Khmer Dictionary: កត់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទាល់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
មិនរហូត, ទញ់តុះ, ទើសផ្លូវ, ទើសដំណើរ; ខ្វះខាត, មិនគ្រប់គ្រាន់ : ទាល់ច្រក, ទាល់គំនិត; ទាល់សោហ៊ុយ, ទាល់ប្រាក់ចាយ, ផ្លូវទាល់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ័ល ផង) ។ ពាក្យសុភាសិតបុរាណថា : ដប់ទាល់ម្ភៃទាល់ កុំឲ្យទាល់គំនិត ដប់គិតម្ភៃគិត កុំគិតការណ៍ឆ្វេង ដប់លេងម្ភៃលេង កុំលេងល្បែងភ្នាល់; បើជ្រុលលេងហើយ ឃើញទោសក្រទ័ល ត្រូវកត់សម្គាល់ ស្បែស្បថរាងចាល ។
-
ទុក្កដ
( ន.នាមសព្ទ )
[ទុក-កត់]
(ទុស្ក្ឫត, ឫ > រឹ = ទុស្ក្រឹត) អំពើអាក្រក់, បាប ។ ឈ្មោះអាបត្តិពួកមួយ (ក្នុងអាបត្តិ ៧ កង) ជាទោសសម្រាប់ភិក្ខុ ឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា : ភិក្ខុទុកសក់ មិនកោរឲ្យយូរជាង ២ ខែ ឬទុកឲ្យដុះវែងជាង ២ ធ្នាប់ (ទទឹងម្រាមដៃ) ត្រូវអាបត្តិទុក្កដ ឬត្រូវទុក្កដាបត្តិ (រាប់តាមសរសៃសក់) ។
-
ទុក្ខ
( ន.នាមសព្ទ )
[ទុក]
(ទុះខ) សេចក្ដីព្រួយ, សេចក្ដីលំបាក (កាយនិងចិត្ត) : កើតទុក្ខ, មានទុក្ខ ។ ពាក្យផ្ទុយ : សុខ ។ ឈ្មោះអរិយសច្ចទី ១ (ក្នុងអរិយសច្ចទាំង ៤) បានខាងសេចក្ដីទុក្ខ ដែលកើតអំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដីសោកស្ដាយ, ខ្សឹកខ្សួល, លំបាកកាយ, តូចចិត្ត, ទង្គឹះតានតឹងចិត្ត; ហៅឲ្យពេញថា ទុក្ខអរិយសច្ច ឬទុក្ខសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរទុក្ខ, កងទុក្ខ គឺប្រជុំនៃសេចក្ដីទុក្ខគ្រប់យ៉ាង ។
- ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរអស់ទុក្ខ, ទីអស់ទុក្ខ (ព្រះនិព្វាន) : ព្រះអរហន្តទាំងឡាយ លោកបានដល់នូវទុក្ខក្ស័យហើយ; ព្រះនិព្វានជាទុក្ខក្ស័យ ។
- ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដីរំលត់ទុក្ខ; ទីរំលត់ទុក្ខ (ព្រះនិព្វាន), ជាឈ្មោះនៃអរិយសច្ចទី ៣ (ក្នុងអរិយសច្ចទាំង ៤) បានខាងដំណើររំលត់តណ្ហាអស់ មិនមានសល់; ហៅឲ្យពេញថា ទុក្ខនិរោធអរិយសច្ច ឬទុក្ខនិរោធសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ--) ន. (បា.) សេចក្ដីប្រតិបត្តិជាផ្លូវ ឬជាឧបាយឲ្យរលត់ទុក្ខ (អដ្ឋង្គិកមគ្គ), ជាឈ្មោះនៃអរិយសច្ចទី ៤ (ក្នុងអរិយសច្ចទាំង ៤) បានខាងផ្លូវមានអង្គ ៨ គឺ សេចក្ដីយល់ត្រូវ, តម្រិះត្រូវ, ការស្ដីនិយាយត្រឹមត្រូវ, ការងារត្រឹមត្រូវ, ការចិញ្ចឹមជីវិតត្រឹមត្រូវ, ព្យាយាមត្រូវ, ការរឭកត្រូវ, ដំណើរតាំងចិត្តខ្ជាប់ខ្ជួនត្រូវ ហៅឲ្យពេញថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬហៅថា មគ្គសច្ច ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផ) ។
- ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដីរលត់ទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខនិរោធ) ។
- ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់ដឹងច្បាស់នូវទុក្ខ, កំណត់បានថាជាទុក្ខ, ប្រាជ្ញាដែលកត់សម្គាល់យល់ថាជាទុក្ខ ។
- ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលើកទុក្ខធុរៈទម្លាក់ទៅលើគេ, ការផ្ដេកវេរទុក្ខធុរៈឲ្យគេ ។
- ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលះសេចក្ដីទុក្ខ គឺការរលាស់សេចក្ដីទុក្ខចោលមិនឲ្យទំនៅក្នុងចិត្ត : ទុក្ខប្បហានជាហេតុនាំឲ្យបានសេចក្ដីសុខ ។
- ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរដឹងនូវសេចក្ដីព្រួយ, លំបាក; ដំណើររងអារម្មណ៍ ឬទទួលអារម្មណ៍ជាទុក្ខ, សេចក្ដីសោយទុក្ខ ។ ហៅត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏គង់សំដៅសេចក្ដីថា ទទួលរងអារម្មណ៍ជាទុក្ខដែរ : រងវេទនា ។ ខ្មែរយើងប្រើជា កិ. ក៏មាន : វេទនាណាស់ !, វេទនាអ្វីម៉្លេះទេ! ឬ វេទនាអ្វីម្ល៉េះហ៎្ន ! ។
- ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដីទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខ) ។
- ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុដែលនាំឲ្យកើតទុក្ខ (តណ្ហា), ជាឈ្មោះនៃអរិយសច្ចទី ២ (ក្នុងអរិយសច្ចទាំង៤) បានខាងតណ្ហាដែលជាហេតុនាំបណ្ដាលឲ្យកើតទុក្ខ; ហៅឲ្យពេញថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុដែលនាំបណ្ដាលឲ្យកើតទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខសមុទយ) ។ល។
-
បញ្ជី
( ន.នាមសព្ទ )
(បញ្ជិ ឬ បញ្ជិកា) កំណត់ដែលកត់ឈ្មោះ, ដែលកត់ទ្រព្យរបស់, ដែលកត់អ្វីៗ មានរបៀបមានចំនួន : ធ្វើបញ្ជី, ចុះបញ្ជី ។
-
បួង
( កិ.កិរិយាសព្ទ )
ចាប់ក្របួច ឬចាប់ប្រមូលជាដុំកួចជាភ្នួង : បួងសក់ ។
- បួងដៃ ក្ដាប់ដៃមូរកង្កួញបង្កោងចូលក្នុង ។
- បួងប្រមោយ មូរប្រមោយខ្វេរចូលក្នុង ។
- បួងស្រូវ ទាយចំនួនស្រូវដែលស្ទង់ស្មាន (ប្រើតែក្នុងកាលពីដើមដែលនៅមានអាជ្ញាលួងនិងមេកងកត់ពន្ធស្រូវ)។
-
ប្រាកដ
( គុ.គុនសព្ទ )
[--កត់]
(ប្រកដ ឬ ប្រាកដ; បាកដ) ដែលល្បីល្បាញ, ដែលមានកេរ្តិ៍ឈ្មោះល្អ, ដែលលេចឮច្បាស់លាស់; ដែលមែនពិតណាស់ : សេចក្ដីប្រាកដ, សម្ដីប្រាកដ ។ កិ. វិ. ជាក់ច្បាស់មែន : ឃើញប្រាកដ, ដឹងប្រាកដ ។
- ប្រាកដជា និ. មុខជា, មែនជា, ពិតជា : ប្រាកដជានឹងទៅ, ប្រាកដជាឲ្យហើយ ។
- ប្រាកដប្រជា ឬ - ប្រកដប្រជា កិ. វិ. ឬ គុ. មែនទែន, ពិតណាស់ : និយាយប្រាកដប្រជា; សម្ដីប្រាកដប្រជា (សរសេរជា ប្រកដ ក៏មាន ) ។
-
ពុត
( ន.នាមសព្ទ )
