Khmer Dictionary: ខៀវ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
និល
( គុ.គុនសព្ទ )
(នីល) ខៀវ ។ ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ខ្មៅ ឲ្យមានដំណើរប្លែក : ខ្មៅនិល គឺខ្មៅខៀវ (ច្រើននិយាយក្លាយថា នឹល) ។ ន. ឈ្មោះត្បូងព័ណ៌ខៀវ (ត្បូងកណ្ដៀង) ។
-
និលរ័ត្ន
( ន.នាមសព្ទ )
[និលៈរ័ត ]
(នីលរត្ន; នីលរតន) កែវមានព័ណ៌ខៀវ (ត្បូងកណ្ដៀង) ។
-
បបែល
( ន.នាមសព្ទ )
ឈ្មោះមច្ឆជាតិពួកមួយមានរូបមូល នៅមាត់ខាងក្រោម មានជាយគ្រែងជុំវិញ កន្ទុយវែង ស្បែករឹងគគ្រាត, បើស្ងួតក្រៀម ប្រើការរូសឈើបាន ។ បបែលមានច្រើនបែបគឺ
- បបែលកូនមាន់ មាត្រតូចល្មមរាងមូល;
- បបែលភ្នែកលៀន មាត្រនិងរាងដូចបបែលកូនមាន់តែភ្នែកលៀន;
- បបែលរុយ ទ្រង់ទ្រាយដូចគ្នា តែមាត្រធំជាង មានផ្កាយខ្មៅៗ;
- បបែលត្រី ទ្រង់ទ្រាយនិងមាត្រស្រដៀងគ្នា តែខ្លួនសម្បុរស;
- បបែលទង់ រាងនិងមាត្រប្រហែលគ្នានឹងបបែលត្រីដែរ តែកន្ទុយពណ៌ស-ក្រហមដូចជាទង់ជាតិ;
- បបែលអក ទ្រង់ទ្រាយខុសពីបបែលទាំងប៉ុន្មានខាងលើនេះ គឺខ្លួនខ្លី ជាយគ្រែងមានសណ្ឋានជាស្លាបដូចស្លាបសត្វបក្សី កន្ទុយវែងសម្បុរខ្មៅមានផ្កាយ-ស; បបែលខ្លែង ដូចបបែលអក តែខ្លួនស្ដើងកន្ទុយវែង;
- បបែលខ្លា មាត្រធំទម្ងន់ដល់ទៅមួយរយគីឡូក្រាមក៏មាន សម្បុរដូចខ្លាសុទ្ធសាធ;
- បបែលក្របី ដូចបបែលអក តែមាត់វែង;
- បបែលរលួស មាត្រធំមានបន្លាដូចបន្លារលួស;
- បបែលស្លឹក ខ្លួនស្ដើងដូចស្លឹក ជាយគ្រែងវែងកន្ទុយវែង;
- បបែលខ្យល់ ស្រដៀងនឹងបបែលកូនមាន់ តែខ្លួនមានផ្កាយខៀវក្រហមសណ្ឋានដូចផ្កា;
- បបែលសេះ ដូចបបែលអក តែក្បាលដូចក្បាលសេះ;
- បបែលត្រោក មាត្រធំសម្បុរក្រហម មានជាយត្រង់ចុងកន្ទុយ;
- បបែលភក់ ទ្រង់ទ្រាយដូចបបែលត្រី តែខ្លួននិងពោះមានសម្បុរខ្មៅ ។
-
ប៊ិក
( ន.នាមសព្ទ )
(Bic ជាសញ្ញានៃខ្មៅដៃមានជ័រជាទឹកសរសេរមួយបែប Crayon à bille ក្រៃយ៉ុង អាប៊ីយ “ខ្មៅដៃគ្រាប់”) ខ្មៅដៃសម័យថ្មី មានច្រើនបែបដែលសរសេរចេញដិតមកដូចប៉ាកកាស្រូប, ទោះបីដាក់សញ្ញាដទៃផ្សេងៗទៀត ក៏ខ្មែរយើងហៅជាសាធារណៈថា ប៊ិក ដូចគ្នា : ប៊ិកខៀវ, ប៊ិកក្រហម, ប៊ិកបៃតង ។
-
ប្រភស្សរ
( ន.នាមសព្ទ )
[ប្រៈភ័ស-សៈ រ៉ៈ ឬប្រភ័ស-ស ]
(បភស្សរ) សម្បុរភ្លឺផ្លេកៗ:
- ពន្លឺចិត្តប្រក្រតី គឺពន្លឺចិត្តដែលមិនទាន់មានគ្រឿងសៅហ្មងមកប៉ះពាល់ ។ គុ. ដែលភ្លឺផ្លេក, ដែលភ្លឺចាំង, ព័ណ៌គ្រាប់ភ្លៀង : មានកាលខ្លះ, ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ចេញដោយឈានឫទ្ធិនូវរស្មី ៦ ព័ណ៌ឲ្យផ្សាយចេញអំពីព្រះសរីរកាយ, គឺរស្មីព័ណ៌ខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ប្រភស្សរ ហៅថា ឆព្វណ្ណរង្សី ឬ ឆ័ព្វណ៌រស្មី ឬក៏ ឆ័ទ្ពណ៌រស្មី ។
-
ពងទឹក
( ន.នាមសព្ទ )
ពងល្អិតៗ កើតផ្ទាល់ពីទឹកអណ្ដែតត្រាលើទឹក សម្បុរខៀវអន្លង ប្រើស្លបរិភោគបាន : ដងពងទឹក, សម្លពងទឹក ។
-
ពិន្ទុកប្បៈ
( ន.នាមសព្ទ )
[--ក័បប៉ៈ ]
ពាក្យសម្រាប់ហៅកិច្ចដែលបព្វជិតក្នុងពុទ្ធសាសនា យកវត្ថុមានព័ណ៌ខ្មៅឬខៀវឬក៏ព័ណ៌ភក់គូសវង់នៅចីវរ តាមវិនយប្បញ្ញត្តិចំណាំឲ្យដឹងថាជារបស់ខ្លួន, ហៅ ធ្វើពិន្ទុកប្បៈ ។
-
ព្រាំ
( ន.នាមសព្ទ )
មន្ទិលមានសម្បុរខៀវកើតអំពីទឹកដែលមានកករភក់ ឬទឹកដែលខ្វល់អួអាប់ : ទឹកកើតព្រាំ, ផឹកទឹកមានព្រាំនាំបណ្ដាលឲ្យកើតរោគ ។
-
មរ
( ន.នាមសព្ទ )
ភក់ដែលកើតអំពីទឹកត្រាំដើមត្រុំ ព្រមទាំងស្លឹកត្រុំស្រស់ផងឲ្យរលួយហើយកូរឲ្យខះកកមានសម្បុរខ្មៅខៀវទៅជាធ្លះសម្រាប់ប្រើជាគ្រឿងជ្រលក់ : គាត់ភ័យស្លុតឡើងមុខខ្មៅប៉ែដូចជាមរ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្លះ ទៀតផង) ។
-
មរកត
( ន.នាមសព្ទ )
[មៈរៈកត់ ]
ឈ្មោះកែវឬត្បូងសម្បុរខៀវខ្ចី ឬ បៃតង : កែវមរកត, ត្បូងមរកត ។
- ព្រះកែវមរកត ព្រះពុទ្ធរូបមរកតដែលព្រះនាគសេនមហាថេរសាងក្នុងមជ្ឈិមប្រទេសក្នុងកាលខាងដើមនៃសតវត្សទី ៦ នៃពុទ្ធសករាជ ...។