Khmer Dictionary: ក្រាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឡ
( ន.នាមសព្ទ )
គុកឬជើងក្រានគុកធំទូលាយ បិទភ្ជិតទុកឲ្យមានប្រហោងតែត្រង់កន្លែងដែលត្រូវទុក សម្រាប់ដុតឥដ្ឋជាដើមបង្ហប់កម្តៅឲ្យឆ្អិន : ឡឥដ្ឋ, ឡក្បឿង, ឡធ្យូង ។
-
អង្គារិ
( ន.នាមសព្ទ )
[--រិនី]
ជើងក្រានតូចដែលលើកចុះលើកឡើងបាន; ជើងក្រានសៀម; អាំងឡូវ ឬ ជើងក្រានអាំងឡូវ ។
-
អាំងឡូ
( ន.នាមសព្ទ )
(អាំងឡូ) ជើងក្រានធ្វើដោយដីឥដ្ឋដុតឆ្អិន មានរាងច្រឡោ តូចក្រោមធំលើជាងបន្តិច មានផ្លូវខ្យល់ពីខាងម្ខាង សម្រាប់ដុតធ្យូងប្រើការដាំទឹកក្ដៅជាដើម (ខ្មែរច្រើនហៅ អុងឡូ ឬ អុងឡូវ, ច្រើនហៅ អុងឡូវ ជាង) ។
-
ឧសុម
( ន.នាមសព្ទ )
[អ៊ុសុម៉ៈ ]
(ឧឞ្មន៑ ឬ ឩឞ្មន៑) ចំហាយ, ចំហាយក្ដៅ, ចំហាយភ្លើង, កម្សួល, អៃ ។
- អក្សរឧស្ម័ន (ព. វ.) អក្សរដែលមានខ្យល់សំឡេងដូចជា ហួច, មាន ៣ តួគឺ ឝ, ឞ, ស, បើរាប់ ហ្វ មួយផ្សំផងជា ៤ តួ ។
- ឧសុមកោដ្ឋក៏ (--កោត) បន្ទប់ដែលមានជើងក្រានដុតភ្លើងបង្ហប់ឲ្យមានចំហាយក្ដៅ (សម្រាប់ការពាររងាជាដើម) ។
- ឧសុមពល (--ពល់) កម្លាំងឧស្ម័ន ។
- ឧសុមមន្ទីរ ឬ - ឧសុមាគារ (--ម៉ា--) ផ្ទះដែលមានចំហាយភ្លើងក្ដៅសព្វ (ដូចយ៉ាងរោងភ្លើង, រោងចក្រជាដើម) ។
- ឧសុមរថ ឬ - រថឧស្ម័ន រថដែលលឿនដោយកម្លាំងឧស្ម័ន (ពាក្យសន្មតប្រើតាមសម័យនិយម) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧស្ម័នសំខាន់ខាងចំហាយ ឲ្យចេញផ្សព្វផ្សាយគាំពារធាតុ ទោះមនុស្សទោះសត្វកាលបើឃ្លាតឧស្ម័នហើយប្រាសចាកជីវិត ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាឧស្ម័នអស់សូន្យពិត អាយុវិញ្ញាណក៏គ្មានឫទ្ធិ៍ ជីវិតក៏សូន្យកាយស្តូកស្ដឹង ។ គេបោះបង់ខុសពីកាលមុន ទោះបីមានគុណគួរគេដឹង ជារូបដេកស្តូកឥតការប្រឹង ស្តូកស្តឹងដូចកល់អង្កត់ឧស ។