Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចង្វា
( ន.នាមសព្ទ )
ឈ្មោះត្រីល្អិតមានស្រកា; ត្រីចង្វាមានច្រើនប្រភេទ : ត្រីចង្វាមូល, ត្រីចង្វាភ្លៀង ជាដើម ។
-
ចង្វាក់
( ន.នាមសព្ទ )
ថ្នាក់បទ : ល្ខោនរាំមានចង្វាក់, ចង្វាក់ភ្លេង; បន្ទរតាមចង្វាក់ ។
-
ចង្វាយ
( ន.នាមសព្ទ )
អ្វីៗដែលឆ្វាយ : ចង្វាយផ្ដៅ, ចង្វាយខ្សែ, ខ្សែមួយចង្វាយ ជាដើម ។ នំបញ្ចុកដែលឆ្វាយដាក់ជាដុំៗ ក៏ហៅថា ចង្វាយ ដែរ : នំបញ្ចុកមួយចង្វាយ ។
-
ចង្វែក
( ន.នាមសព្ទ )
ចន្លោះដែលឆែកៗ : ចង្វែកដៃ, ចង្វែកជើង ជាដើម ។
-
ចង្ហាន់
( ន.នាមសព្ទ )
អាហារសម្រាប់បព្វជិតក្នុងពុទ្ធសាសនា (ស. ស.) : រៀបចង្ហាន់លោក, ប្រគេនចង្ហាន់លោក, លោកឆាន់ចង្ហាន់ ។
-
ចង្ហាយ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើ ឬ ឫស្សីមានតម្ពក់សម្រាប់ឆាយចំបើង, ឆាយស្មៅ ។
-
ចង្ហូរ
( ន.នាមសព្ទ )
or ចង្អូរ
ជ្រលងទឹកតូច : ចង្ហូរទឹក ឬ ចង្អូរទឹក ។
-
ចង្អល់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យចង្អៀត :
- ចង្អៀតចង្អល់ គឺចង្អៀតពេកទាំងទីនៅ ទាំងផ្លូវចិត្ត ។
-
ចង្អុល
( កិ.កិរិយាសព្ទ )
តម្រង់, សំដៅចំអ្វីនីមួយៗ ដោយចង្អុលដៃ : ចង្អុលបង្ហាញ, ចង្អុលមុខ ។ ពន្យល់ឲ្យឃើញច្បាស់ដូចគេចង្អុលបង្ហាញ : សេចក្ដីនេះចង្អុលឲ្យឃើញថាខុស ។
-
ចង្អុលខ្មោច
( ន.នាមសព្ទ )
ឈ្មោះម្រាមនៅត្រង់ចន្លោះចង្អុលដៃនិងនាងដៃ ។ ស្រុកខ្លះហៅ
- ម្រាមទោល ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>