Khmer Dictionary: កូន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូនក្រាញ់
( ន.នាមសព្ទ )
សន្ទុះប្រេង ឬ ខ្លាញ់ ឬស្ករត្នោត ដែលចម្រាញ់រំងាស់ក្នុងខ្ទះ ត្រូវកម្ដៅភ្លើងពុះព្រួចៗ ផ្ដួចលោតឡើង មានអាការប្រហែលត្រីក្រាញ់មាត់, ពន្លៀក : ស្ករពុះលោតកូនក្រាញ់ (ពាក្យនេះស្រុកខ្លះហៅ ពន្លៀកក្រាញ់, មាត់ក្រាញ់, ស្ករឡើងពន្លៀកក្រាញ់, ស្ករលោតមាត់ក្រាញ់) ។
-
កូនក្រាប់
( ន.នាមសព្ទ )
ស្រីអ្នកចាំទទួលពាក្យបន្តពីអ្នកផើ្តមច្រៀង ហើយវាយក្រាប់ បន្ទរថែមតាមចង្វាក់ភ្លេងផង (ច្រើនប្រើក្នុងវង់ល្ខោនខ្មែរ) : កូនក្រាប់តែងតែស្ដាប់អ្នកផ្ដើមបទ ។
-
កូនគោល
( ន.នាមសព្ទ )
ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន បើលេងវេលាយប់ដុតដុំឈើនោះឲ្យឆេះ ដាក់កណ្ដាលទីស្នាមលេង ហើយយកដំបងវាយដណ្ដើមដុំឈើនោះឲ្យខ្ទាតទៅកាន់ទីរបស់ខ្លួនៗ ទាំងពីរខាង បើពួកណាវាយបាន ទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ : លេងកូនគោល ។
-
កូនចាប
( ន.នាមសព្ទ )
(ពាក្យមេមត់) សិស្សរបួសរបស់មេមត់ គឺមនុស្សដែលរាប់អានជឿកាន់ខ្មោចមេមត់ ហើយប្រគល់ខ្លួនជាសិស្សរបស់មេមត់ រូបមេមត់ហៅមនុស្សនោះថា កូនចាប ក្នុងកាលដែលខ្មោចមេមត់កំពុងចូលជាន់រូប (មេមត់ស្រុកខ្លះហៅ ពងចាប) ។
-
កូនទោល
( ន.នាមសព្ទ )
ផ្គាំ, កូនសង្កត់ទោល ។
-
កូនបណ្ដែត
( ន.នាមសព្ទ )
កូនផ្តិលតូចៗ ដែលដាក់បណ្ដែតទឹក ក្នុងផ្តិលធំ សម្រាប់ដងទឹកពីក្នុងផ្តិលធំនោះយកមកប្រើប្រាស់ ។
-
កូនប្រយោល
( ន.នាមសព្ទ )
[--យ៉ោល ]
ប្រដាប់មួយយ៉ាងមានសណ្ឋានដូចកូនតឹង ឬ កូនជញ្ជីង សម្រាប់ចងខ្សែស្ទង់ពីលើមកក្រោម ដើម្បីឲ្យដឹងជាវៀច ឬ ត្រង់ ។
-
ក្មួយ
( ន.នាមសព្ទ )
កូនរបស់បង ឬ កូនរបស់ប្អូន : ក្មួយបង្កើត, ក្មួយជីដូនមួយ, ក្មួយជីទួតមួយ ។
-
ក្រង់
( ន.នាមសព្ទ )
ជង្រុកដាក់ស្រូវ : ក្រង់ស្រូវ ។ ប្រដាប់សម្រាប់ឲ្យកូនក្មេងរៀនអង្គុយ : ក្រង់កូនក្មេង ។
-
ក្រួច
( ន.នាមសព្ទ )
ឈ្មោះសត្វបក្សីមួយពួករូបតូចៗ រាងខ្លី មានលំនៅ ឬ ធ្វើសំបុកភ្ញាស់កូននៅដី, បើវារងាវ គេថាអ៊ឺត ។