Khmer Dictionary: កន្លែង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខុទ្ទកាល័យ
( ន.នាមសព្ទ )
[ខុត-ទៈកាល៉ៃ]
(ខុទ្ទក + អាលយ) កន្លែង ឬ លំនៅតូច; ការិយាល័យនៅទីស្ដីការនៃរដ្ឋមន្ត្រីនីមួយៗ : នាយខុទ្ទកាល័យ ។
-
ខួច
( ន.នាមសព្ទ )
អវយវៈដំរីនៅកៀនត្រចៀក កន្លែងចេញប្រេង នៅពេលដែលវាឡើងខ្លួនពេញទំហឹង (ដំរីចុះប្រេង) ។ កុម្ភការភណ្ឌខ្នាតតូចមានកស្ដួចភាគខាងក្រោមប៉ោងឆ្អឹងគ្អីងធ្វើដោយថ្ម ឬដោយដី ។ ស្នាមខូងនៅតំបន់ថ្ពាល់ ឬក្បែរមាត់ ឧ. ថ្ពាល់ខួច ។
-
ខ្ចោះ
( គុ.គុនសព្ទ )
អាក់អួល, មិនជារបៀបរៀបរយ : សេចក្ដីសំបុត្រនេះខ្ចោះច្រើនកន្លែង; ល្អឥតខ្ចោះ ។
-
ដដែល
( និ.និបាតសព្ទ )
តែបទ ១, តែទី ១, ដូចដើម, ដូចមុន; ដូចពាក្យថា ធ្វើដដែលៗ, នៅកន្លែងដដែល, និយាយធម៌ដដែលដូចពីមុន ។
-
ដល់
( អា. និ.អាយតនិបាត )
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់ នេះ ត្រូវប្រើពាក្យ
- ចំពោះ ឬ - ឆ្ពោះ ជាជំនួស : សូមថ្វាយសាធុការចំពោះព្រះករុណា ជាម្ចាស់ជីវិតលើត្បូង...; សូមជូនពរចំពោះអស់លោក... ។ ដរាបទៅទល់នឹង : ចាំដល់ថ្ងៃស្អែកសឹមយើងទៅ។ ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល។ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថា : ព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ (ជាម្លប់របស់)... ។ល។ គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។
-
ដើរទេស
( កិ.កិរិយាសព្ទ )
ចេញចាកចោលទីកន្លែងដែលធ្លាប់នៅ ដើររសាត់អណ្ដែតទៅកាន់ទីដទៃ ដោយឥតមានសំដៅទីណាមួយជាប្រាដក, ទាំងឥតមានសំដៅអ្នកឯណាមួយជាទីពំនាក់ឡើយ : ឆ្មាដើរទេស, ក្ដាមដើរទេស ។
-
ដុប
( ន.នាមសព្ទ )
មែកឈើផ្សេងៗដែលគេយកទៅបោះដោតផ្ដុំគ្នាក្នុងទឹក ធ្វើជាទីជម្រក ដើម្បីឲ្យត្រីចូលមកនៅកុះកុំច្រើន, កាលណាគេដឹងថាមានត្រីចូលមកជ្រកនៅច្រើនហើយ គេយកបណ្ដាញមងទៅរាយព័ទ្ធជុំវិញ ហើយរើសម្រាស់នោះចេញអស់ ទើបក្រសោបចាប់យកត្រីបានដោយងាយ : ត្រូវធ្វើដុបឲ្យបានពីរបីកន្លែង, ខ្ញុំបានធ្វើដុបរួចហើយ ។
-
ដំណេក
( ន.នាមសព្ទ )
ទីសម្រាប់ដេក, កន្លែងដេក; ឥរិយាបថដេក : ដាក់ហឹបក្បែរដំណេក; ទទួលទានដំណេក, លង់ដំណេក ។
-
ដំ
( កិ.កិរិយាសព្ទ )
វាយឲ្យពៀច, ឲ្យទក់ ដោយញញួរឬអន្លូង ជាដើម ។ ត្រីរ៉ស់ដំកន្លែង ត្រីរ៉ស់ធ្វើកន្លែងនឹងពង ។ ព. ប្រ.
- ដំកន្លែង គឺវាតទីធ្វើកន្លែងនៅ ។
-
ដំណែល
( ន.នាមសព្ទ )
ទី, កន្លែង ឬអ្វីៗជាដែលគេ : រក្សាដំណែល ។ ប្រើជា គុ. ក៏បាន : កេរដំណែល ។