មង ពុំ​ដែល​កន្លង ទសពិធ​ធម៌​ថ្លៃ ។ ន. ព្រះ​សិវៈ; អ្នក​ធំ; អ្នក​ដែល​ជា​ចម្បង​លើស​អស់​អ្នក​ផង, ម្ចាស់​លើ​គេ, ម្ចាស់​ផែន​ដី (ក្សត្រិយ៍​ទ្រង់​រាជ្យ); ចៅហ្វាយ​ធំ ។ ព្រះ​ឥសូរ ព្រះ​សិវៈ (ព្រះ​ឥសូរ ឬ ព្រះ​សិវៈ នេះ​ជា​ទេវតា​ឬ​ជា​ព្រះ​ស័ក្តិសិទ្ធិ​វិសេស​មួយ​អង្គ​របស់​ពួក​ព្រាហ្មណិក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឥសូរ​នារាយណ៍​និង​ព្រះ​ព្រហ្ម អ្នក​ជឿ​និយម​ថា​ស័ក្តិសិទ្ធិ ឯ​ព្រះ​សម្ពុទ្ធ​ទ្រង់​ពិនិត្យ ឃើញ​ថា​ការណ៍​ពិត​ផ្សេង​ទៅ​វិញ ។ ទ្រង់​ឃើញ​អដ្ឋង្គិក​មគ្គ ជា​ផ្លូវ​ជៀង​ជាក់​ត្រង់​រលេញ ទើប​លះ​ចោល​ផ្លូវ​អម​ខាង​ចេញ ចំណេញ​បាន​ត្រាស់​ពោធិញ្ញាណ ។ ខ្មែរ​សម័យ​បុរាណ​ប្រើ​ពាក្យ ឥសូរ ឬ ឦសូរ នេះ​ជា​គោរម​ព្រះ​បរម​នាម​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ក្នុង​រជ្ជកាល​ខ្លះ​ក៏​មាន, ដូច​ជា ក្សត្រិ​យេសូរ, បរមេសូរ (ត​មក​ក្លាយ​ជា បរមី​សូរ ក៏​មាន) រាមេសូរ, នរេសូរ (< សំ. ក្សត្រិយ, បរម, រាម, នរ + ឦឝរ) ជាដើម; ប្រើ​ជា​ឋានន្តរ​មន្រ្តី​ក៏​មាន, ដូច​ជា ពិពិធ​ឦសូរ, ឥសូរ​មេត្រី, ឥសូរ​សម្បត្តិ ជាដើម ។
Headley's Khmer-English Dictionary
  1. ឥសូរ ( n ) [ʔəysoo, ʔiʔsoo]   - detail »
    lord, king; Shiva
  2. ឥសូរ ( adj ) [ʔəysoo, ʔiʔsoo]   - detail »
    to be important, of high rank / standing; chief, main, leading, great, supreme; superior.


Prohok Solutions @2017 : Learn Khmer | Khmer Calendar