Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈ្នួល
( ន.នាមសព្ទ )
ថ្លៃដែលជួល; មនុស្សដែលជួលមកបម្រើ : គេយកឈ្នួល ២០ រៀលក្នុងមួយថ្ងៃ; រកឈ្នួលឲ្យបានពីរនាក់ ។
-
ឈ្នៀង
( ន.នាមសព្ទ )
សំយាបដែលតពីគេហដ្ឋានចេញមកជារបៀង ។ ប្រើជា ឆ្នៀង ក៏មាន ។
-
ឈ្នះ
( កិ.កិរិយាសព្ទ )
មានជម្នះ, ប្រកបបានពីលើគេ : ឈ្នះក្ដី, ឈ្នះសត្រូវ, ឈ្នះល្បែង ។
-
ឈ្នះឈ្នាន
( គុ.គុនសព្ទ )
គឃ្លើន, ឈ្លានពាន, ឥតកោតញញើត : ក្មេងម្នាក់នេះឈ្នះឈ្នានណាស់ ។
-
ឈ្មង
( គុ.គុនសព្ទ )
ល្អដោយមានអវយវៈពេញឥតឆ្គង, បំព្រង : មុខឈ្មង, រាងឈ្មង ។
-
ឈ្មុល
( កិ.កិរិយាសព្ទ )
ត្បុលចូល, រុលរុកចូល, ឈ្មៀតចូល, ពុះពារចូល : ទោះបីទី ចង្អៀតយ៉ាងណា ក៏វាខំឈ្មុលចូលមកទាល់តែបាន ។
-
ឈ្មុស
( ន.នាមសព្ទ )
សត្វជើង ៤ ពួកសំពោច មានទឹកសុក្កៈ ឬទឹកកាម ក្លិនប្រហើរភាយសម្រាប់លាយផ្សំធ្វើទឹកអប់; ឈ្មុសមានពីរប្រភេទគឺ ឈ្មុសស្បូវ ១ ប្រភេទ ឈ្មុសប្រែង ១ ប្រភេទ; ឈ្មុសប្រែងនឹងហៅថា ឈ្មុសទេស ក៏បាន, ឈ្មុសនេះឯងដែលគេយកទឹកកាមធ្វើទឹកអប់ ។
-
ឈ្មុស
( កិ.កិរិយាសព្ទ )
ឈូសគាស់ដីដោយច្រមុះ : ជ្រូកឈ្មុសដី, ជ្រូកឈ្មុសរងដំឡូង ។
-
ឈ្មុសទេស
( ន.នាមសព្ទ )
ឈ្មោះគ្រឿងក្រអូបម្យ៉ាងដែលធ្វើអំពីទឹកសុក្កៈ ឬទឹកកាមឈ្មុសទេស ។
-
ឈ្មួញ
( ន.នាមសព្ទ )
អ្នកដែលធ្វើជំនួញ, អ្នកជួញ ។
<< Prev 1 ... 5 6 7 8 9 10 11 Next >>