Khmer Dictionary: គន
Chuon Nath's Khmer-Khmer Dictionary
-
គន្ធព្វ
( ន.នាមសព្ទ )
[គន់-ធាប់ ឬ គន់-ធប់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គន្ធព្វ; គន្ធរ្វ ) ទេវតាពួករបាំ : ពួកគន្ធព្វ, ក្រុមគន្ធព្វ ។ ឥត្ថី.
- គន្ធព្វី ។
- គន្ធព្វាធិប (គ័ន-ធ័ប-ពា-ធិបៈ ឬ -ធិប) ន. (គន្ធព្វ + អធិប) ស្ដេចរបស់គន្ធព្វ គឺព្រះបាទ ធតរដ្ឋ គ្រប់គ្រងទិសខាងកើត ។
-
គន្ធារៈ
( ន.នាមសព្ទ )
[គ័នធារៈ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌា ។
-
គន្លង
( ន.នាមសព្ទ )
ជួរស្នាម; ជ្រលង; ដាន; លំអាន : គន្លងនង្គ័ល, ដើរតាមគន្លង, គន្លងមង, គន្លងលប, គន្លងត្រី ។
- លំអាន : គន្លងធម៌ ។
- ច្បាប់, សណ្ដាប់ : ប្រព្រឹត្តតាមគន្លង ។
-
គន្លាក់
( ន.នាមសព្ទ )
កន្លែងដែលគេលាក់ឲ្យស្ដួចតូចជាងគេ, អ្វីៗដែលមានថ្នាក់ មានជាន់ដូចគេលាក់ : គន្លាក់ជើង ។
-
គន្លាក់គន្លើន
( គុ.គុនសព្ទ )
ដែលមានគន្លាក់ច្រើនដង, ច្រើនសង្កាត់ : ផ្លូវរទេះគន្លាក់គន្លើន ។
-
គន្លាក់អាចម៍
( ន.នាមសព្ទ )
[--អាច់]
អវយវៈរបស់មនុស្សត្រង់ប៉ែកខាងក្រោយជង្គង់ ។
-
គន្លាស់
( កិ.កិរិយាសព្ទ )
និយាយផ្ទុយពាក្យ ថាត្រឡប់ឡើងវិញ ទើបមានន័យច្បាស់ថា ជានេះជានោះ, ដូចគន្លាស់ថា តានៅ ? (=ទៅណា ?); ម៉ាពីនក ? (= មកពីណា ?); ភឹកតឹក (= ផឹកទឹក ?); សាយប៊ី (= ស៊ីបាយ ?) ជាដើម ។ កិ. វិ. និយាយគន្លាស់ ។ គុ. ពាក្យគន្លាស់, សំដីគន្លាស់ ។ ចាស់ទុំហាមថា កុំនិយាយគន្លាស់លើពាក្យពុំសមគួរ ឬ លើពាក្យអាសគ្រាម ព្រោះនាំឲ្យគេរង្កៀស ឲ្យគេរិះគន់និន្ទាថាព្រហើន ។ ពាក្យគន្លាស់ពុំសមគួរនោះ កាលបើយើងនឹងរកទៅគង់តែឃើញមាន ។ល។
-
គន្លាស់គន្លោង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលគន្លាស់ជាកាព្យ ជាឃ្លោង, ដូចជា ខ្ជៀនរឹល, សេកឌីសេកឌី, ត្អថាក្រូញ, ស៊េតែកុំ, អាសខ្មិត, ចក់អាក្រិត, អាមេត្តិត, ឃេពីកុស, ទាំងអ៊ាក្នស់, ក្នុកស្រុង.... ។
-
គន្លិកគន្លាក់
( គុ.គុនសព្ទ )
ដែលរដិបរដុប, ខ្ពស់ទាប, ស្ដួចខ្លះ, ធំខ្លះ ។
-
គន្លឹះ
( ន.នាមសព្ទ )
រនុកបពា្ឈរ, ឬផ្ដេក ចន្ទាស់សម្រាប់រុករុញចេញចូល : គន្លឹះទ្វារ, គន្លឹះបង្អួច ។