Khmer Dictionary: ឫ
Chuon Nath's Khmer-Khmer Dictionary
-
ឫតុ
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧតុ) រដូវ ។ ប្រើជាបទសមាស : ឫតុកាល ឬ ឧតុ-- សម័យក្នុងរដូវ, គ្រាដែលសមតាមរដូវ, ដែលមានទំនងស្រួល; សម័យធ្លាក់រដូវនៃស្ត្រី (ហៅថា ឫតុសម័យ ឬ ឧតុ-- ក៏បាន) ។
- ឫតុនិយម ឬ - ឧតុ-- (--យំ) ការកំណត់តាមរដូវ; ធម្មតារបស់រដូវ (ហៅថា ឫតុនិយាម ឬ ឧតុ-- ក៏បាន) ។
- ឫតុបរិណាមជាពាធ ឬ
- ឧតុ-- (--ប៉ៈរ៉ិណាមៈជាពាត) ជំងឺដែលកើតព្រោះការប្រែឬផ្លាស់រដូវ ។
- ឫតុរាជ សេ្ដចរដូវ គឺរដូវស្លឹកឈើលាស់ (វសន្តរដូវ) ។
- ឫតុសន្ធិ (--សន់-ធិ) តំណរដូវ គឺវេលាត្រង់ចន្លោះរដូវពីមួយទៅមួយ, វេលាផ្លាស់រដូវ ។
- ឫតុសាត្ម្យ៍ (--សាត) អាហារដែលឆ្ងាញ់តាមរដូវ; ដំណើរឆ្ងាញ់ពិសាតាមរដូវ ។
- ឫតុស្នាន ការងូតទឹកជម្រះខ្លួនក្នុងថ្ងៃដាច់រដូវ; ការងូតទឹកជម្រះកាយរបស់ស្ត្រីក្នុងវេលាដែលធ្លាក់រដូវរួចហើយឬក្នុងវេលាកន្លងមក ៤ ថ្ងៃ អំពីថ្ងៃដែលមានរដូវជាដំបូងបំផុត (ងូតដើម្បីឲ្យកើតស្រីសួស្ដី, តាមលទ្ធិព្រាហ្មណ៍ឬលទ្ធិបុរាណ) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ ផង) ។
-
ឫទ្ធ
( គុ.គុនសព្ទ ) [រឹត ឬរឹត-ធៈ ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឥទ្ធ) ដែលរឹងប៉ឹង, ខ្លាំង, ក្លាខ្លាំង, ក្លាហាន; មាំទាំ, មាំមួន; ដែលលូតលាស់, ដុះដាល, ចម្រើន; ដែលសម្រេច, កើតការ; ដែលសម្បើម; រុងរឿង;... ។ បើប្រើជាបទសមាស រៀងពីខាងដើម (អ. ថ. រឹត-ធៈ), រៀងពីខាងចុង (អ. ថ. រឹត) : ឫទ្ធតេជះ តេជះក្លាខ្លាំង ។ ឫទ្ធពល ឬ ពលឫទ្ធ កម្លាំងរឹងប៉ឹងឬដែលមានកម្លាំងរឹងប៉ឹង ។ល។
-
ឫទ្ធា
( ន.នាមសព្ទ ) [រឹត-ធា; < ឫទ្ធិ]
ឫទ្ធិច្រើន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ដេចមានឫទ្ធា តេជះខ្លាំងក្លា ឥតមានប្រៀបបាន ពុំមានសត្រូវ ណាហ៊ានឈ្លានពាន រាស្រ្តសុខសម្រាន្ត សាន្តត្រាណជានិច្ច) ។
-
ឫទ្ធានុភាព
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឫទ្ធិ + អានុភាវ) អានុភាពនៃឫទ្ធិ (ប្រើជា ឥទ្ធានុភាព ក៏បាន, < ឥទ្ធិ + អានុភាវ) ។
-
ឫទ្ធិ
( ន.នាមសព្ទ ) [រឹត ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឥទ្ធិ) សេចក្ដីសម្រេច, ដំណើរកើតការ; អំណាច; សេចក្ដីអស្ចារ្យ, សម្បើម; សេចក្ដីក្លៀវក្លា, រុងរឿង; សេចក្ដីចម្រើន, លូតលាស់, ដុះដាល; សេចក្ដីរឹងប៉ឹង, មាំមួន : មានឫទ្ធិ, ប្រឡងឫទ្ធិ ប្រើឫទ្ធិអំណាច ។ បើរៀងពីខាងដើមសព្ទដទៃជាបទសមាសឬបទ
- តទ្ធិត (អ. ថ. រឹត-ធិ) : ឫទ្ធិក្រៃ ឫទ្ធិដ៏ក្រៃលែង ។
