Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧ

Chuon Nath's Khmer-Khmer Dictionary
  1. ឧណ្ហ -- or ឧណ្ហ៍ ឧណ្ហា-- ឧណ្ហោ--
    (មើល​ក្នុង​ពាក្យ ឧណ្ហ) ។
  2. ឧណ្ហីស ( ន.នាមសព្ទ ) [អ៊ុន-ហិស]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឧឞ្ណិឞ) ។ គ្រឿង​ប្រដាប់​សីសៈ; មកុដ; ឈ្នួត​ក្បាល; ក្បាំង​មុខ; របៃ; ក្បាល​ជណ្ដើរ; មង្គល ។
    - ព្រះ​ឧណ្ហីស មកុដ​រាជ្យ (រាប់​ចូល​ក្នុង​រាជ​កកុធ​ភណ្ឌទាំង ៥) ។
  3. ឧតុ ( ន.នាមសព្ទ ) [អ៊ុ-តុ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឫតុ) រដូវ ។ ឧតុកាល កាល​រដូវ​គឺ​កាល​ដែល​គួរ​តាម​រដូវ: ធ្វើ​បុណ្យ​ឲ្យ​ទាន​តាម​ឧតុ​កាល (ប្រើ​ជា ឧតុ​សម័យ ក៏​បាន) ។ ឧតុនិយម ឬ --និយាម ដំណើរ​កំណត់​រដូវ; រដូវ​មួយ​ៗ​ដែល​មាន​កាល​កំណត់​ផ្សេង​ពី​គ្នា; កាល​អនុលោម​តាម​រដូវ : ស្លៀក​ពាក់​តាម​ឧតុនិយម ។ ឈ្មោះ​ក្រុម​រាជការ​មាន​ភារ​កិច្ច​ខាង​ការ​ពិនិត្យ​នូវ​បាតុភូត ដែល​កើត​មាន​តាម​រដូវ​ឰដ៏​បរិយាកាស​ដូច​ជា ផ្គរ, ភ្លៀង, រន្ទះ, ខ្យល់​ព្យុះ, អ័ព្ទ​ជាដើម : ក្រុម​ឧតុនិយម ។ ឧតុនី ឬ ឧតុមតី (សំ. ឫតុមតី) ស្ត្រី​មាន​រដូវ ។
    - ឧតុ​បរិណាម (--ប៉ៈរ៉ិ--) ដំណើរ​ផ្លាស់​រដូវ ឬ ប្រែប្រួល​រដូវ : ជំងឺ​ឧតុ​បរិណាម ជំងឺ​ដែល​កើត​ព្រោះ​ដំណើរ​ផ្លាស់​រដូវ (ហៅ ឧតុ​បរិណាមជាពាធ (--ប៉ៈរ៉ិណាម៉ៈ--) ក៏​បាន; បា. < ឧតុបរិណាមជ + អាពាធ) ។
    - ឧតុ​បរិយោសាន ចុង​រដូវ ។
    - ឧតុ​មុខ ដើម​រដូវ ។
    - ឧតុ​រាជ ស្តេច​រដូវ​គឺ​វសន្ត​រដូវ (រដូវ​ឈើ​ជម្រុះ​ស្លឹក​ហើយ​បញ្ចេញ​ត្រួយ​បញ្ចេញ​ផ្កា ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វសន្ត​រដូវ ផង) ។
    - ឧតុ​វិបរិត ឬ
    - --វិបល្លាស ដំណើរ​ផ្លាស់​ប្រែ​អាកាស​ធាតុ​ក្នុង​រដូវ​នីមួយ (ដូច​ជា​រដូវ​ក្ដៅ​ប្រែ​ទៅ​ជា​ត្រជាក់​ជាដើម) ។
    - ឧតុ​សន្ធិ តំណរ​ដូវ ។
    - ឧតុ​សន្និបាត សម័យ​ដែល​រដូវ​មួយ​ទល់​គ្នា​នឹង​រដូវ​មួយ ។