ដំណើរបាំងទោសខ្លួន; ដំណើររបិញរបុញ, កិច្ចកលមាយា, ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្ដីពិតដូចយ៉ាងមិនឈឺក្លែងធ្វើឈឺជាដើម : មានពុត, ដេញពុត ។ ប្រើជា កិ. ក៏បានខ្លះ : វាពុតធ្វើជាឈឺ ។
- ពុតត្បុត ពុតរបិញរបុញច្រើនបែបច្រើនយ៉ាង ។
- ពុតព្នាយ ពុតខូចវៀចវរចចេសរបិញរបុញ : ពុតព្នាយមានបី មួយដូចដំរី សាហាវឥតបទ អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់ ប្រាំមួយហត្ថហោង... (សាស្ត្រាច្បាប់ រាជនេតិ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្នាយ ផង ។
- ពុតព្យសន៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យសន៍) សម្លាប់ពុត ក្លែងធ្វើហាក់ដូចជាមិនឃើញ ឬមិនដឹងមិនឮមិនយកចិត្តទុកដាក់ ដើម្បីឲ្យគេទុកចិត្តភ្លេចខ្លួន, ដោយបម្រុងនឹងដោះគេចខ្លួនឲ្យរួចពីកណ្ដាប់ដៃគេ ឬនឹងរករឿងរកហេតុគេ : ក្រពើសម្លាប់ពុត ។ល។
-
ពុទ្ធ
( ន.នាមសព្ទ )
[ពុត ]
លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤ ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល, ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេសអស់ហើយ (ព្រះសម្មាសម្ពុទ្ធ) : ព្រះពុទ្ធ, ព្រះពុទ្ធជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់ ។ល។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ពុត-ធៈ ដូចជា
- ពុទ្ធកាល ឬ - ពុទ្ធសម័យ (--កាល ឬ--សៈម៉ៃ) ន. (សំ. បា. ពុទ្ធ + កាល ឬ -+ សមយ) កាលឬសម័យ គឺគ្រាដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ; ហៅថា ពោធិកាល ឬ ពោធិសម័យ ក៏បាន ។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធមាន ៤៥ ឆ្នាំ, ចែកជា ៣ សង្កាត់គឺ ១- រាប់ពីត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់មកដល់ឆ្នាំទី ១៥ ហៅថា បឋមពោធិកាល; ២- រាប់ពីឆ្នាំទី ១៦ ដល់ឆ្នាំទី ៣០ ហៅថា មជិ្ឈមពោធិកាល; ៣- រាប់ពីត្រឹមឆ្នាំទី ៣១ ដល់ឆ្នាំទី ៤៥ ហៅថា បច្ចិមពោធិកាល; ទ្រង់ចូលបរិនិព្វានក្នុងឆ្នាំទី ៤៥ នេះ; បូករួមព្រះជន្មពីកាលដែលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយ ចំនួន ៣៥ ឆ្នាំផ្សំមកផងត្រូវជា ៨០ ឆ្នាំគត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បឋម, មជ្ឈិម, បច្ចិម ផង) ។
- ពុទ្ធកិច្ច ឬ - ពុទ្ធក្រឹត្យ (--កិច ឬ--ក្រិត) ន. (បា. ឬ សំ. ពុទ្ធក្ឫត្យ, ឫ > រឹ = ពុទ្ធក្រឹត្យ) កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញុពុទ្ធ មានស្ដេចយាងចេញបិណ្ឌបាតពីព្រលឹមនិងទ្រង់ត្រាស់សម្ដែងធម៌ប្រទានពុទ្ធបរិស័ទជាដើម; ពុទ្ធកិច្ច មាន ៥ យ៉ាង ១- បុរេភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេលអរុណរះទៅដល់នឹងពេលថ្ងៃត្រង់ ។ ២- បច្ឆាភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលខាងក្រោយភត្ត