Khmer Dictionary: ឆ្ងល់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្រងើ
( គុ.គុនសព្ទ )
[--ង៉ើ ]
ដែលងើបមុខបន្តិចចេញអាការឲ្យឃើញថាមានបើឆ្ងល់មិនជាក់លាក់ ឬដែលមានមុខងើបបន្តិចយ៉ាងជើយសមរម្យ (តាមធម្មតាពីកំណើត) : ធ្វើមុខស្រងើ; មុខស្រងើស្រស់បស់ ។
-
ឡិងឡង់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗ ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ : ភ្នែកឡិងឡង់; ធ្វើភ្នែកឡិងឡង់ ។
-
ឡឺនឡង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ : ភ្នែកឡឺនឡង់; ឆ្ងល់ឡឺនឡង់, ភ័យឡឺនឡង់ ។
-
អង្កាល់
( និ.និបាតសព្ទ )
កាលណា, វេលាណា (ពាក្យសួរ ឬពាក្យឆ្ងល់) : ទៅអង្កាល់ ?, មកពីអង្កាល់ ?, ដល់ទៅអង្កាល់ទើបឲ្យប្រាក់ ? ។
- អង្កាល់ដែល និ. កាលដែល : អង្កាល់ដែលខ្ញុំបានជួបនិយាយជាមួយនឹងគេនោះប្រហែលជាម៉ោង ១៦ ។
- អង្កាល់ណា និ. កាលណា : អង្កាល់ណាគេនឹងមកហ្ន៎ ? ។ល។
-
ហ្ន
( និ.និបាតសព្ទ )
ពាក្យលាន់មាត់ ដោយស្ងើច, ដោយឆ្ងល់, ដោយត្អូញជាដើម ។ ហ្ន ជាពាក្យមានសំឡេងខ្ពស់ស្រទន់បន្តិច : ល្អណាស់ហ្ន !; អ្វីហ្ន ?; ពិបាកណាស់តើហ្ន ! ។ ហ្ន៎ ជាពាក្យមានសំឡេងខ្ពស់ស្រទន់ខ្លាំង : អើហ្ន៎; អ្នកណាហ្ន៎ ?; ពិបាកអ្វីម្ល៉េះហ្ន៎ !
-
អ !
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ដោយបញ្ជាក់សេចក្ដី ឬដោយបាត់ងឿងឆ្ងល់ជាដើម : អ ! ដូច្នោះទេឬ ?; អ៎ ! ឯណោះទេហៈ ? អ៎ ! អញ្ជើញមក !
-
អស្សុត
( គុ.គុនសព្ទ )
[អ័ស-សុតៈ ]
(អឝ្រុត) ដែលមិនធ្លាប់បានស្ដាប់, មិនដែលបានរៀនបានស្ដាប់សោះ; ដែលឥតចំណេះ; ល្ងង់ ។
- អស្សុតជន ឬ --បុគ្គល ជនឬបុគ្គលអ្នកមិនដែលបានស្ដាប់, មិនដែលបានរៀន; ជនល្ងង់: ធម្មតាអស្សុតបុគ្គលរមែងតែមានសេចក្ដីងឿងឆ្ងល់ជានិច្ច, ច្រើនតែជឿស្មានៗ ។
-
អា !
( និ.និបាតសព្ទ )
(និ. ជា ឧ.) ពាក្យលាន់មាត់ ដោយការងឿងឆ្ងល់, ដោយការភ័ន្តច្រឡំ; ដោយការភ័យស្លន់, ដោយភ្ញាក់ ឬដោយបានយល់សេចក្ដីជាក់ច្បាស់; ដោយអំណរជាដើម : អា ! អ្វីហ្ន៎ !; អា ! ដូច្នោះទេឬ ?; អា ! អញ្ជើញមក !... ។ ចេញសំឡេងខ្ពស់ថា អា៎ ក៏មាន : អា៎! មិនទាន់ទៅទេឬ?
-
អី ?
( និ.និបាតសព្ទ )
ពាក្យសាមញ្ញប្រើជាជំនួសពាក្យ អ្វី ? ជាសម្ដីសួរដោយឆ្ងល់ : មានការណ៍អី ?, ហៅអី ?, រកអី ? ។ អីចឹង ? អ្វីដូច្នឹង ? ។ អីចុង ? ឬ អីចុះ ? អ្វីដូច្នោះ ? ។ អីចេះ ? អ្វីដូច្នេះ ? ។ អីហ្នឹង ? អ្វីហ្នឹង ? ។ល។
-
អ្ហូ!
( ឧ.ឧទានសព្ទ )
អូៈ ! ឬ អូ៎ៈ ! ។ សូរលាន់មាត់ដោយការបាត់ឆ្ងល់, ដោយយល់សេចក្ដីជាក់ជាដើម : អ្ហូ ! អ៊ីចុះទេឬ ?; អ្ហូ៎ ! យល់ហើយ ! (សម្រាប់សរសេរក្នុងសេចក្ដីដែលមានទំនងត្រូវប្រើសំឡេងសាមញ្ញ) ។