webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឱឡារិក ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឱឌារិក) គ្រោត​ៗ, គ្រោតគ្រាត; ច្បាស់លាស់ ។ ព. ផ្ទ. សុខុម ។ ធំដុំ, យ៉ាង​ធំ, ហ៊ឹកហ៊ាក់ : ធ្វើ​បុណ្យ​ខណ្ឌសីមា​ដ៏​ឱឡារិក​អធិកអធម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧឡារ ផង) ។
    - ឱឡារិក​រូប រូប​គ្រោតគ្រាត; រូប​ដែល​ច្បាស់លាស់ (ព. ផ្ទ. សុខុម​រូប) ។
  2. ឱឡិគល្ល ( ន.នាមសព្ទ ) [អោឡិគាល់ ]   ( បា.បាលី​ ( បាលីភាសា ) )
    ប្រឡាយ​បង្ហូរ​ទឹក​សម្អុយ ឬ​រណ្ដៅ​ទឹក​សម្អុយ : ក្នុង​ក្រុង​ធំ​ៗ ត្រូវ​តែ​មាន​ឱឡិគល្ល កុំ​ឲ្យ​មាន​ការ​ស្មោកគ្រោក ។ សម្រាប់​ប្រើ​ក្នុង​កាព្យ, ដូច​ជា ក្រុង​ធំ​ត្រូវ​មាន​ឧឡិគល្ល ទើប​គ្មាន​កង្វល់​ដោយ​ស្មោកគ្រោក បើ​គ្មាន​ច្រើន​តែ​មាន​មេ​រោគ កំចោក​ពួក​ជន​ឲ្យ​ឈឺ​ចាប់ ។ ទោះបី​ក្រុង​តូច​ៗ​ក៏​ដោយ បើ​ធ្លោយ​ពុំ​មាន​ត្រូវ​ប្រញាប់ ខ្នះខ្នែង​ធ្វើ​ភ្លាម​ឲ្យ​បាន​ឆាប់ កុំ​ឲ្យ​រោគ​ចាប់​ឆ្លង​រាល​ដាល ។
  3. ឱះ ! or អោ៎ះ ! ឱះឱ ! អោ៎ះអោ៎ !
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អុះ ! ឬ អុ៎ះ !) ។
  4. ឱ្យ ( កិ.កិរិយាសព្ទ ) or ឲ្យ
    ជា​អញ្ញត្រ​សព្ទ ដោយ​អនុវត្ត​តាម​ការ​ពិភាក្សា​ហើយ​សម្រេច​នៃ​គណៈ​កម្ម​ការ​រៀប​រៀង​វចនានុក្រម​ខ្មែរ​គ្រា​ដំបូង​បំផុត​ក្នុង​កាល ព. ស. ២៤៥៩ គ. ស. ១៩១៥ ថា​ត្រូវ​ប្រើ​ជា​ ឱ្យ យ៉ាង​នេះ មិន​យល់​ព្រម​ឲ្យ​ប្រើ​ជា ឱយ ឬ អោយ ឡើយ; មើល​ក្នុង និទាន Introduction ផង) ធ្វើ​អំណោយ គឺ​លះ​អ្វី​ៗ​ដល់​អ្នក​ដទៃ : ឲ្យ​ប្រាក់, ឲ្យ​ស្បៀង, ឲ្យ​ទ្រព្យ​របស់, ឲ្យ​គ្រឿង​ស្លៀក​ពាក់ ។ ប្រើ, បង្គាប់, ញ៉ាំង : ឲ្យ​ធ្វើ, ឲ្យ​រៀន, ឲ្យ​ទៅ, ឲ្យ​មក ។
    - ឲ្យ​កាន់​ការ ឲ្យ​ទទួល​កាន់​មុខ​ការ ។
    - ឲ្យ​ការណ៍ ប្រាប់​ដំណើរ​ការណ៍, ប្រាប់​រឿង​ហេតុ : សាក្សី​ឆ្លើយ​ឲ្យ​ការណ៍​តាម​ពិត ។
    - ឲ្យ​ជើង ហុច​ជើង​ម្ខាង​ឲ្យ​ចាប់ : អ្នក​ចំបាប់​ឲ្យ​ជើង​គ្នា​ម្តង​ម្នាក់ ។ លើក​ជើង​ហុច​បញ្ជោះ​ឬ​បញ្ឈឺ​ចិត្ត​ចំពោះ​មុខ​ដោយ​សេចក្ដី​ព្រហើន​មើល​ងាយ : វា​ហ៊ាន​ឲ្យ​ជើង​ខ្ញុំ ។
    - ឲ្យ​ដៃ បើក​ដៃ​ឲ្យ​ហ៊ាន​ធ្វើ ។ ហុច​ដៃ​បញ្ជោះ​ឬ​បញ្ឈឺ​ចិត្ត​ដោយ​សេចក្ដី​មើល​ងាយ ឬ​ក៏​ហុច​ដៃ​ចំអក​ឡក​ឲ្យ​គ្នា : វា​ហ៊ាន​ឲ្យ​ដៃ​ខ្ញុំ; អ្នក​ច្រៀង​ត​ឲ្យ​ដៃ​គ្នា (និយាយ​ថា ហុច​ដៃ​ឲ្យ​គ្នា ក៏​បាន) ។
    - ឲ្យ​ដំណឹង ប្រាប់​ដំណឹង ។
    - ឲ្យ​តម្រួយ ប្រាប់​តម្រួយ ។
    - ឲ្យ​ន័យ ពន្យល់ ។
    - ឲ្យ​នាម ឬ - ឈ្មោះ សន្មត​នាម ឬ តាំង​ឈ្មោះ ។
    - ឲ្យ​ឧបាយ ប្រាប់​ឧបាយ ។
    - ឲ្យ​អំណាច បើក​អំណាច, ប្រគល់​អំណាច ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក និង ឪ ទៀត​ផង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់ អញ្ញត្រ​សព្ទ ថា: អញ, អ្នក, នេះ, នោះ, ឲ្យ, ហោង កុំ​ឲ្យ​សរសេរ​តាម​សូរ​ថា អាញ់, នាក់, និះ, នុះ, ឱយ, អ្ហង ថា : រី​ពាក្យ​អញ​អ្នក នេះ​នោះ​បញ្ជាក់ ដល់​ឲ្យ​និង​ហោង ពោល​ជា​ពាក្យ​កាព្យ ឲ្យ​ងាយ​ចាំ​ចង សរសេរ​ម្តង​ៗ កុំ​ភ្លាត់​តាម​សូរ ។ ប៉ុណ្ណេះ​ជា​អាទិ៍ ប្រើ​កុំ​ឲ្យ​ឃ្លាត យក​ផ្សេង​ជា​ថ្នូរ អញ្ញត្រ​សព្ទ មិន​ត្រូវ​ផ្លាស់​ប្តូរ ​ទោះ​បី​មាន​សូរ ឮ​ផ្សេង​ក៏​ដោយ ។