គឺតាំងពីថ្ងៃបែរពីត្រង់ទៅទល់នឹងល្ងាច (ព្រលប់) ។ ៣- បុរិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីពេលព្រលប់ទៅទល់នឹងពេលកណ្ដាលអធ្រាត ។ ៤- មជ្ឈិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រីគឺពេលកណ្ដាលអធ្រាត្រ ។ ៥- បច្ឆិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីពេលបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅទល់នឹងពេលអរុណរះ ។
- ពុទ្ធគារវតា (--គារៈវៈតា) ន. (បា.) សេចក្ដីគោរពចំពោះព្រះពុទ្ធ ។
- ពុទ្ធគុណ (--គុន) ន. (សំ. បា.) គុណព្រះពុទ្ធ ។
- ពុទ្ធង្កូរ (ពុត-ធ័ង-កូរ) ន. (បា. ពុទ្ធង្កុរ < ពុទ្ធ “ព្រះពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង”; សំ. ពុទ្ធាង្កុរ) ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វដែលបម្រុងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលជាប្រាកដ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ម្នាលភិក្ខុទាំងឡាយ, សុមេធតាបសនេះជាពុទ្ធង្កូរនឹងបានត្រាស់ជាព្រះពុទ្ធមាននាមថា គោតម... (ទំនាយព្រះពុទ្ធទីបង្ករទាយឲ្យសុមេធតាបស) ។
- ពុទ្ធចក្រ (--ច័ក) ន. (សំ.; បា.--ចក្ក) អំណាចព្រះពុទ្ធសាសនាដែលដឹកនាំពុទ្ធសាសនិកឲ្យជឿនលឿនទៅកាន់សេចក្ដីបរិសុទ្ធហាក់ដូចជារទេះមានកង់ជាគ្រឿងវិលនាំទៅ (ជាគូគ្នានឹង អាណាចក្រ) ។
- ពុទ្ធជិនោរស (--ជិនោរស់) ន. (បា. ពុទ្ធ + ជិន + ឱរស “បុត្រនៃព្រះពុទ្ធទ្រង់ឈ្នះសត្រូវ”) ពាក្យសម្រាប់ហៅបព្វជិតអ្នកប្រតិបត្តិត្រឹមត្រូវតាមពុទ្ធោវាទដោយប្រៀបថា ដូចជាបុត្របង្កើតរបស់ព្រះអង្គ; ហៅថា ពុទ្ធបុត្រ ក៏បាន (ព. ទេ.) ។
- ពុទ្ធញាណី (--ញាន) ន. (បា. ពុទ្ធញ្ញាណ; សំ.--ជ្ញាន) ញាណរបស់ព្រះពុទ្ធ (ព. ម. ពុទ្ធ និង ញាណ ផង) ។
- ពុទ្ធដីកា ន. ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈ គឺ បាលី ដែលជាគោលដើមនៃព្រះពុទ្ធសាសនា : អដ្ឋកថាកែព្រះពុទ្ធដីកា ។ ខ្មែរប្រើក្លាយៗមក ហៅថា ពុទ្ធដីកា ដែរ គឺហៅដោយគោរពថាបព្វជិតនិយាយស្ដីតែពាក្យពិត តាមលំអានពុទ្ធវចនៈប្រយ័ត្នមិនហ៊ានឲ្យល្អៀង : លោកគ្រូមានពុទ្ធដីកា, ស្ដាប់ព្រះពុទ្ធដីកាលោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ និង ដីកា ផង) ។
- ពុទ្ធដំណើរ (ពុត-ធៈ--) ន. ដំណើរព្រះពុទ្ធ គឺការសម្រេចឥរិយាបថដើររបស់ព្រះពុទ្ធ : ទ្រង់ធ្វើពុទ្ធដំណើរទៅ... ។ ប្រើក្លាយជា កិ. ក៏មាន : ទ្រង់ពុទ្ធដំណើរទៅកាន់ជនបទ ...។
- ពុទ្ធតម្រាស់ ន. វាចាដែលព្រះពុទ្ធទ្រង់ត្រាស់ គឺសម្ដីដែលព្រះអង្គទ្រង់ពោលទៅរកបុគ្គលណាមួយ : ទ្រង់មានព្រះពុទ្ធតម្រាស់ថា...។
- ពុទ្ធទំនាយ (ពុត-ធៈ--ឬ ពុតទំ--) ន. ពាក្យដែលព្រះពុទ្ធទ្រង់ទាយ (ហៅថា ពុទ្ធព្យាករណ៍ ក៏បាន) ។
