Khmer Dictionary: តំណាង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្ថានទូត
( ន.នាមសព្ទ )
ទីតាំង, ទីស្នាក់ការសម្រាប់រាជទូត ឬរដ្ឋទូតធ្វើការជាតំណាងរបស់ប្រទេសមួយនៅក្នុងប្រទេសណាមួយទៀត ។
-
ស្នង
( ន.នាមសព្ទ )
តំណាង ។ ឋានន្តរក្រមការខែត្រក្នុងរជ្ជកាលពីដើម ។ កិ. ជួល, ចេញខ្លួនជាតំណាង : កូនស្នងឪពុក ។ គុ. ដែលជាតំណាង, ជាជំនួស : ព្រះពុទ្ធរូបស្នងព្រះអង្គ ។
- ស្នងការ មន្រ្តីទទួលភារៈត្រួតត្រារបៀបរៀបរយនិងសន្តិសុខក្នុងទីក្រុង : ទទួលបង្គាប់ពីលោកស្នងការ; សមាជិកនៃគណៈកម្មការដែលទទួលមុខងារជាអ្នកចាត់ការផ្សេងៗជាតំណាងសមាគមណាមួយ : គួរចាត់ស្នងការពីររូបឲ្យទៅប្រស្រ័យទាក់ទងពីរឿងនោះ (បារ. Commissaire) ។
- ស្នងការដ្ឋាន ទីតាំងឬទីចាត់ការរបស់ស្នងការ ។ ព. ទ. បុ. ទំពាំងស្នងឬស្សី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទំពាំង) ។
- ស្នងព្រះនេត្រ (រ. ស.) ស្នងភ្នែក (វ៉ែនតា) ។
- ស្នងព្រះហស្ដ (រ. ស.) វែករាប់បាត្រ ។
- ស្នងព្រះអង្គុលី (រ. ស.) ស្លាបព្រា, សម ។
- ស្នងភ្នែក វ៉ែនតា (សម្រាប់សាធារណជន) ។
- តបស្នង សងតបវិញ, តបឧបការគុណ : ធ្វើបុណ្យតបស្នងសងគុណមាតាបិតា ។ល។
-
អភិវន្ទ
( កិ.កិរិយាសព្ទ )
[អៈភិវ័ន]
ថ្វាយបង្គំ, គំនប់, សំពះ, ក្រាបសំពះ ដោយគោរព (ច្រើនប្រើក្នុងកាព្យ) : សូមក្រាបអភិវាទ ឆ្ពោះព្រះលោកនាថ បរមសាស្តា ជាគ្រូនៃមនុស្ស និងពួកទេញ្ត ទ្រង់ត្រាស់ទេស្នា ប្រទានឱវាទ ។ សូមក្រាបអភិវន្ទ ឆ្ពោះធម៌សោភ័ន តំណាងលោកនាថ សូមធ្វើអភិវន្ទន៍ ឆ្ពោះសង្ឃសីលស្អាត ស្ដាប់ព្រះឱវាទ ប្រព្រឹត្តត្រឹមត្រូវ ។
-
អាប៉ោង
( ន.នាមសព្ទ )
(អីប៉ោង អ. ថ. អ៊ីប៉ូង) ឈ្មោះជូតកម្មមួយយ៉ាង លេងស៊ីសងដោយមានមេបង្វិលឲ្យវិលឈរ ហើយគ្របបំបាត់មិនឲ្យឃើញ, លុះបើកគម្របឡើង ទើបដឹងថាត្រូវស៊ីត្រូវសងតាមលក្ខណៈដែលកំណត់ : បាញ់អាប៉ោង បង្វិលមេអាប៉ោងឲ្យវិល ។
- ចាក់អាប៉ោង ដាក់ប្រាក់ក្រយាតំណាងក្នុងល្បែងអាប៉ោង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាប៉ោងជាជូតកម្មមួយ អ្នកចាក់រងួយព័ទ្ធជុំវិញ ច្រើនតែខាងមេមានចំណេញ អ្នកចាក់ឈ្លក់ចេញប្រាក់ចាក់លេង ។ អ្នកចាក់អស់ប្រាក់ពីហោប៉ៅ ជួននៅខ្ចីគ្នាចាក់មិនលែង ចាក់ៗអស់ប្រាក់រលីងធេង ចំបែងមកផ្ទះដេកព្រួយចិត្ត ។
-
អាណត្តិ
( ន.នាមសព្ទ )
[--ណ័ត-តិ ឬ--ណ័ត ]