    - ឧតុ​សមុដ្ឋាន សមុដ្ឋាន​នៃ​រដូវ (មាន​ក្ដៅ, រងា​ជាដើម) : ប្រើ​ថ្នាំ​រម្ងាប់​រោគ​តាម​ឧតុ​សមុដ្ឋាន ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫតុ និង រដូវ ផង) ។
  4. ឧតុ --
    (មើល​ក្នុង​ពាក្យ ឧតុ) ។
  5. ឧត្ដម ( គុ.គុនសព្ទ ) [អ៊ុត-ដំ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ខ្ពស់, ខ្ពង់ខ្ពស់; កន្លង; ល្អ; ប្រសើរ; ថ្លៃថ្លា; បរិបូណ៌; សម្បូណ៌ : ថ្នាក់​ឧត្ដម ថ្នាក់​ខ្ពស់ ។
    - ប្រសើរ​ឧត្ដម ប្រសើរ​កន្លង ។
    - ផល​ស្រូវ
    - ឧត្ដម ផល​ស្រូវ​បរិបូណ៌​ឬ​សម្បូណ៌ ។
    - ពូជ​ពង្ស​ឧត្ដម ឬ - ពង្ស​ពូជ-- ពូជ​ពង្ស​ខ្ពង់ខ្ពស់ ។
    - ឧដុង្គឧត្ដម ឬ - ឧត្ដុង្គ-- ខ្ពង់ខ្ពស់​លើសលែង ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ៊ុត-តៈម៉ៈ, ចួន​ថា អ៊ុត-ដំ-ម៉ៈ ឬ អ៊ុត-ដំ ក៏​មាន​ខ្លះ (តាម​ទម្លាប់​ស្រួល​មាត់), ដូច​ជា ឧត្ដម​គតិ  គតិ​ឧត្ដម គឺ​ដំណើរ​កើត​ល្អ; ចិត្ត​គំនិត​ខ្ពង់ខ្ពស់ អធ្យាស្រ័យ​ដែល​ដុះដាល​ចេញ​មក ដើម្បី​រិះ​រក​សេចក្ដី​សុខ-ចម្រើន, គោល​បំណង​ចង់​ឲ្យ​បាន​ល្អ​ប្រពៃ,... : មនុស្ស​មាន​ឧត្ដម​គតិ រមែង​បាន​ជា​ទី​ស្រឡាញ់​នៃ​មហា​ជន ។
    - ឧត្ដម​គន្ធ ក្លិន​ប្រសើរ ។
    - ឧត្ដម​គោត្ត ឬ - --គោត្រ គោត្រ​ខ្ពស់ ។
    - ឧត្ដម​គ្រឹហា ឬ - --គ្រឹះ ផ្ទះ​ល្អ, មាន​តម្លៃ ។
    - ឧត្ដមង្គ ឬ - ឧត្ដមាង្គ (--មុ័ង, --ម៉ង់ ឬ --ម៉ាង) ក្បាល, ត្បូង ។
    - ឧត្ដម​ជាតិ ជាតិ​ខ្ពស់ ។
    - ឧត្ដម​បុរិសៈ ឬ
    - --បុរស បុរស​ខ្ពង់ខ្ពស់ ។ ព. វ. សំ. បា. បុរិសៈ​ទី ៣ ត្រង់ ខ្ញុំ, អញ, យើង ។
    - ឧត្ដម​ភាព ភាព​ឧត្ដម ។
    - ឧត្ដម​ភូមិ ថ្នាក់​ខ្ពស់, ជាន់​ខ្ពស់ ។
    - ឧត្ដម​ភេទ (បា. --វេស; សំ. --វេឝ) ភេទ​ឧត្ដម ។ ព. ពុ. បព្វជិត​ភេទ ។
    - ឧត្ដម​មន្រ្តី (អ៊ុត-ដំ--) មន្រ្តី​ថ្នាក់​ខ្ពស់; មន្រ្តី​រដ្ឋបាល​ថ្នាក់​ខ្ពស់ ។
    - ឧត្ដម​វង្ស ឬ - --ពង្ស វង្ស​ខ្ពស់, ពូជ​ខ្ពស់ ។
    - ឧត្ដម​វិជ្ជា ឬ
    - --វិទ្យា វិជ្ជា​ជាន់​ខ្ពស់ ។
    - ឧត្ដម​ស័ក្តិ ស័ក្តិ​ខ្ពស់ ។
