Khmer Dictionary: កិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បង្កិន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកិន, ប្រមៀលឲ្យកិន ។
-
ប្រៀច
( ឧ.ឧទានសព្ទ )
សូរឮដោយជាន់, ច្របាច់, កិនសង្កត់អ្វីៗ ដែលជ្រាយរអៀច ។
-
ម៉ាស៊ីន
( ន.នាមសព្ទ )
(Machine) គ្រឿងចក្រ, គ្រឿងយន្ត, យន្ត : ម៉ាស៊ីនកប៉ាល់, ម៉ាស៊ីនកិនស្រូវ, ម៉ាស៊ីនទឹក, ម៉ាស៊ីនភ្លើង, ម៉ាស៊ីនបោះកប្បាស, ម៉ាស៊ីនរថយន្ត ។ល។ (ច្រើនហៅក្លាយថា ម៉ាស៊ិន ឬ ម៉ាស៊ឹន) ។
-
យឹត
( កិ.កិរិយាសព្ទ )
ទាញឲ្យដាបមកជិត : យឹតមែកឈើ ។ ទាញឲ្យខ្លបចូល : យឹតធ្នូ ។ សម្រឹងស្មិងស្មាធិ៍ដោយតាំងអារម្មណ៍ឲ្យមូល ទាញយកនិមិត្តឲ្យឃើញដូចចិត្តផ្សងឆ្ពោះទៅរកកិច្ចការអ្វីមួយ, ខាបឲ្យឃើញ : យឹតមេឃច្ឆាយ, យឹតហួយ (ប្រើតាមទម្លាប់ជំនឿរបស់ជនពួកខ្លះ) ។ ស្រវឹងជ្រុលជ្រប់, ងោងខ្លាំង : ស្រាវាយឹត, កញ្ឆាវាយឹត (ព. សា.) ។ កិន, ទរ, ប្រមោកដាក់ ឥតញញើត ឥតប្រណី; ស៊ីបាយឥតសំចៃ ដណ្តើម ឬប្លន់យកទ្រព្យ; វាយ, ដាល់, តប់, ទាត់, ធាក់ : យឹតឲ្យពេញបន្ទុក !; ចេះតែយឹតចុះ ! ... (ព. សា.) ។
-
រាស់
( កិ.កិរិយាសព្ទ )
កាយកាវដោយរនាស់ដៃ ឬបររនាស់ធំបង្អូសកិនលើផ្ទៃដី : រាស់សំរាម, រាស់ស្រែ ។ កិ. វិ. (ព. ប្រ. : សូត្រធម៌រាស់ សូត្រធម៌រាយបង្ហូរមិនសង្កត់តាមវិធីសំយោគឬមិនឈប់បង្អង់ៗតាមសង្កាត់ ។
- និយាយរាស់ និយាយបង្ហូររំហូតឲ្យឆាប់ចប់សេចក្ដី ។
- បន្ទោសរាស់ ស្ដីបន្ទោសប៉ាតតាមតែប្រទះ មិនថាអ្នកណាជាអ្នកណា ។ល។
-
សង្កិន
( កិ.កិរិយាសព្ទ )
កិនហើយកិនទៀត, កិនរឿយៗ : សង្កិនឲ្យល្អិតម៉ដ្ឋ ។ ព. ប្រ. សង្កេត, ពិនិត្យ, ឈ្លេចឈ្លី ឲ្យឃើញជាក់ ឲ្យឃើញពិត : សង្កិនរក, សង្កិនឲ្យឆ្លើយ, សួរសង្កិន ។
- សង្កត់សង្កិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កត់ ១ កិ.) ។
- សង្កេតសង្កិន សង្កេតឈ្លេចឈ្លីឲ្យឃើញពិត ។
-
សង្កត់
( កិ.កិរិយាសព្ទ )
[សង់-កត់]