(អាជ្ញប្តិ) ពាក្យបង្គាប់, សេចក្ដីបង្គាប់, ខបង្គាប់; គ្រឿងសម្គាល់ឬចំណាំ : ធ្វើតាមអាណត្តិ, ប្រតិបត្តិតាមអាណត្តិ ។ ការមត់គ្នា, ការណាត់គ្នា; ការសន្យាគ្នា, ប្តេជ្ញា : ត្រូវចូលកាន់ទីប្រជុំតាមអាណត្តិ ។ សារលិខិតដែលបុគ្គលណាមួយប្រគល់សិទ្ធិរបស់ខ្លួនទៅឲ្យអ្នកដទៃ ដើម្បីបំពេញកិច្ចការក្នុងនាមរបស់ខ្លួន; លិខិតបង្គាប់ដល់អ្នកកាន់កាប់ប្រាក់ឲ្យបើកប្រាក់តាមចំនួនដែលមានចុះនៅលើលិខិតនោះឲ្យទៅសាមីជនរួចហើយត្រូវឲ្យរក្សាទុកជាព័ស្តុតាងនៃសេចក្ដីបង្គាប់ (លិខិតបើកប្រាក់); មុខងារនិងកាតព្វកិច្ចដែលបណ្តារាស្រ្តប្រគល់ឲ្យទៅបុគ្គលណាមួយ ដើម្បីធ្វើការជាតំណាងខ្លួនក្នុងការគ្រប់គ្រងរដ្ឋ (បារ. Mandat) ។ ក្នុងវេយ្យាករណ៍ អាណត្តិ ថា “សេចក្ដីបង្គាប់” ប្រើពាក្យថា “ចូរ--, ចូរ-- ចុះ, --ចុះ” : អ្នកទាំងឡាយចូរខំប្រឹងរៀន !, ចូរគោរពកោតក្រែងអ្នកមានគុណ !; ចូរនាំគ្នាទៅចុះ !; ហ៏, យកចុះ ! ។
- អាណត្តិកម្ម ការធ្វើអាណត្តិ ។
- អាណត្តិការណ៍ ហេតុឬដំណើរនៃអាណត្តិ ។
- អាណត្តិកិរិយា កិរិយាសព្ទប្រាប់សេចក្ដីបង្គាប់ (ព. វ.) ។
- អាណត្តិភាព ភាវៈនៃអាណត្តិ ។
- អាណត្តិលក្ខណៈ ឬ --លក្ខណ៍ លក្ខណៈនៃអាណត្តិ ។
- អាណត្តិវាចា, --វាទ ឬ --ពាក្យ សម្ដីបង្គាប់; សម្ដីមត់ឬណាត់គ្នា ។
- អាណត្តិសញ្ញា សញ្ញាតាមដំណើរដែលបានមត់ឬណាត់គ្នារួចហើយ; គ្រឿងសម្គាល់ឲ្យដឹងតាមដំណើរដែលបានប្រាប់ ឬ បង្គាប់រួចហើយ (មានលក្ខណៈឬទំនងថាដូច្នោះៗ) ។
- អាណត្តិសព្ទ សូរស្គរឬត្រែជាដើមប្រាប់អាណត្តិសញ្ញា ។ល។
-
ឧច្ចិនកម្ម
( ន.នាមសព្ទ )
[អ៊ុច-ចិ-ន៉ៈក័ម]
ការជ្រើសរើស, ការជ្រើសតាំង, ការសម្រិតសម្រាំង : ធ្វើឧច្ចិនកម្ម; ឧច្ចិនកម្មនៃគណៈកម្មការជម្រះបញ្ជី ។ ការបោះឆ្នោតជ្រើសរើសរូបមនុស្សដើម្បីឋានៈអ្វីនីមួយ ក៏អាចហៅថា ឧច្ចិនកម្ម បានដែរ : ឧច្ចិនកម្មតំណាងរាស្រ្ត ។
-
ឯកអគ្គរដ្ឋទូត
( ន.នាមសព្ទ )
[អែកអ័កគៈរ័តឋៈទូត]
មន្ត្រីថ្នាក់ខ្ពស់ដែលត្រូវរដ្ឋាភិបាលចាត់ជាតំណាងប្រទេសខ្លួនទៅប្រចាំការក្នុងប្រទេសមួយទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចការទូតរវាងគ្នានឹងគ្នា ។
-
ឯកអគ្គរាជទូត
( ន.នាមសព្ទ )
មន្ត្រីជាន់ខ្ពស់ដែលរាជរដ្ឋាភិបាលចាត់ឲ្យទៅជាតំណាងនៅក្នុងប្រទេសណាមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចការទូតរវាងគ្នានឹងគ្នា ។
-
ឥន្ទ
( គុ.គុនសព្ទ )