- ពុទ្ធធម៌ ន. (សំ.; បា.--ធម្ម) ធម៌ដែលធ្វើពោធិសត្វឲ្យបានត្រាស់ជាព្រះពុទ្ធ (ព. ពុ.) ។
- ពុទ្ធន្តរ (ពុត-ធ័ន-ដ) ន. (បា.) កាលឬសម័យជាចន្លោះនៃព្រះពុទ្ធ គឺរវាងពីព្រះពុទ្ធមួយព្រះអង្គ ទៅមួយព្រះអង្គ : មួយពុទ្ធន្តរ ។
- ពុទ្ធបញ្ញត្តិ (--ប័ញ-ញ៉ាត់) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បម្រាមព្រះពុទ្ធ គឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឲ្យពួកបព្វជិតប្រព្រឹត្តកន្លង ព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ (សរសេរជា ពុទ្ធប្បញ្ញត្តិ ក៏បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។
- ពុទ្ធបដិមា (ប៉ៈដិម៉ា) ន. (បា. ពុទ្ធប្បដិមា; សំ. --ប្រតិមា) រូបតំណាងអង្គព្រះពុទ្ធ (ព្រះពុទ្ធរូប); សរសេរជា ពុទ្ធប្បដិមា ក៏បាន ។
- ពុទ្ធបណ្ដាំ (ពុទ-ធៈ--) ន. បណ្ដាំព្រះពុទ្ធ, បច្ឆិមពុទ្ធវចនៈ, ពុទ្ធសាសនា : ប្រតិបត្តិតាមពុទ្ធបណ្ដាំ ។
- ពុទ្ធបរិនិព្វាន (--ប៉ៈរ៉ិ-និប-ពាន) ន. (បា.; សំ.--បរិនិវ៌ាណ) ដំណើររលត់ខន្ធនៃព្រះពុទ្ធ (ដំណើរដែលព្រះពុទ្ធទ្រង់អស់ព្រះជន្ម) ។
- ពុទ្ធបរិស័ទ ឬ--សទ្យ (--បរ៉ិស័ត) ន. បរិស័ទនៃព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ និង បរិស័ទ ផង) ។
- ពុទ្ធបវត្តិ (--ប៉ៈវ៉ាត់) ន. (បា. ពុទ្ធ + បវត្តិ > ពុទ្ធប្បវត្តិ; សំ.--ប្រវ្ឫត្តិ) សេចក្ដីដំណាលអំពីរឿងរ៉ាវព្រះពុទ្ធ, រឿងព្រះពុទ្ធ (ពង្សាវតារព្រះពុទ្ធ); សរសេរជា ពុទ្ធប្បវត្តិ ក៏បាន; ហៅថា ពុទ្ធប្រវត្តិ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រវត្តិ ផង) ។
- ពុទ្ធបាត (--បាត) ន. (សំ. បា. ពុទ្ធ + បាទ) ព្រះបាទព្រះពុទ្ធ ។ ស្នាមចម្លាក់ជារូបព្រះបាទ គឺរូបដានព្រះបាទនៃព្រះសម្មាសម្ពុទ្ធខ្មែរក៏ហៅថា ពុទ្ធបាទ ឬ ព្រះបាទ ដែរ ។
- ពុទ្ធបិតា (--បិដា) ន. (បា.) បិតារបស់ព្រះពុទ្ធ : ព្រះបាទស្រីសុទ្ធោទនៈ ជាពុទ្ធបិតា ។
- ពុទ្ធបុត្រ ឬ--បុត្រ (បុត) ន. (បា. ឬ សំ.) បុត្រនៃព្រះពុទ្ធ : រាហុលកុមារជាពុទ្ធបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធជិនោរស ផង) ។
- ពុទ្ធបូជា ន. (សំ. បា.) ការបូជាចំពោះព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូជា ផង) ។
- ពុទ្ធប្រវត្តិ (ពុត-ធៈប្រវ៉ាត់) មើលពាក្យ ពុទ្ធបវត្តិ ។
- ពុទ្ធព្យាករណ៍ (--ព្យា-ក) ន. (បា. ពុទ្ធព្យាករណ; សំ. ពុទ្ធវ្យាករណ) ការសម្ដែងចង្អុលសេចក្ដីប្រាប់ឬសម្ដែងប្រាប់សេចក្ដីច្បាស់លាស់របស់ព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងដោះស្រាយ, ទំនាយរបស់ព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធទំនាយ ផង) ។
- ពុទ្ធភាសិត ន. (បា.; សំ.--ភាឞិត) ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែង, សម្ដីព្រះពុទ្ធ, ព្រះពុទ្ធដីកា ។