- ឫទ្ធិពល ឬ - ឥទ្ធិ-- កម្លាំងរបស់ឫទ្ធិ ។
- ឫទ្ធិម័ត (--មុ័ត) ដែលមានឫទ្ធិ ឬអ្នកមានឫទ្ធិ ។
- ឫទ្ធិរង្គ (--រង់) ចម្បាំងមានឫទ្ធិ, ចម្បាំងយ៉ាងសម្បើម ។
- ឫទ្ធិរុទ្រ (--រុត) ដែលសម្បើម, រឹងប៉ឹង ដោយឫទ្ធិ ឬអ្នកមានឫទ្ធិខ្លាំងពូកែ ។
- ឫទ្ធិលាភ ការបានឫទ្ធិ, ការសម្រេចឫទ្ធិ ។ល។ បើរៀងពីខាងចុងសព្ទដទៃ (អ. ថ. រឹត) :
- កាយឫទ្ធិ (កាយ៉ៈ--) ឫទ្ធិរបស់កាយ ។
- ធ្យានឫទ្ធិ ឬ - ឈាន-- (ធ្យានៈ-- ឬ ឈានៈ--) ឫទ្ធិនៃធ្យាន ឬឫទ្ធិរបស់ឈាន ។
- បុណ្យឫទ្ធិ ឬ - បុញ្ញ-- (បុន-យ៉ៈ-- ឬ បុញ-ញ៉ៈ--) ឫទ្ធិរបស់បុណ្យ ។
- រណឫទ្ធិ (រៈណៈ--) ឫទ្ធិរបស់ចម្បាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រណៈ ផង) ។
- រាជឫទ្ធិ (រាជៈ--) ឫទ្ធិរបស់ព្រះរាជា ។
- សេនាឫទ្ធិ ឫទ្ធិរបស់សេនា ។
- អស្វឫទ្ធិ ឬ - អស្ស-- (អ័ស-ស្វៈ-- ឬ អ័ស-សៈ--) ឫទ្ធិរបស់សេះ; ខ្មែរប្រើពាក្យនេះដោយសន្មតិជាឈ្មោះគ្រឿងឥស្សរិយៈមួយបែប ដែលបារាំងសែសហៅថា សឺវ៉ាលីយេរ chevalier... ។ល។
-
ឫស
( ន.នាមសព្ទ )
អវយវៈចំណែកមួយរបស់រុក្ខជាតិ, តិណជាតិ, វល្លិជាតិ ដែលដុះចាក់ចុះទៅក្នុងដី សម្រាប់ស្រូបយករសជាតិដី ដូចជាអាហារឬដែលដុះស្រោបដើមឈើជាដើម : ឫសឈើ, ឫសស្មៅ, ឫសវល្លិ, ឫសប្រទាលផ្ញើប្រាណ ។ ចុងគល់ធ្មេញដែលដុះក្នុងសាច់អញ្ចាញធ្មេញ : ឫសធ្មេញ ។
- ឫសកែវ ឫសដែលដុះចាក់ត្រង់ទៅក្រោម ជាឫសសំខាន់របស់ឈើ (ប៉ុន្តែឈើខ្លះឥតឫសកែវក៏មាន) ។ ព. ប្រ. ទីពំនាក់យ៉ាងមាំ; មុខការយ៉ាងសំខាន់; ដំណើរសម្រេចប្រយោជន៍ស៊ប់ : អាងមានឫសកែវ; ចាក់ឫសកែវ ។
- សំយោជនក្កិលេស : បុគ្គលដែលបានផ្ដាច់ផ្តិលកិលេសជាឫសកែវអស់រលីងហើយ ហៅថា
- អរហន្ត ។
- ឫសរយាង ឫសដែលដុះចាក់ជ្រែងចេញទៅខាង ។ ព. ប្រ. ទីពំនាក់, មុខការ, ការសម្រេចប្រយោជន៍, កិលេសបន្ទាប់បន្សំ : ផ្ដាច់ឫសរយាងរួចសឹមផ្ដាច់ឫសកែវ ។ល។
-
ឫស
( ន.នាមសព្ទ )
កំណាត់ឈើជាដើមដែលបុកបង្កប់ក្នុងរណ្ដៅបញ្ចាល់ដីឲ្យណែនដើម្បីកុំឲ្យស្រុត: បុកឫសរណ្ដៅសសរសង់វិហារ, សង់គេហដ្ឋានធំៗ ។
-
ឫស
( ន.នាមសព្ទ )
រោគមួយប្រភេទដុះចេញពីសាច់ មានសណ្ឋានជាពកតូចមូលរឹង : កើតឫសនៅកែងដៃ ។
-
ឫសដី
( ន.នាមសព្ទ )
ជន្លេន (ព. ខ្ព. ហៅដោយប្រៀបឬដោយសន្មតិថាជាឫសរបស់ដី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) >
- មហីលតា ផង ។
-
ឫសដូង
( ន.នាមសព្ទ )
(រិតស៊ីដ្វង អ. ថ. រិតស៊ីដួង) ឈ្មោះរោគពួកមួយ មានច្រើនប្រភេទ :
- ឫសដូងច្រមុះ,
- ឫសដូងវិល,
- ឫសដូងរំហោក... កើតនៅច្រមុះ, នៅភ្នែក... បណ្ដាលឲ្យតឹងច្រមុះ, ស្ងួតក, ខះកន្លើត, ស្រវាំងភ្នែក, វិលមុខ, ជាំមុខ... ។ កើតនៅវច្ចមគ្គ ហៅ
- ឫសដូងបាត ។