ដែលជាធំ, ជាឥស្សរៈ, ជាចម្បងលើគេ ។ ន. ព្រះនាមទេវរាជជាអធិបតីនៃពួកទេវតាក្នុងឋានត្រៃត្រិង្សសួគ៌ ទាំងជាអ្នកមានអំណាចត្រួតត្រាលើពួកទេវតានៅឋានចាតុម្មហារាជិកសួគ៌ផង, ជាទេវរាជស័ក្តិសិទ្ធិវិសេសមួយអង្គ ក្នុងពួកទេវតាជាទីគោរពរបស់ពួកព្រាហ្មណិក, ទាំងពួកពុទ្ធសាសនិក ក៏តែងតែគោរពចំពោះទៅរកទេវរាជអង្គនេះ តាមកាលដ៏គួរម្តងៗដែរ ។ ព្រះនាមព្រះឥន្ទមានច្រើន, ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើព្រះនាមថា កោសិយ, ឥន្ទកោសិយ, ឥន្ទទេព, ឥន្ទទេវរាជ, ឥន្ទរាជ, ឥន្ទរាជា, ឥន្រ្ទា, ឥន្រ្ទាធិរាជ, អមរិន្ទ, អមរេន្រ្ទ, វជិរបាណី, វជិរហត្ថ, វជិរាវុធ, វជ្រាយុធ, វាសវ, សុជម្បតី ជាដើម អាចប្រើតាមសេចក្ដីត្រូវការ ។ ឥន្ទនិម្មិត ឬ ឥន្រ្ទនិរ្មិត រូបដែលព្រះឥន្រ្ទនិមិ្មត ។ ឥន្រ្ទបក្សី, ឥន្ទបុរស, ឥន្ទព្រាហ្មណ៍, ឥន្ទយក្ខ ឬ ឥន្រ្ទយក្ស (អិន-ទៈ-- ឬ អិន-ទ្រៈ--) ព្រះឥន្ទដែលនិម្មិតមកជាបក្សី, ជាបុរស, ជាព្រាហ្មណ៍, ជាយក្ស ។ ឥន្ទប្បដិមា, ឥន្ទប្បដិរូប ឬ ឥន្រ្ទប្រតិមា, ឥន្រ្ទប្រតិរូប (អិន-ទ័ប-ប៉ៈដិម៉ា, --រូប ឬអិន-ទ្រ័ប-ប្រៈ--) រូបប្រៀបដោយរូបព្រះឥន្រ្ទ គឺរូបសិតជាដើមដែលធ្វើជាតំណាងព្រះឥន្រ្ទ (ហៅ ឥន្ទរូប “រូបព្រះឥន្រ្ទ” ក៏បាន) ។ល។
-
ឧបយុវរាជ
( ន.នាមសព្ទ )
[អ៊ុប៉ៈយុវៈរាច ]
ក្សត្រិយ៍ដែលកំពុងទ្រង់ព្រះយៅវ៍ (ក្សត្រិយ៍ កំលោះ) ដែលមានឋានៈជាឧបរាជទី ១ ឬឧបរាជស្តាំ : ព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ជាព្រះមហាក្សត្រិយ៍ប្រទេសកម្ពុជាទ្រង់ប្រកបដោយព្រះទសពិធរាជធម៌, ដោយហេតុឋិតនៅក្នុងរាជសម្បត្តិ ព្រះអង្គពុំអាចញ៉ាំប្រទេសជាតិដែលកំពុងច្របូកច្របល់ ព្រោះតែ មានគណៈបក្សច្រើនហួសប្រមាណ ឲ្យមានដំណើរប្រកបដោយវឌ្ឍនភាពបាន, ទ្រង់ក៏បានសម្រេចព្រះរាជហ្ឫទ័យប្រកាសដាក់រាជ្យនៅថ្ងៃទី២ មីនា ព. ស. ២៤៩៩ គ. ស. ១៩៥៥ ស្តេចចុះមកទទួលព្រះតំណែងជា សម្តេចព្រះឧបយុវរាជវិញ ដោយបានបង្កើតអង្គការចលនាបង្រួបបង្រួមជាតិមួយ ឲ្យឈ្មោះថា “សង្គមរាស្រ្តនិយម” ជាលទ្ធិសង្គមនិយមពុទ្ធសាសនា ដែលមានព្រះអង្គជាព្រះអគ្គមហាប្រធាន ហើយដែលមានលក្ខន្តិកៈ ចុះថ្ងៃទី២២ មីនា ព. ស. ២៤៩៩ គ. ស. ១៩៥៥ បើកឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ឋានៈ ចូលជាសមាជិក ។ តាំងពីអង្គការនេះបានកើតប្រាកដឡើង ក្រោមការដឹកនាំដ៏វាងវៃបំផុតរបស់ព្រះអង្គ, សមិទ្ធិគ្រប់វិស័យក៏បានរីកចម្រើនកើនឡើងជាលំដាប់, ប្រជាពលរដ្ឋទាំងបព្វជិតទាំងគ្រហស្ថ ក៏មានស្វាមីភ័ក្តិទទួលគោរពយ៉ាងក្រៃលែង បានប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍; ប្រជាពលរដ្ឋដែលមានរដ្ឋសភាជាតំណាង ព្រមទាំងព្រះរាជរដ្ឋាភិបាលបានថ្វាយព្រះឋានៈព្រះអង្គជាសម្តេចព្រះប្រមុខរដ្ឋតរៀងមក ។ល។