- ពុទ្ធភូមិ (--ភូម) ន. (សំ. បា.) ទី ឬតំណែង, នាទី សម្រាប់ព្រះពុទ្ធ គឺបារមីដែលជាធម៌ធ្វើបុគ្គលឲ្យបានត្រាស់ជាព្រះពុទ្ធ : បំពេញពុទ្ធភូមិ ។
- ពុទ្ធមន្ត (--មន់) ន. (បា.; សំ.--មន្ត្រ) មន្តរបស់ព្រះពុទ្ធគឺពុទ្ធភាសិត : រៀនពុទ្ធមន្ត, ស្វាធ្យាយពុទ្ធមន្ត, ចម្រើនពុទ្ធមន្ត (ព. ពុ.) ។
- ពុទ្ធមាតា (--មាដា) ន. (បា.) មាតានៃព្រះពុទ្ធ : ព្រះនាងស្រីមហាមាយាជាពុទ្ធមាតា (ព. ពុ.) ។
- ពុទ្ធមាមកៈ (--មាមៈកៈ) ន. ឬ គុ. (បា.--មាមក) អ្នករាប់អានស៊ប់ចិត្តថាព្រះពុទ្ធជារបស់អាត្មាអញ គឺអ្នកជឿព្រះពុទ្ធសាសនាស៊ប់; បើស្ត្រីជា ពុទ្ធមាមិកា, គេតែងនិយាយថា ខ្ញុំជាពុទ្ធមាមកៈ, ភរិយារបស់ខ្ញុំជាពុទ្ធមាមិកា (ហៅថា ពុទ្ធមាមកជន ក៏បាន) ។ វេវ. ពុទ្ធសាសនិក, ពុទ្ធសាសនិកា, ពុទ្ធសាសនិកជន, ពុទ្ធិក, ពុទ្ធិកា ។
- ពុទ្ធរង្សី ឬ--រស្មី (--រ័ង-សី ឬ--រ័សស្មី) ន. (បា. --រំសិ; សំ.--រឝ្មិ) រស្មីព្រះពុទ្ធ គឺពន្លឺដែលភ្លឺចេញអំពីសរីរកាយនៃព្រះពុទ្ធ ។
- ពុទ្ធរតនៈ ឬ - ពុទ្ធរត្ន (--រៈតៈន៉ៈ ឬ --រ័ត, ឬត. ទ. ស្រ. ពុត-រ័ត) ន. រតនៈ គឺព្រះពុទ្ធ ឬកែវគឺព្រះពុទ្ធ (ព្រះពុទ្ធបានជាហៅថា រតនៈ ព្រោះព្រះអង្គបរិសុទ្ធប្រសើរដូចជាកែវឬពេជ្រដែលបរិសុទ្ធឥតមន្ទិល), គេច្រើននិយាយថា ព្រះពុទ្ធរត្ន, ព្រះធម៌រត្ន, ព្រះសង្ឃរត្ន (ព. ពុ.) ។
- ពុទ្ធរស្មី (ដូចគ្នានឹង ពុទ្ធរស្សី) ។
- ពុទ្ធរូប ន. (សំ. បា.) រូបព្រះពុទ្ធ, រូបដែលសាងជាតំណាងព្រះពុទ្ធ : សាងព្រះពុទ្ធរូប ។ វេវ. ពុទ្ធបដិមា ។
- ពុទ្ធវចន ឬ--នៈ (--វៈចៈន៉ៈ) ន. (សំ. បា.) ពាក្យព្រះពុទ្ធ, ព្រះត្រៃបិដក : រៀនពុទ្ធវចនៈ, ប្រតិបត្តិតាមពុទ្ធវចនៈ ។
- ពុទ្ធវង្ស (--វង់) ន. (បា. ពុទ្ធវំស) វង្សព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅពោធិសត្វដែលបានពុទ្ធទំនាយហើយ : ព្រះអង្គជាពុទ្ធង្កូរបណ្ដូលពុទ្ធវង្ស (ព. ទេ.) ។ ឈ្មោះសុត្តន្តបិដក១ គម្ពីរប៉ែងខាងខុទ្ទកនិកាយសម្ដែងរឿងពោធិសត្វដែលបានទំនាយអំពីព្រះសព្វញ្ញុពុទ្ធម្ភៃបួនព្រះអង្គ និងការចែកសារីរិកធាតុព្រមទាំងគ្រឿងបរិក្ខារនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ។ ឋានន្តរជាសមណស័ក្តិទីរាជាគណៈសម្រាប់ត្រីក្នុងកម្ពុជប្រទេស : ព្រះពុទ្ធវង្ស ។
- ពុទ្ធវេនេយ្យសត្វ (--វេនៃ-យៈ--) ន. សត្វដែលព្រះពុទ្ធគួរទូន្មានបាន, សត្វដែលមានឧបនិស្ស័យបានតែព្រះពុទ្ធទើបប្រៀនប្រដៅបាន ។
