Khmer Dictionary: កេរ្តិ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្ដ
( ន.នាមសព្ទ )
[ជើង ដ]
គុយ្ហប្រទេស, អវយវៈបុរសគឺអង្គជាត (ព. ទ្រ.); ពាក្យគួរសម, រាបសាហៅ កេរ្តិ៍ខ្មាស, ខ្មាសប្រុស; ពាក្យខ្ពស់, ពាក្យថ្លៃថ្លាហៅ គុយ្ហប្រទេស ឬ គុយ្ហាវយវៈ “អវយវៈកំបាំង” ។
-
ខ្មាស
( ន.នាមសព្ទ )
គុយ្ហប្រទេស គឺអង្គជាតប្រុសស្រី ជាពាក្យប្រើជាជំនួស ដើម្បីមិនឲ្យហៅអង្គជាតចំពេក តែច្រើនហៅថា
- កេរ្តិ៍ខ្មាស ។
-
តាំង
( កិ.កិរិយាសព្ទ )
តម្កល់, ដាក់ឲ្យជារបៀប, ចាប់ផ្ដើមធ្វើ, ឋិតនៅ, ផ្គត់ផ្គង់អាត្មា, ផ្ចង់...។ តាំងខ្លួន ផ្គត់ផ្គង់ខ្លួនឲ្យមានផ្ទះលំនៅ ទ្រព្យធន កេរ្តិ៍ឈ្មោះ...។ តាំងងារ ឲ្យងារ ។ តាំងចិត្ត ផ្ចង់តម្រង់ចិត្ត, ផ្គងចិត្ត ។ តាំងតុ ដាក់របស់ផ្សេងៗជារបៀបមានលំអ សម្ងាចឲ្យមហាជនមើល ។ តាំងទ័ព កជាកងទ័ព ។ តាំងធម៌ ចាប់ផ្ដើមសូត្រធម៌ចេញថាមុនគេ ។ តាំងធ្វើ ចាប់ធ្វើ ។ តាំងភ្នាល់ ផ្ដើមការភ្នាល់គ្នាដោយដាក់ក្រយាតំណាំង ។ តាំងរបស់ ដាក់របស់សម្ងាចឲ្យមហាជនមើល ។ តាំងស្មារតី ផ្ចង់, ប្រុងស្មារតី ។ តាំងហាង បង្កើតហាងដាក់ទំនិញលក់ ។ល។
-
ដៀល
( កិ.កិរិយាសព្ទ )
និយាយរិះគន់, និន្ទា, សកេរ្តិ៍ សឫសគល់, និយាយពាក្យបង្អាប់បង្អោនអ្នកដទៃ ក្នុងទីចំពោះមុខ ឬកំបាំង : វាហ៊ានដៀលពូជដៀលអម្បូរឯង ដោយសម្ដីធ្ងន់ៗ ណាស់ ។
- ដៀលត្មះ គឺដៀលឲ្យអាម៉ាស់មុខ, ឲ្យអាប់ឱនកេរ្តិ៍ឈ្មោះ, ឲ្យអាប់កិត្តិយស ។
-
ថ្កាន
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យថ្កើង :
- ថ្កើងថ្កាន គឺថ្កើងរុងរឿង, ថ្កើងមានកេរ្តិ៍ឈ្មោះខ្ពស់ត្រដែត ។
-
ទស
( បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ទស់]
ដប់ (១០) : យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឲ្យឧបទ្រពចៀសចេញឆ្ងាយ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ទៈសៈ ដូចជា ទសក័ណ្ឋ (--ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ) អ្នកដែលមាន-ក ១០ គឺរាពណ៍ : ព្រះបាទទសក័ណ្ឋ (ក្នុងរឿងរាមកេរ្តិ៍) ។
- ទសធម្ម (--ធ័ម ឬ--ធ័ម-មៈ) ន. (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌ ១០ ប្រភេទ ។
- ទសបារមី (ទៈសៈបារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន; ៧- សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។
- ទសពល (--ពល់) គុ. ឬ ន. (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) : ព្រះទសពល ។
- ទសពិធ (--ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង, មាន ១០ ប្រការ ។
- ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥-មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦-តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង); ៧-អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨-អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩-ខន្តិ មានសេចក្ដីអត់ធន់; ១០-អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនប្រើកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។
- ទសមុខ (ទៈសៈមុក, ឬ ត. ទ. ថា. ទស់មុខ) ន. ឬ គុ. (បា.) មុខ ១០; ដែលមានមុខ ១០ (រាពណ៍) : ព្រះបាទទសមុខ (ក្នុងរឿងរាមកេរ្តិ៍ ) ។
-
ទាមទារ
( កិ.កិរិយាសព្ទ )
ទាមផងទារផង, ទារដោយទាមចំណែក ឬទារតវ៉ាយករបស់ មត៌កខ្លួន ជាកេរ្តិ៍ដំណែលឲ្យបានមកខ្លួនវិញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទារ ផង) ។
-
គគ្រុក
( គុ.គុនសព្ទ )
ដែលមានដង្កូវចុះ :
- ស្អុយគគ្រុក ។ ព. ប្រ. សម្អុយគគ្រក គឺខូចកេរ្តិ៍ឈ្មោះដូចជាសម្អុយដែលដង្កូវចុះគគ្រុក ។
-
គេ
( បុ. ស.បុរិសសព្ទនាម )
(ប្រើជា បុ. ទី ១, ខាងភាសាដទៃខ្លះ ប្រើជា បុ. ទី ៣) សម្រាប់និយាយចំពោះអ្នកដទៃដោយមិនចេញចំឈ្មោះអ្នកណាមួយឡើយ : ខ្ញុំមិនហ៊ានរកគេទេ, កុំអាលទៅ ចាំគេមកជួបជុំសិន ។
- គេយើង ទាំងគេទាំងយើង ។
- គេឯង ទាំងគេផង ទាំងខ្លួនឯងផង : ធ្វើយ៉ាងហ្នឹងមិនល្អទេ នាំឲ្យខូចកេរ្តិ៍ឈ្មោះគេឯងអស់ហើយ ។ បើមិនមានដំណើរទាក់ទងមកខ្លួនឯងផងទេ កុំប្រើពាក្យថា គេឯង ត្រូវនិយាយត្រឹមតែ គេ ប៉ុណ្ណោះ និង ឯង ឬ គ្នាឯង ប៉ុណ្ណោះ ទើបទុកជាត្រឹមត្រូវ ។
-
បក
( កិ.កិរិយាសព្ទ )
(ប្ចក អ. ថ. បក “ប្រាប់”) ប្រាប់បទគ្វាម, ប្រាប់ទំនង, ប្រាប់ពំនោល ឲ្យគេថាតាម : បកសកវាទ៍, បកពំនោល, បកទំនុក ។
- បកកេរ្តិ៍ និយាយសកេរ្តិ៍គេ, ហែកកេរ្តិ៍គេ គឺនិយាយអាក្រក់ពីគេឲ្យឃើញច្បាស់លាស់ជាក់ស្ដែង ។
- បករឿង និយាយសរឿងសហេតុកំបាំងឲ្យគេដឹងមិនសល់ ។
- បកវត្ត (--វ័ត) ប្រាប់វត្តប្រតិបត្តិ ។ ន. ឈ្មោះធម៌ក្នុងពួកភាណវារៈ សម្រាប់សូត្រប្រាប់វត្តប្រតិបត្តិតាមគន្លងលំអានព្រះពុទ្ធសាសនា : ធម៌បកវត្ត ។ល។