Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឯ

Chuon Nath's Khmer-Khmer Dictionary
  1. ឯរាវ័ណ ( ន.នាមសព្ទ ) [អេរ៉ាវាន់ ] or ឰរាវ័ណ (អៃរ៉ាវាន់)   ( បា.បាលី​ ( បាលីភាសា ) )
    (ឯរាវណ; សំ. ឰរាវណ) ឈ្មោះ​ដំរី​មាន​ក្បាល​បី​ជា​ព្រះ​ទីន័ង​ព្រះ​ឥន្រ្ទ : ដំរី​ឯរាវ័ណ (គម្ពីរ​ពុទ្ធ​សាសនា​ប្រាប់​សេចក្ដី​ថា ក្នុង​ឋាន​សួគ៌​គ្មាន​សត្វ​តិរច្ឆាន​មែនទែន​ទេ, ដែល​ហៅ​ថា ដំរី​ឯរាវ័ណ  នេះ​ជា​ឈ្មោះ​នៃ​ទេវ​បុត្ត​ម្នាក់​ដែល​តែង​តែ​និមិ្មត​ខ្លួន​ជា​ដំរី​មាន​ក្បាល​បី​មួយ​ដង​មួយ​កាល...) ។
  2. ឯវំ ( និ.និបាតសព្ទ ) [អេវុ័ង ឬ អែ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (សំ. ឯវម៑) យ៉ាង​នេះ, ដូច្នេះ; យ៉ាង​ហ្នឹង, យ៉ាង​ហ្នឹង​ហើយ, មែន​ហើយ; ដោយ​ប្រការ​ដូច្នេះ, ដោយ​ប្រការ​ដូច្នោះ; ដូច​សេចក្ដី​ដែល​ថា​មក​ហើយ​នោះ; មាន​ឧបមេយ្យ​ដូច្នោះ;... ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ចប់​តែ​ប៉ុណ្ណេះ, អស់​សេចក្ដី​តែ​ប៉ុណ្ណេះ” (ព. ទេ.) ។ ព. ប្រ. ប្រើ​ជា​ពាក្យ​សាមញ្ញ​ថា “ស្រេច, ស្រេច​គ្នា​តែ​ប៉ុណ្ណេះ; ស្រេច​តែ​ម្តង !, ហើយ​តែ​ម្តង !, ហើយ​គ្នា​តែ​ម្តង !; ...” : អុញ ! ឯវំ​តែ​ម្តង ! អុញ ! ហើយ​គ្នា​តែ​ម្តង !; ណ្ហើយ ! ឯវំ​ត្រឹម​ណឹង​ចុះ ! ណ្ហើយ !  បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ចុះ !
  3. ឯ​ទៀត ( ន.នាមសព្ទ )
    ក្រៅ​អំពី, ដទៃ, ផ្សេង​ទៀត, មួយ​ទៀត. ឧ. អ្នក​ឯ​ទៀត, មនុស្ស​ឯ​ទៀត, ជន​ឯ​ទៀត, រឿង​ឯ​ទៀត ។


Prohok Solutions @2017 : Learn Khmer | Khmer Calendar