- ពុទ្ធសករាជ (--សៈកៈរ៉ាច, ឬ ត. ទ. ស្រ.--ស័ក-ក្រាច) ន. ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើតខែពិសាខឆ្នាំម្សាញ់រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។ ទំនៀមរាប់ពុទ្ធសករាជដោយទៀតទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេស្នា ដែលហៅថា បកសករាជ រាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោចខែពិសាខ មកដល់ ១៥ កើតខែជេស្ឋ ជាមួយខែ ។ល។ ពីថ្ងៃ១រោចខែចេត្រមកដល់១៥កើតខែពិសាខជាមួយខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ២ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព. ស. ២. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សករាជ ទៀតផង) ។
- ពុទ្ធសម័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធកាល) ។
- ពុទ្ធសាសនកាល (--សាសៈន៉ៈ--) ន. (បា.) កាលឬសម័យដែលមានព្រះពុទ្ធសាសនា គឺកាលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅហើយ តែនៅមានធម៌វិន័យជាព្រះពុទ្ធសាសនា និងពួកពុទ្ធសាសនិក : កើតទាន់ពុទ្ធសាសនកាល (ហៅថា ពុទ្ធសាសនសម័យ ក៏បាន) ។
- ពុទ្ធសាសនសម័យ (--សាសៈន៉ៈសៈម៉ៃ) ន. (បា.--សមយ) ដូចគ្នានឹង ពុទ្ធសាសនកាល ដែរ ។
- ពុទ្ធសាសនា (--សាសៈន៉ា, ឬ ត.ទ. ស្រ.--សាស្នា) ន. (បា.--សាសន; សំ.--ឝាសន) ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ, ពុទ្ធបណ្ដាំ (ពុទ្ធវចនៈ) : អ្នកកាន់ពុទ្ធសាសនា, ប្រតិបត្តិតាមលំអានពុទ្ធសាសនា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ពុទ្ធសាស្នា ក៏បាន ។
- ពុទ្ធសាសនិក (--សាសៈនិកៈ ឬ--សាសៈនិក) ន. ឬ គុ. (បា.) អ្នកកាន់ពុទ្ធសាសនា : ពួកពុទ្ធសាសនិក; បើស្ត្រីជា ពុទ្ធសាសនិកា : នាងនោះជាពុទ្ធសាសនិកា; ហៅថា ពុទ្ធសាសនិកជន ក៏បាន ទាំងបុរសទាំងស្ត្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធមាមកៈ ផង) ។
- ពុទ្ធអង្គ (--អង់) ន. អង្គព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅព្រះពុទ្ធដោយសេចក្ដីគោរព (តាមទម្លាប់ប្រើ) : ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងធម៌...។
- ពុទ្ធឱវាទ (--ឱវ៉ាត) ដូចគ្នានឹងពុទ្ធោវាទ ដែរ ។
- ពុទ្ធឱស្ឋ (--ឱស) ន. (សំ. ពុទ្ធ + ឱឞ្ឋ; បា. ពុទ្ធ + ឱដ្ឋ “រឹមបបូរមាត់, មាត់”) ព្រះឱស្ឋព្រះពុទ្ធ : ពាក្យទាំងនេះចេញពីព្រះពុទ្ធឱស្ឋ (ព. ពុ.) ។
- ពុទ្ធានុញ្ញាត (ពុត-ធានុញ-ញ៉ាត) ន. ឬ គុ. (បា. ពុទ្ធ + អនុញ្ញាត) វិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាត គឺដែលទ្រង់យល់ព្រមឲ្យធ្វើ, ឲ្យប្រព្រឹត្ត, ឲ្យប្រតិបត្តិ ព្រោះទ្រង់យល់ឃើញថាមានប្រយោជន៍ : វិន័យនេះជាពុទ្ធានុញ្ញាត, នុ៎ះជាពុទ្ធប្បញ្ញត្តិ (ព. វិ. ពុ.) ។ ព. ផ្ទ. ពុទ្ធប្បញ្ញត្តិ ។
- ពុទ្ធានុស្សតិ (--នុស-សៈតិ) សេចក្ដីរំលឹកចំពោះព្រះពុទ្ធ, ការនឹករឿយៗដល់ព្រះពុទ្ធគុណ ។
- ពុទ្ធាសនៈ (--សៈន៉ៈ) អាសនៈនៃព្រះពុទ្ធ, អាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប ។
