Khmer Dictionary: កុន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឡិងឡង់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗ ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ : ភ្នែកឡិងឡង់; ធ្វើភ្នែកឡិងឡង់ ។
-
ឡឺនឡង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ : ភ្នែកឡឺនឡង់; ឆ្ងល់ឡឺនឡង់, ភ័យឡឺនឡង់ ។
-
អន្ទាក់
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយខ្សែឬដោយចម្រៀកផ្តៅជាដើម មានក្រវិលរូតបាន សម្រាប់ទាក់, សម្រាប់ដាក់ឲ្យជាប់សត្វទ្វេបាទចតុប្បាទជាដើម : សត្វជាប់អន្ទាក់ ។ អន្ទាក់ណែងណង អន្ទាក់មានចងណែងណងផង ។
- អន្ទាក់រូត អន្ទាក់ឥតដង រូតជាប់ ក្នុងកាលដែលសត្វចូលក្នុងរង្វង់ប៉ះឲ្យរូត ។
- អន្ទាក់វាត់ អន្ទាក់មានដងវែងមានគន្លឹះ កាលណាប៉ះត្រូវទំនងថ្លោះវាត់ឡើងរូតជាប់សត្វ ។ ព. ប្រ.
- អន្ទាក់កាម កាមគុណដែលទុកដូចជាអន្ទាក់ទាក់សត្វលោក ។
- អន្ទាក់ដៃ ហត្ថបាស ។
- អន្ទាក់មារ កិលេសដែលជាគ្រឿងទាញទាក់សត្វលោក ។
- ជាប់អន្ទាក់ ជាប់កុន, ជាប់ចំណោម ។
- នៅក្នុងអន្ទាក់ នៅក្នុងទំនាយថាមិនបាត់, ថាមិនស្លាប់...; នៅក្រៅអន្ទាក់ ទំនាយយាមថាបាត់, ថាស្លាប់ (ពាក្យប្រើក្នុងក្បួនចាប់យាម) ។ល។
-
អួន
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ មានក្រឡាដូចសំណាញ់ មានសណ្ឋានវែង មានកម្សួលបណ្តែត សម្រាប់ដាក់រាយក្នុងទឹកជ្រៅឲ្យជាប់ត្រី : ត្រីអួន ត្រីដែលបានដោយជាប់អួន ។ ព. ប្រ. ជាប់អួន ជាប់ឃុំឬជាប់ចំណោម, ជាប់កុន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រៀប : ប្រយ័ត្នផុងខ្លួន ក្រែងលោជាប់អួនពិបាកបង្រះ ដូចជនអន្ធពាល មានចិត្តស្រាលខ្លះ ជាប់អួនឡេះឡះ អ្នកណាជួយកើត ?
-
អំពៅ
( ន.នាមសព្ទ )
ឈ្មោះដំណាំពួកមួយ, ដើមមានថ្នាំងតូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែម សម្រាប់ប្រើការយកមកទំពាជញ្ជក់យកទឹកផ្អែម, គាបយកទឹក ឬរម្ងាស់ទឹកធ្វើស្ករ ។ អំពៅមានច្រើនប្រភេទគឺ អំពៅកែវ, អំពៅក្តាម, អំពៅខ្មៅ, អំពៅដំឡាន់, អំពៅត្រែង, អំពៅស្ករ ជាដើម : អំពៅជាដំណាំមានប្រយោជន៍សំខាន់មួយយ៉ាងក្នុងសកលលោក ។ ព. ទ. បុ. អំពៅជិតដៃដំរី ស្ត្រីជិតបុរស ឬក្រមុំជិតកំលោះ ។ អំពៅទោះចូលឃ្នាបមិនលះសភាពផ្អែម ធម្មតាបណ្ឌិតសប្បុរសទោះជាប់ឃុំខាំងឬជាប់កុនជាប់ចំណោម ក៏មិនលះសុចរិតធម៌ឡើយ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រៀបប្រដូចនឹង អំពៅ ថា : អំពៅទោះនៅក្នុងការកាប មិនលះសភាពរសជាតិផ្អែម បណ្ឌិតគំនិតស្រួចរលែម ទោះមានទុក្ខថែមផ្ទួនៗក្តី ។ នៅតែប្រព្រឹត្តធម៌សុចរិត មិនស្បិតនឹងកម្មមិនគប្បី ទោះគេគំរាមឲ្យស្រដី ស៊ូកាន់សច្ចៈមិនឲ្យល្អៀង ។