Khmer Dictionary: ចេតិយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រាជាយតនចេតិយ
[--យៈតៈន៉ៈចេដី ]
មើលពាក្យ រាជាយតនៈ ។
-
រុក្ខ
( ន.នាមសព្ទ )
[រុក-ខៈ ]
(វ្ឫក្ស) ឈើ ។ ប្រើជាបទសមាស, ដូចជា :
- រុក្ខចេតិយ ដើមឈើដែលមានគេគោរពរាប់អានថាជារបស់ស័ក្តិសិទ្ធិ ។
- រុក្ខច្ឆាយា ម្លប់ឈើ ។
- រុក្ខជាតិ ជាតិឈើ, ឈើគ្រប់យ៉ាង ។
- រុក្ខទេវតា ទេវតាដែលអាស្រ័យនៅនាដើមឈើ ។
- រុក្ខប្បទេស (រុក-ខ័ប-ប៉ៈ--) ព្រៃ, ដងព្រៃ ។
- រុក្ខផល ផ្លែឈើ ។
- រុក្ខផលាផល ផ្លែឈើតូចធំ ។
- រុក្ខមូល ទីប្របដើមឈើ ។
- រុក្ខមូលិក អ្នកកាន់ធុតង្គមួយប្រភេទ តមមិននៅក្នុងទីប្រក់ទីបាំង ត្រូវនៅអាស្រ័យតែក្នុងម្លប់ឈើ (ព. ពុ.) ។
- រុក្ខវិថី ថ្នល់ទូលាយក្នុងទីក្រុងដែលមានដើមឈើរៀងជាជួរហូរហែអមតាមចិញ្ចើមផ្លូវ (ប៉ុន្តែទីទៃពីមហាវិថីនិងវិថីឯទៀត) ។
- រុក្ខសាខា មែកឈើ ។
- រុក្ខាវយវៈ (បា. < រុក្ខ+អវយវ) អវយវៈរបស់ឈើ (មានមែក, សន្លឹកជាដើម) ។ល។
-
លាន
( ន.នាមសព្ទ )
ទីដីវាលរលីង, ទីវាលដែលលញ់ឬបូករលីង: លានចេតិយ, លានបោកស្រូវ ។ ព្រះលានឬ មុខព្រះលាន ធ្លាធំនៅមុខព្រះរាជវាំង ។
-
វាលុកចេតិយ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាលុកចេតិយ) ។
-
សាង
( កិ.កិរិយាសព្ទ )
ក, ធ្វើ, សង់ ឲ្យកើតឡើង (ចំពោះការកុសល): សាងព្រះពុទ្ធរូប, សាងគម្ពីរព្រះត្រៃបិដក, សាងចេតិយ, សាងសាលា ។
- សាងសង់ សង់សម្អិតសម្អាងឲ្យបានកើតឡើងជាការកុសល ។
- សាងសូម សាងហើយប្រាថ្នាថាសូមឲ្យបានសម្រេចតាមបំណង ។
-
ស្តូប
( ន.នាមសព្ទ )
[ជើង ត ]
(ថូប) គំនរឬពំនូកដីជាដើម ដែលមានប៉ែកខាងលើខ្ពស់ស្រួច ។ ចេតិយតូចទាបដែលមានរាងស្រដៀងនឹងសណ្ឋានអកកំបោរឬសណ្ឋានចេតិយខ្សាច់ (ប្រើជា ស្តូបៈ ក៏បាន, អ. ថ. --ប៉ៈ; ខ្មែរច្រើនហៅក្លាយជា សថូប) ។
-
ស្អាង
( កិ.កិរិយាសព្ទ )
តែងគ្រឿងសម្អាង; តាក់តែងឲ្យសមគ្រឿងប្រដាប់ : ស្អាងខ្លួន, ស្អាងល្ខោន, ស្អាងចេតិយ ។
- ស្អាងចិត្តជាថ្មី (ព. ប្រ.) ទូន្មានប្រដៅចិត្តឡើងជាថ្មីឲ្យប្រព្រឹត្តតាមធម៌តាមច្បាប់ (ដែលទុកដូចជាគ្រឿងសម្អាង) ។