    - ឧត្ដម​សេនានី មេ​ទាហាន​ជាន់​ខ្ពស់ ចាប់​តាំង​ពី​ថ្នាក់​ឧត្ដម​សេនីយ៍​ត្រី​ទៅ​ដល់​សេនា​ប្រមុខ ។
    - ឧត្ដម​សេនីយ៍ ឋានន្តរ​មេ​ទាហាន​ជាន់​ខ្ពស់​ជា​មេ​បញ្ជាការ​កង​ទ័ព ។
    - ឧត្ដម​សេនីយ៍​ត្រី ឧត្ដម​សេនីយ៍​ដែល​មាន​ឋានន្តរ​សក្តិ​ក្រោម​ឧត្ដម​សេនីយ៍​ទោ ។
    - ឧត្ដម​សេនីយ៍​ទោ ឧត្ដម​សេនីយ៍​ជា​ចន្លោះ​ឧត្ដម​សេនីយ៍​ត្រី និង​ឧត្ដម​សេនីយ៍​ឯក ។
    - ឧត្ដម​សេនីយ៍​ឯក ឧត្ដម​សេនីយ៍​មាន​ឋានន្តរ​សក្តិ​ខ្ពស់​ជាង​ឧត្ដម​សេនីយ៍​ទោ​និង​ឧត្ដម​សេនីយ៍​ត្រី ។
    - ឧត្ដមានុភាព អានុភាព​ខ្ពង់ខ្ពស់​ឬ​ខ្លាំង​ក្រៃ ។
    - ឧត្ដមាភិសេក អភិសេក​ខ្ពង់ខ្ពស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមណុត្តមាភិសេក ផង) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ឧត្ដមៈ, ឧត្ដមា, ឧត្ដមោ, ឧត្តមំ (--មុ័ង) ក៏​បាន ។
  6. ឧត្ដម-- or ឧត្ដមៈ, ឧត្ដមា, ឧត្ដមោ, ឧត្តមំ
    (មើល​ក្នុង​ពាក្យ ឧត្ដម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀប​ឧត្ដម​សព្ទ​ថា : ព្រះ​សម្ពុទ្ធោ ព្រះ​អង្គ​ឧត្ដមោ មាន​ធម៌​ឧត្តមំ ទោះ​បី​មាន​ជន និគ្រន្ថ​ប្រឆាំង​ ប្រទើស​ប្រទាំង ក៏​ចាញ់​តេជះ ។ ក្នុង​លោក​ឥត​ទ្វី មាន​តែ​មុនី ពេញ​ទី​ជា​ព្រះ ប្រទាន​សុខ​ស្ងប់ ឲ្យ​សត្វ​បាន​ឈ្នះ ឲ្យ​បាន​លាក​លះ នូវ​ក្តី​សល់វ៉ល់ ។
  7. ឧត្ដរ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អ៊ុត-ដ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាង​លើ; ខាង​ខ្ពស់; ខាង​ជើង; ខាង​ឆ្វេង; ខាង​ចុង; ខាង​ក្រោយ : ទិស​ឧត្ដរ ទិស​ខាង​ជើង ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អ៊ុត-តៈរ៉ៈ (ចួន​ថា អ៊ុត-ដ តាម​ទម្លាប់​ស្រួល​មាត់), ដូច​ជា ឧត្ដរ​កាយ  រាង​កាយ​ប៉ែក​ខាង​លើ; រូប​កាយ​ខ្ពស់ ។
    - ឧត្ដរ​កាល អនាគត​កាល ។
    - ឧត្ដរ​កុរុ ឬ - ឧត្ដរ​កុរុ​ទ្វីប ឈ្មោះ​មហា​ទ្វីប​មួយ​នៅ​ក្នុង​ទិសា​ភាគ​ខាង​ជើង​ភ្នំ​សិនេរុ (តាម​ភូមិ​សាស្រ្ត​បុរាណ); ខ្មែរ​ច្រើន​ហៅ​ក្លាយ​ជា
    - ឧត្ដរ​ករោ​ទ្វីប  (អ៊ុត-ដ-កៈរ៉ោ--) ឧត្ដរ​ទិសា​ភាគ  ប៉ែក​ទិស​ខាង​ជើង ។
