Khmer Dictionary: ឃែត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឃែត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
គ្រស៊ែត, ទទេ : ទៅវិញឃែត គឺទៅវិញទទេ ឥតបានអ្វីសោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រស៊ែត ផង) ។
-
អមោឃ
( គុ.គុនសព្ទ )
[អៈមោក]
ដែលមិនមែនទទេ, មិនសោះសូន្យ, មិនឥតប្រយោជន៍, មិនឥតអំពើ, មិនឃែតគឺកើតការ, បានការ, មានប្រយោជន៍ ។ ព. ផ្ទ. មោឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈមោឃៈ, ដូចជា អមោឃកម្ម អំពើមានប្រយោជន៍ ។
- អមោឃជីវិត ជីវិតមិនឥតអំពើ, ការរស់នៅប្រកបដោយសុចរិត ។
- អមោឃបថ ឬ - --មគ្គ (--បត់ ឬ--ម័ក) ផ្លូវមានប្រយោជន៍, ផ្លូវត្រូវ ។
- អមោឃបរិច្ចាគ ការចំណាយទ្រព្យដើម្បីអំពើមានប្រយោជន៍ ។
- អមោឃប្រតិបត្តិ ឬ
- --ប្រតិប័ទ ប្រតិបត្តិត្រូវទំនង ។
- អមោឃពាក្យ, --វាចា ឬ
- --វាទ ពាក្យមានប្រយោជន៍, សម្ដីបានការ ។
- អមោឃវាទិន ឬ - --វាទី អ្នកដែលច្រើនតែនិយាយសម្ដីមានប្រយោជន៍ឬសម្ដីបានការ (បើស្ត្រីជា អមោឃវាទិនី) ។
- អមោឃសព្ទ សព្ទមានប្រយោជន៍; អមោឃពាក្យ ។ល។
-
អល់អែក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ស្ទាក់ស្ទើរ : ខ្ញុំចេះតែអល់អែកៗនឹកៗទៅដូចជាមិនចង់ហ៊ានទទួល... ។ គុ. រារែក, ស្ទើរទៅស្ទើរនៅ : ចិត្តអល់អែក, ដំណើរអល់អែក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បើពេលទំនេរកុំអល់អែក ថ្ងៃនេះជាស្អែកឲ្យខកខាន ស្អែកជាខានស្អែករែងពុំបាន ខានៗច្រើនដងឃែតទទេ ។ គេអាទិ៍យើងអាទិ៍កុំទ្រមក់ ដូចជនដេកលក់ព្រោះធ្វេសទ្វេ គេម៉េចយើងម៉េចត្រូវមើលគេ គេដើរយើងដើររត់យើងរត់ ។ ធ្វើការរកស៊ីកុំចំអៀក ជ្រលៀកឲ្យស្មារតីរលត់ មនុស្សខ្ជិលកុំសេពសមព្រមត់ ត្រូវពត់គំនិតជានិរន្តរ៍ ។