- ស្អាងស្អាត តាក់តែងគ្រឿងប្រដាប់ឲ្យស្អាតល្អ ។ គុ. ដែលតាក់តែងគ្រឿងប្រដាប់ស្អាតល្អឥតឆ្គង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រាសាទស្អាងស្អាត សម្រាប់ព្រះបាទ បរមបពិត្រ ស្ដេចគង់ប្រក្រតី ក្សត្រថ្លៃទ្រង់ឫទ្ធិ ទ្រង់កាន់ទសពិធ ប្រព្រឹត្តទៀងទាត់ ។
-
អឌ្ឍចន្ទ
( ន.នាមសព្ទ )
[អ័ត-ឍៈច័ន]
(អធ៌ + ចន្រ្ទ) ព្រះចន្រ្ទពាក់កណ្តាលវង់ ឬព្រះចន្រ្ទកន្លះភាគ ។ ព. ប្រ. ស្នាមគំនូស, ស្នាមចម្លាក់ឬអ្វីៗដែលមានសណ្ឋានដូចព្រះចន្រ្ទកន្លះភាគ; (ប្រើដូចជា គុ. ក៏បាន) : គំនូសអឌ្ឍចន្ទ, សណ្ឋានអឌ្ឍចន្ទ ។ ជណ្ដើរមានសណ្ឋានកាំដូចព្រះចន្ទកន្លះភាគ : អឌ្ឍចន្ទប្រាសាទ, អឌ្ឍចន្ទខឿនចេតិយ (រ. ស. ប្រើក្លាយតាមរជ្ជសម័យ, សូម្បីជណ្ដើរប្រាសាទឬដំណាក់ក្សត្រិយ៍ ដែលមានសណ្ឋានមិនដូចព្រះចន្ទកន្លះភាគទេក៏ហៅ អឌ្ឍចន្ទ ដែរ) ។
-
អមរ
( ន.នាមសព្ទ )
[អៈម៉]
ទេវតា (ទេវតាបានជាហៅ អមរ ដោយអត្ថន័យថា “មិនស្លាប់ ឬក្រស្លាប់” សំដៅសេចក្ដីថា “មានអាយុវែង នៅបានយូរអង្វែងឆ្នាំណាស់ទើបស្លាប់”) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ:ម៉ៈ រ៉ៈ, ដូចជា អមរកញ្ញា ឬ--កន្យា ស្ត្រីក្រមុំទេវតា : ពួកទេពនិករអមរកញ្ញា ។
- អមរទ្រុម ឈើរបស់ទេវតា គឺបារិជាតព្រឹក្ស (ក្នុងឋានត្រ័យត្រិង្ស) ។
- អមរនិករ ឬ
- --និកាយ ពួកទេវតា ។
- អមរបតី (--ប៉ៈដី) ម្ចាស់ឬចៅហ្វាយទេវតា (ព្រះឥន្រ្ទ) ។
- អមរបព៌ត ឬ - អមរាទ្រិ ភ្នំទេវតា គឺភ្នំសុមេរុ ។
- អមរបុរៈ ឬ - --បុរី ក្រុងរបស់ទេវតា ។ ព. ប្រ. ក្រុងមានលម្អប្រហែលដូចនគរទេវតា ។
- អមរយោសិត ឬ
- --ស្ត្រី ស្រីសួគ៌ ។
- អមររ័ត្ន ពេជ្រ ។
- អមររាជ ស្តេចទេវតា (ព្រះឥន្រ្ទ) ។
- អមរលោក ឋានសួគ៌ ។
- អមរវិមាន, --ពិមាន ឬ
- --វេស្ម័ន វិមានឬលំនៅទេវតា ។
- អមរសព្ទ សំឡេងទេវតា ។
- អមរាគារ ផ្ទះទេវតា; ទេវស្ថាន; ចេតិយ, ចេតិយដ្ឋាន ។
- អមរិន្ទ ឬ - អមរេន្រ្ទ (បា. ឬ សំ. < អមរ + ឥន្ទ ឬ ឥន្រ្ទ “ដែលជាធំ”) អ្នកដែលជាធំជាងទេវតា (ព្រះឥន្រ្ទ) ។ល។