    - ឧត្ដរ​និកាយ ពួក​ខាង​ជើង គឺ​ពួក​ពុទ្ធ​សាសនិក​ខាង​លទ្ធិ​មហា​យាន (ព. ផ្ទ. ទក្ខិណ​និកាយ) ។
    - ឧត្ដរ​ប័ដ សំពត់​សម្រាប់​ពានា ឬ​សំពត់​បង់​ក, សំពត់​ដណ្ដប់ (ហៅ ឧត្ដរ​ពស្រ្ត ឬ --ព័ស្រ្ត ក៏​បាន) ។
    - ឧត្ដរ​លុប ឬ - --លោប (ព. វ.) លុប​អក្សរ​ឬ​បទ​ខាង​ចុង, ដូច​ជា អាដានាដិយៈ > អាដានា; ឪពុក > ឪ ជាដើម ។
    - ឧត្ដរាព័ត៌ ឬ - ឧត្ដរាវដ្ដ ដំណើរ​វិល​ទៅ​ខាង​ធ្វេង ដើរ​ជា​ឧត្ដរាព័ត៌ ដើរ​វិល​ទៅ​ខាង​ឆ្វេង​ជុំ​វិញ​ទី​ណា​មួយ : ហែ​សព​ជា​ឧត្ដរាព័ត៌​បី​ជុំ​បារាំ​កំពូល រួច​ហើយ​លើក​សព​ទៅ​តម្កល់​លើ​ជើង​ថ្ករ  (តាម​ទម្លាប់​ខ្លះ) ។ ព. ផ្ទ. ទក្ខិណាព័ត៌ ឬ ទក្ខិណាវដ្ដ។
    - ឧត្ដរាភិមុខ ដែល​មាន​មុខ​បែរ​ចំ​ទៅ​ខាង​ជើង ។
    - ឧត្ដរាសង្គ (--សង់) សំពត់​ពានា, សំពត់​បង់​ក (វេវ. ឧត្ដរ​ប័ដ, ឧត្ដរ​ពស្រ្ត) ។ ព. ពុ. ចីពរ : ភិក្ខុ​តម្រួត​ឧត្ដរាសង្គ​ជាមួយ​នឹង​សង្ឃាដី ហើយ​ឃ្លុំ​ជា​បរិមណ្ឌល ដើរ​ចូល​ទៅ​ក្នុង​ភូមិ ។
    - ឧត្តរាសាឍ (ឈ្មោះ​នក្សត្រ​ទី ២១; ខែ​អាសាឍ​ក្រោយ; ខ្មែរ​ធ្លាប់​ប្រើ​តែ ទុតិយាសាឍ ។
    - បុញ្វសាឍ ឈ្មោះ​នក្សត្រ​ទី ២០; ខែ​អាសាឍ​មុន; ខ្មែរ​ធ្លាប់​ប្រើ​តែ​បឋមាសាឍ ឬ ប្រថមាសាឍ) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ឧត្ដរៈ, ឧត្ដរា, ឧត្ដរោ, ឧត្តរំ (អ. ថ. --រុ័ង) ក៏​បាន តាម​គួរ​ដល់​ការ​ប្រកប; ផ្លាស់ រ ជា ល > ឧត្តល, ឧត្តលា, ឧត្តលោ ក៏​បាន (អ. ថ. អ៊ុត-ដល់, --តៈល៉ា, -តល៉ោ) ។
  8. ឧត្ដរ-- or ឧត្ដរៈ, ឧត្ដរា, ឧត្ដរោ, ឧត្តរំ
    (មើល​ក្នុង​ពាក្យ ឧត្ដរ) ។
  9. ឧត្ដរទិស ( ន.នាមសព្ទ ) [អ៊ុត-តៈរ៉ៈ ទឹស]   ( បា.បាលី​ ( បាលីភាសា ) )
    ទិស​ខាង​ឆ្វេង​ដៃ គឺ​ទិស​ខាង​ជើង (ឧត្ដរ) ។
  10. ឧត្ដរមានជ័យ ( ន.នាមសព្ទ ) [អ៊ុត-ដ--]
    ឈ្មោះ​ខេត្ត​មួយ​នៃ​កម្ពុជ​រដ្ឋ, បំបែក​ចេញ​ពី​ខេត្ត​សៀមរាប​ហើយ​តែង​តាំង​ឡើង​ពី​ឆ្នាំ ១៩៦៦ (ព្រះ​រាជ​ក្រម​លេខ ២៨២- បរ ចុះ​ថ្ងៃ​ទី​១ មីនា ១៩៦៦) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar