Khmer Dictionary: កក
Chuon Nath's Khmer-Khmer Dictionary
-
កក្អិច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ក៏ក្អិច]
ពាក្យសំរាប់ចំរើនពាក្យមាត់ឲ្យប្លែកឡើង (ត្រី) : ត្រីមាត់កក្អិច ។
-
កក្អិល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ក៏ក្អិល]
ពាក្យសំរាប់ចំរើនកិរិយាដែលនៅមានកម្លាំងចិត្តឲ្យប្លែកឡើង : និយាយកក្អិល, សំដីកក្អិល ។
-
កក្អឹក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ក៏ក្អឹក]
ក្អឹកៗច្រើនដងមិនដាច់សូរ : សើចកក្អឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កខឹក, ក្អឹកៗ) ។
-
កក្អៀក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
[ក៏ក្អៀក ]
ក្អៀកៗច្រើនដងមិនដាច់សូរ : សើចកក្អៀក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្អៀកៗ) ។
-
កក្អៀច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ក៏ក្អៀច ]
ពាក្យសម្រាប់ចំរើនពាក្យចុះឲ្យប្លែកឲ្យច្រើនឡើង (ដង្កូវ) : ដង្កូវចុះកក្អៀច ។