-
អារាម
( ន.នាមសព្ទ )
[--រ៉ាម]
ប្រទេសឬទីដែលនាំទឹកចិត្តឲ្យរីករាយសប្បាយ គឺ សួន, សួនច្បារ; អាវាសដែលមានសួនច្បារនិងកុដិលំនៅនៃពួកបព្វជិត ។ ខ្មែរហៅចំពោះតែទីវត្តរបស់បព្វជិតថា អារាម ឬ វត្តអារាម (ទីវត្តបានជាហៅ អារាម ព្រោះកាលពីក្នុងសម័យបុរាណព្រេងនាយ គេច្រើនយកសួនច្បារឬឱទ្យានធ្វើជាអាវាសសម្រាប់ពួកបព្វជិត ដូចយ៉ាងវត្តវេឡុវ័ន (ក្នុងពុទ្ធកាល) ជាដើម; ឬពុំនោះក្នុងទីវត្តទាំងពួងគេដាំដើមឈើតូចធំមានរបៀបជាសួនច្បារឬជា ឧទ្យាន ជាទីសប្បាយប្លែកជាងភូមិលំនៅរបស់ពួកគ្រហស្ថ, ដោយហេតុនេះទើបហៅថា អារាម “សួន” ឬ “ទីនាំទឹកចិត្តឲ្យរីករាយសប្បាយ, ទីសប្បាយប្លែកជាងភូមិគ្រហស្ថ”)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --រ៉ាម៉ៈ, ដូចជា អារាមករ ឬ--ការ អ្នកសាងសួនឬអ្នកសាងវត្ត (បើស្ត្រីជា អារាមការិកា) ។
- អារាមចេតិយ ឬ
- --ថូប, --ស្តូប ចេតិយឬស្តូបក្នុងអារាម ។
- អារាមនាយក ឬ - អារាមាធិបតី (--ម៉ាធិប៉ៈតី) ចាងហ្វាងសួន (បើស្ត្រីជា អារាមនាយិកា) ។
- អារាមបាល អ្នករក្សាអារាម គឺអ្នកថែសួនឬអ្នកថែវត្ត (បើស្ត្រីជា អារាមបាលី ឬ អារាមបាលិកា អ. ថ. --ប៉ា--) ។
- អារាមបុស្ប-- (--បុស) ឬ - --បុប្ផា ផ្កាក្នុងសួនឬក្នុងវត្ត ។
- អារាមព្រឹក្ស ឈើក្នុងសួនឬក្នុងវត្ត ។
- អារាមភូមិ ទីសួន ឬទីវត្ត ។
- អារាមវត្ថុ របស់ឬអ្វីៗមានដើមឈើជាដើមមាននៅក្នុងវត្ត (ព. វិ. ពុ.) ។
- អារាមវប្បកម្ម (--វ៉ាប់-ប៉ៈ-កាំ) ការដាំសួនច្បារ, សិល្បៈខាងសួនច្បារ ។
- អារាមវប្បករ (--ក) អ្នកដាំសួនច្បារ, អ្នកប្រកបកិច្ចការខាងការដាំឈើសម្រាប់សួនច្បារ (បើស្ត្រីជា អារាមវប្បការិកា) ។
- អារាមាធិការ (--ម៉ា--) ចៅអធិការវត្ត (ហៅ អាវាសាធិការ ក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អារាមាធិការ ចេះធម៌អាថ៌អ្នកគ្រប់គ្រង ទើបត្រូវតាមទំនង នាយកៈ-ធម៌ប្រាំមួយ ។ បើខ្វះធម៌ទាំងនោះ ច្រើនមានមោះហ្មងឲ្យព្រួយ ឥតមានអ្នកណាជួយ ត្រូវតែខ្លួនជួយខ្លួនឯង ។ល។