Khmer Dictionary: ឯ
Chuon Nath's Khmer-Khmer Dictionary
-
ឯកឧកញ៉ា
( ន.នាមសព្ទ )
[អែក-អុក-ញ៉ា]
or ឯកឧត្ដម
ពាក្យសម្រាប់ប្រើរៀងពីខាងដើមឋានន្តរនៃមន្រ្តីមានស័ក្តិខ្ពស់ : ឯកឧត្ដមនាយករដ្ឋមន្រ្តី, ឯកឧត្ដមឧត្ដមសេនីយឯក... ។ ទាំងពីរពាក្យ ប្រើអក្សរសង្ខេបថា ឯ. ឧ. ដូចគ្នា (បារ. Excellence, Son--, S.E.) ។ ប៉ុន្តែ ឯកឧកញ៉ា ប្រើតែក្នុងរជ្ជកាលសម័យបុរាណព្រេងនាយ, គេនិយាយកាត់ខ្លីថា លោកឯកឧក, សម័យបច្ចុប្បន្ននេះ ប្រើពាក្យ ឯកឧត្ដម (ឯ. ឧ.) ។
-
ឯកឯង
( គុ.គុនសព្ទ )
[អែកអែង]
ដែលទោល, ម្នាក់គត់, តែឯង, តែម្នាក់ឯង ឧ. មនុស្សឯកជន, រស់នៅឯកឯង ។
-
ឯកា
or ឯកា--, ឯកោ, ឯកោ--, ឯកំ
(មើលក្នុងពាក្យ ឯក) ។
-
ឯង
( បុ. ស.បុរិសសព្ទនាម )
[អែង ]
អ្នក ។ ពាក្យសម្រាប់ហៅ មនុស្សក្មេងជាងឬតូចទាបជាង ក្នុងទីចំពោះមុខ : ឯងទៅណា ?; ឯងទាំងអស់គ្នា កុំអាលទៅណា ! ។ អាឯង ព. សា. ប្រើជា អាអ្ហែង; ហងឯង ព. សា. ប្រើជា អ្ងែង, និយាយថា អាអ្ហែងទៅណា ?; អ្ងែងមកពីណា ? (សម្រាប់ប្រើក្នុងការនិយាយស្ដីធម្មតាឬក្នុងរឿងប្រលោមលោកជាដើម) ។
-
ឯង
( និ.និបាតសព្ទ )
[អែង ]
ចំពោះខ្លួន, ផ្ទាល់ខ្លួន, លើខ្លួន, ពីខ្លួន, ពីទំនើងខ្លួន : ខ្លួនឯង, ឯកឯង, ម្នាក់ឯង ។ ដែលជារបស់ខ្លួន : របស់ឯង, គ្នាឯង ។ ស្រាប់, ស្រេចស្រាប់; តាមសញ្ជាតិ, តាមធម្មតា; ដែលមិនបាច់ធ្វើ, មិនបាច់ទិញជាដើម : ត្រពាំងកើតឯង, ឈើដុះឯង, របស់បានឯង, ចេះឯង; ការនុះវាឯងៗទេ ! ។ មែន, ពិត, មែនពិត; គត់; ហោង : ដូច្នោះឯង, នុ៎ះឯង; តែប៉ុណ្ណេះឯង ។ល។
-
ឯតទគ្គ--
or ឯតទគ្គា
(មើលក្នុងពាក្យ ឯតទគ្គៈ) ។
-
ឯតទគ្គៈ
( ន.នាមសព្ទ )
[អេ-តៈទ័ក-គៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឯតទគ្គ < ឯត “នេះ; នុះ” + ទ-អាគម + អគ្គ “ខ្ពស់, ខ្ពង់ខ្ពស់, ឧត្ដម; លើស”; ឯតទគ្រ < ឯតត៑ > ឯតទ៑ + អគ្រ “បុគ្គលនុះលើសគេ”) អ្នកដែលគេលើកថាលើសលែងឬប្រសើរជាងគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ : គ្រូបង្រៀននុះ រាជការលើកជាឯតទគ្គៈខាងវិជ្ជាលេខ (បើស្ត្រីជា ឯតទគ្គា) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឯតទគ្គ (អេ-តៈទ័ក-គៈ), ដូចជា ឯតទគ្គដ្ឋាន ទីជាឯតទគ្គៈ ។
- ឯតទគ្គបុគ្គល ឬ
- --បុរស បុគ្គលឬបុរសជាឯតទគ្គៈ ។
- ឯតទគ្គភាព ភាពជាឯតទគ្គៈ ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួកសាស្រ្តាចារ្យ ដែលនៅធ្វើការ ក្នុងវិទ្យាល័យ នុះគេសុទ្ធតែ មានវិទ្យាថ្លៃ ទាន់កាលសម័យ នៃការសិក្សា ។ ខ្លះមានចំណេះ ខ្ពស់ដល់ថ្នាក់ចេះ ឯតទគ្គា គួរបុត្រធីតា កូនចៅរាល់គ្នា ឲ្យមានវិជ្ជា ឯតទគ្គៈ ។
-
ឯតើ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អ៊ីតើ “ទេតើ”) ។
-
ឯថា
or ឯថាៈ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អ៊ីថា ឬ អ៊ីថាៈ) ។
-
ឯទៀត
( សព្វ.សព្វនាម )
មួយទៀត ផ្សេងទៀត ដទៃទៀត ។