(សង្កដ; សំកដ ឬ សង្កដ ប្រើជា គុ. ឬ ន. “ចង្អៀត, ដែលញាត់ញៀត, ដែលប្រគរលើគ្នា; ផ្លូវឬច្រកចង្អៀត”) ដាក់ទម្ងន់ពីលើ ដើម្បីឲ្យពៀរ, ឲ្យរាប, ឲ្យទ្រោម ឬកុំឲ្យកម្រើក, កុំឲ្យហើប, កុំឲ្យរើរួច : សង្កត់ឲ្យរាប, អង្គុយសង្កត់ពីលើ ។ ចាប់ផ្ញុចមិនឲ្យរើរួច : សង្កត់ក ។ ព. ប្រ. គំរាម, ដាក់កំហិតឬបង្ខំឲ្យខាងតែបាន : សង្កត់កយកប្រាក់ ។ ទប់ចិត្តមិនឲ្យកក្រើក : សង្កត់ចិត្ត, ខំអត់សង្កត់ចិត្ត ។ លឿនបន្តិចជាងគ្នា ឬមានក្បាលបន្តិចជាងគ្នា : ទូក-ងខាងស្ដាំសង្កត់ទូក-ងខាងធ្វេង; គោម្ខាងដើរសង្កត់គោម្ខាង ។ រកស៊ីមានបានជាងគេ, មានទ្រព្យច្រើនជាងអ្នកស្រុកជាមួយ : មានទ្រព្យសង្កត់អ្នកស្រុក ។ ស្ដីនិយាយគ្របលើ : សង្កត់មិនឲ្យហើបមាត់រួច ។ សូត្របាលី ឬសូត្រពាក្យសម្រាយប្រើខ្យល់ធ្ងន់ៗដាច់ៗត្រង់អក្សរតម្រួត (សូត្រសំយោគ) : សូត្រធម៌សង្កត់, សូត្រសេចក្ដីសង្កត់ត្រង់ពាក្យធ្ងន់ៗ ច្បាស់លាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កេត ផង)។
- សង្កត់សង្កិន សង្កត់ដូចជាកិនរឿយៗឲ្យល្អិតខ្ទេចខ្ទី, បង្រ្គបលើ; បៀតបៀនយកប្រយោជន៍ : និយាយសង្កត់សង្កិន; សង្កត់សង្កិនយកប្រាក់; សង្កត់សង្កិនរាស្ត្រ ។ល។
-
សម្ភោរ
( ន.នាមសព្ទ )
(តះពោន អ. ថ. តៈផូន ឬ តៈភោន) ឈ្មោះគ្រឿងភ្លេងពិណពាទ្យមួយប្រភេទរាងមូលជ្រលម ខាងដើមធំជាងខាងចុង ដាសស្បែកទាំងពីរខាងមានចម្រៀកស្បែករឹតព័ទ្ធស្រោបតួ, ដាក់ផ្តេកភ្ជាប់លើជើងទ្រពីក្រោម, កាលណារៀបនឹងទះលេងភ្លេង ត្រូវកិនបាយលាយផេះបិទចំកណ្ដាលស្បែកដាស ដើម្បីឲ្យលាន់សូរធំតូចក្រអួន, ប្រើទះនឹងបាតដៃទាំងពីរខាង : ស្គរធំជាគូទទួលចង្វាក់សម្ភោរ ។
-
សាគូ
( ន.នាមសព្ទ )
ដំណាំមួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងក្រកោ តែដើមទាបៗ មានមើមសម្បុរ-ស ប្រើស្ងោរបរិភោគជាអាហារ ឬហាន់ឲ្យស្ដើងៗលាយបាយក៏បាន កិនឆៅច្រោះជាម្សៅក៏បាន, បើស្រុកកើតទុរ្ភិក្ស ប្រើជាអាហារជាជំនួសបាយបាន, ជាដំណាំងាយដាំ មានប្រយោជន៍សំខាន់មួយយ៉ាងសម្រាប់ប្រទេសខ្មែរ : ម្សៅសាគូ, បាយលាយមើមសាគូ ។
-
ហរិតាល
( ន.នាមសព្ទ )
[ហៈ--]
វត្ថុមួយប្រភេទស្ទើរជាថ្មតែសាច់ទន់សម្បុរលឿងខ្ចី ដុសឬកិនយកផង់ប្រើការធ្វើព័ណ៌លឿងជាដើម ។
- ហរិតាលមនោសិលា (--ល៉ៈ--) មនោសិលាសម្បុរលឿងខ្ចី ។
- ហរិតាលម័យ (--ល៉ៈម៉ៃ) ដែលធ្វើដោយហរិតាល ។ល។