Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃ្វាល
( កិ.កិរិយាសព្ទ )
ចាំ, រក្សាសត្វចិញ្ចឹម : ឃ្វាលគោ, ឃ្វាលក្របី, ក្មេងឃ្វាលក្របី ជិតបឹងមួយ ។
-
ឃ្វិច
( ន.នាមសព្ទ )
ឈ្មោះក្រូចមួយប្រភេទ សំបកស្ដើងផុយងាយបក ផ្លែប្រើបរិភោគជាចំណីលាងមាត់ : ក្រូចឃ្វិច ។
-
ឃ្វើង
( ន.នាមសព្ទ )
ឈ្មោះចានធំមួយយ៉ាង ធំជ្រៅជាងចានគោម : ចានឃ្វើង, ស៊ីបាយអស់មួយឃ្វើង (និយាយតាមទម្លាប់ដោយស្រុក, អ្នកខ្លះហៅ ទ្រមេម : បាយមួយទ្រមេម ) ។
-
ឃ្វើចៗ
( កិ.កិរិយាសព្ទ )
ពាក្យនិយាយផ្សំនឹងពាក្យដើរឲ្យប្លែកឡើង : ដើរឃ្វើចៗ គឺដើរវៀចៗ ឃ្ញើចៗ ព្រោះពិការជើង មានកើតដំបៅលេចជាដើម ។