-
មរណៈ
( ន.នាមសព្ទ )
[មៈរៈណៈ ]
(មរណ) សេចក្ដីស្លាប់ ។
- មរណកាល កាលកំណត់ដែលត្រូវស្លាប់, ពេលស្លាប់; ខ្មែរច្រើននិយាយសំដៅសេចក្ដីថា “ស្លាប់” ឬ “សេចក្ដីស្លាប់” : ធ្វើមរណកាល, ទទួលមរណកាល ។
- មរណចេតនា (មៈរៈណៈចេតន៉ា) ចេតនាដែលប៉ងនឹងសម្លាប់ ។
- មរណទុក្ខ ទុក្ខដែលកើតព្រោះមរណៈ, ទុក្ខដែលមានក្នុងវេលាជិតនឹងស្លាប់ ។
- មរណទូត បម្រើរបស់មរណៈ គឺជរាព្យាធិដែលទុក្ខដូចជាបម្រើរបស់សេចក្ដីស្លាប់ប្រើឲ្យមក, ហៅថា យមទូត ក៏បាន (ព. ប្រ.) ។
- មរណធម៌ ធម្មតារបស់មរណៈឬមរណៈដែលរមែងមានជាធម្មតា ។
- មរណនាម នាមសម្រាប់បុគ្គលស្លាប់; សម្រាប់ប្រើចំពោះតែឥស្សរជនថ្នាក់ខ្ពស់មានក្សត្រិយ៍ទ្រង់រាជ្យជាដើម, ដូចជា ព្រះបាទសម្ដេចព្រះហរិរក្សរាមា, លុះទ្រង់សោយព្រះទិព្វជង្គតទៅហើយ, ថ្វាយព្រះមរណនាមជា ព្រះបរមកោដ្ឋ (ព្រះករុណាព្រះបរមកោដ្ឋ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរោត្ដមផង) ។
- មរណបណ្ណ (មៈរៈណៈប័ន) សំបុត្រប្រាប់សេចក្ដីឲ្យអ្នកដទៃសម្លាប់គេ ។
- មរណភ័យ ភ័យអំពីមរណៈ, សេចក្ដីខ្លាចស្លាប់ :
- មរណភាព ដំណើរស្លាប់, សេចក្ដីស្លាប់ : ទទួលមរណភាព (ស្លាប់) ។
- មរណលេខា សាលក្រមកាត់ទោសប្រហារជីវិត ។
- មរណវេលា ឬ - មរណសម័យ ពេលជិតស្លាប់, ពេលស្លាប់ ។
- មរណសង្គ្រាម ដូចគ្នានឹង មច្ចុសង្គ្រាម ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មច្ចុ ផង) ។
- មរណសញ្ញា សញ្ញាក្នុងមរណ; ការកត់សម្គាល់ថាមានសេចក្ដីស្លាប់ : កាន់មរណសញ្ញា ។
- មរណស្សតិ (មៈរៈណ័ស-សៈតិ) ដំណើរនឹកដល់សេចក្ដីស្លាប់, ការនឹកទៅរកសេចក្ដីស្លាប់; ហៅថា មរណនុស្សតិ “ការនឹករឿយៗដល់សេចក្ដីស្លាប់” ក៏បាន ។
- មរណហេតុ (មៈរៈណៈហែត) ហេតុនៃសេចក្ដីស្លាប់, ដំណើរដែលនាំបណ្ដាលឲ្យស្លាប់ ។ល។
-
ព្យាង្គ
( ន.នាមសព្ទ )
[ព្យាង]
(វិ + អង្គ, វ > ព,ឥ > យ ផ្សំជា ព្យាង្គ; វិ + អង្គ, ឥ > យ ផ្សំជា វ្យាង្គ; បារ. Syllabe) អវយវៈជាសង្កាត់នៃពាក្យ គឺសូរនៃសម្ដីជាសង្កាត់តាំងពីមួយម៉ាត់ពីរម៉ាត់បីម៉ាត់ឡើងទៅ (មួយម៉ាត់ហៅ មួយព្យាង្គ, ពីរម៉ាត់ហៅ ពីរព្យាង្គ, ពី ៣ ម៉ាត់ឡើងទៅហៅ ច្រើនព្យាង្គ ឬ ព្យាង្គច្រើន); ពាក្យមួយព្យាង្គដូចជា កត់, កប, កាត់, គង, ទំ, នំ ជាដើម ហៅថាឯកព្យាង្គ (ឯកៈព្យាង) ឬ ព្យាង្គទោល (បារ. Monosyllabe); ពាក្យពីរព្យាង្គដូចជា កំណត់, កាំបិត, គម្រប់, តំបន់, ទំនប់ ជាដើម ហៅថា ទ្វេព្យាង្គ (បារ. Dissyllabe); ពាក្យច្រើនព្យាង្គ ឬព្យាង្គច្រើនរាប់តាំងពី ៣ ម៉ាត់ឡើងទៅដូចជា កន្ទាទូក, កន្ទុំរុយ, កន្ទក់កន្ទេញ, អង្ក្រេមអង្ក្រម, អំពិលអំពែក ជាដើម ហៅថា ពហុព្យាង្គ (ពៈហ៊ុព្យាង) “ព្យាង្គមានសូរច្រើនម៉ាត់” (បារ. Polysyllabe) ។ ព្យាង្គរបស់ពាក្យកំណត់ឈ្មោះមានត្រឹមតែ ៣ យ៉ាងប៉ុណ្ណោះ ។