Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧប្បត្តិ

Chuon Nath's Khmer-Khmer Dictionary
  1. ឧប្បត្តិ ( ន.នាមសព្ទ ) [អ៊ុប-បុ័ត-តិ ឬ អ៊ុប-ប័ត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧត្បត្តិ) ការ​កើត, ការ​កើត​ឡើង; ការ​ចាប់​ជាតិ, កំណើត ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន “កើត, ចាប់​កំណើត” : អស់​ជីវិត​ទៅ​ឧប្បត្តិ​ជា​បុត្រ​នៃ​សេដ្ឋី ។ ឧប្បត្តិ​កថា ពាក្យ​ដែល​បណ្តាល​កើត​ឡើង ។
    - ឧប្បត្តិ​ការណ៍ ឬ
    - --ហេតុ ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ឡើង, មូល​ហេតុ ។
    - ឧប្បត្តិ​កេតនៈ ឬ
    - --កេតន៍ (--កែត) ស្រុក​កំណើត, ជាតិ​ភូមិ (ហៅ ឧប្បត្តិដ្ឋាន ឬ ឧប្បត្តិ​ភូមិ ក៏​បាន) ។
    - ឧប្បត្តិ​ភាព ភាវៈ​នៃ​ឧប្បត្តិ ។ល។
  2. ឧប្បត្តិ--
    (មើល​ក្នុង​ពាក្យ ឧប្បត្តិ) ។
  3. ឧប្បត្តិក ( ន.នាមសព្ទ ) [អ៊ុប-ប៉ៈដិក ឬ--ដឹក]   ( បា. ស.បាលីភាសាសន្មត )
    (ឧប្បត្តិ; សំ. ឧត្បត្តិ) ការ​កើត; ការ​ចាប់​ជាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧប្បត្តិ ផង) ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ការ​កើត​ឯង; ការ​ចាប់​កំណើត​ឥត​មាតា​បិតា, ឥត​មេ​បា; ឧបបាតិក” : ឧប្បត្តិក​នៃ​ពួក​ដង្កូវ ។ ប្រើ​ជា កិ. ក៏​មាន “កើត​ឯង” : អ្នក​ខ្លះ​ស្លាប់​ទៅ​ឧប្បត្តិក​ជា​ទេវតា, ខ្លះ​ទៅ​ឧប្បត្តិក​ជា​ប្រេត, ខ្លះ​ជា​ពស់​ថ្លាន់ ។ សន្មត​ឲ្យ​ជា : ឧប្បត្តិក​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​យក្ស ម្នាក់​ទៀត​ជា​ស្វា ។
    - ឧប្បត្តិក​អាចារ្យ សន្មត​ឬ​តាំង​ឲ្យ​ជា​អាចារ្យ ។ ប្រើ​ជា គុ. ក៏​មាន “ដែល​បណ្តាល​កើត​ឡើង; ដែល​ប្រតិដ្ឋ​ផ្សំ, ដែល​សន្មត​ថា” : ពាក្យ​ឧប្បត្តិក, សេចក្ដី​ឧប្បត្តិក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សម្ដី​ឧប្បត្តិក​ឡើង​ឯង​ៗ គួរ​ក្រែង​កុំ​អាល​ប្រញាប់​ថា- តាម​ភ្លាម​ត្រូវ​តែ​ពិចារណា បើ​ពិត​សឹម​ថា​កុំ​ធ្វេស​ធ្លោយ ។ ដ្បិត​ពាក្យ​ឧប្បត្តិក​សឹង​តែ​ភ្លាត់ ចេញ​តែ​ពី​មាត់​ជន​កម្សោយ មនុស្ស​ល្ងង់​ជ្រុល​ជឿ​លុះ​ថ្ងៃ​ក្រោយ នាំ​ឲ្យ​អ្នក​ផង​មើល​ងាយ ។
Headley's Khmer-English Dictionary
  1. ឧប្បត្តិ ( n ) [ʔupbat, ʔuppat, ʔuʔbatteʔ-, ʔoʔpatteʔ-]   - detail »
    birth, creation, origin, source; happening.
  2. ឧប្បត្តិ ( v ) [ʔupbat, ʔuppat, ʔuʔbatteʔ-, ʔoʔpatteʔ-]   - detail »
    to originate, initiate; to spring forth, be born; to happen
  3. ឧប្បត្តិក ( n ) [ʔuppatdək]   - detail »
    happening; creation, birth; spontaneous generation.
  4. ឧប្បត្តិក ( v ) [ʔuppatdək]   - detail »
    to happen, take place, arise; to be considered as; originated as; transformed into; give birth to oneself


Prohok Solutions @2017 : Learn Khmer | Khmer Calendar