Khmer Dictionary: ត្រង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បំពង់
( ន.នាមសព្ទ )
វត្ថុមានរាងមូលទ្រវែងមានប្រហោង មានមាត់ មានបាត សម្រាប់ដាក់វត្ថុផ្សេងៗឬវត្ថុផង់ជាដើម ក៏ដាក់បាន : បំពង់ត្នោត បំពង់សម្រាប់ត្រងទឹកត្នោត ។
- បំពង់ជម្រះ បំពង់សម្រាប់ដាក់ទឹកជម្រះអាចម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តយ ផង) ។
- បំពង់ម្ជុល បំពង់តូច ឬក្លាក់តូចដាក់ម្ជុល ។
-
ពងត្រង
( ន.នាមសព្ទ )
ឈ្មោះស្វាយមួយប្រភេទ ផ្លែរាងត្រមុលបន្តិច កាលនៅខ្ចីមានរសជូរខ្លាំង : ស្វាយពងត្រង ។
-
ផ្នោះ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើខ្លឹម មានស្ពឺរមួលមួយគូវិលសង្កៀតគ្នា សម្រាប់បោះកប្បាស : ផ្នោះកប្បាស; រមួលដូចស្ពឺផ្នោះ ។ ពាក្យបណ្ដៅបុរាណថា អាសៃហៀរ អាសៃហៃ ចាប់បានដៃ អាសៃហៀរ ស៊ីសាច់ខ្ជាក់គ្រាប់ កន្សែងទ្រាប់ កញ្ជើត្រង ខ្ជាក់ច្រើនដង អាសៃហើយ (តើហ្នឹងជាអ្វី ? -ផ្នោះបោះកប្បាស ។ ថាហ្នឹងត្រូវហើយ !) ។
-
សាញ្ជនសត្វ
( ន.នាមសព្ទ )
[សាញ-ជៈ នៈស័ត ]
(សាញ្ជន “ជីងចក; បង្កួយ”) សត្វពួកជីងចក់ឬពួកបង្គួយ : ជាស, ថ្លែន, បង្កួយត្រង,... ជាពួកសាញ្ជនសត្វ ។
-
សុរា
( ន.នាមសព្ទ )
[--រ៉ា]
ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ (ជាអ្នកមធ្យមប្រទេស) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង;... ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគ សាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្ដសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរា ឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ (ជាមេរ័យ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត ។
- សុរាករណ្ឌក (--កៈរ៉ន់-ឌៈកៈ ឬ--ឌក់) ដបដាក់សុរា, ដបស្រា ។
- សុរាការ ឬ
- --ការកៈ អ្នកធ្វើសុរា, អ្នកបិតស្រា (បើស្ត្រីជា សុរាការិកា) ។
- សុរាគ្រឹះ ឬ - សុរាគារ (សំ. បា. < សុរា + អគារ “ផ្ទះ; រោង”) ផ្ទះឬរោងលក់សុរា; រោងបិតស្រា ។
- សុរាចាដិ (--ចា-ដិ ឬ--ចាត) ពាងឬឪទឹនដាក់សុរា ។
- សុរាជីព ឬ
- --ជីវៈ (សំ. បា. < សុរា + អាជីវ) ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬលក់សុរា ។
- សុរាជីវិន ឬ
- --ជីវី អ្នកធ្វើរបរបិតសុរាឬលក់សុរា (បើស្ត្រីជា សុរាជីវិនី) ។
- សុរាទាន ការឲ្យសុរា (ជាទាន; ព. ពុ. ថាឥតបានបុណ្យ) ។
- សុរាទោស ទោសកើតអំពីផឹកសុរា ។
- សុរាបាន ការផឹកសុរា ។
- សុរាបានក (--ប៉ាន៉ៈកៈ ឬ--ប៉ាន៉ក់) អ្នកផឹកសុរា (បើស្ត្រីជា សុរាបានិកា) ។
- សុរាបានដ្ឋាន (--ប៉ានុ័ត-ឋាន) ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា ។
- សុរាភាជនៈ ឬ
- --ភាជន៍ ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម) ។
- សុរាមត្ត (--មុ័ត) ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា (បើស្ត្រីជា សុរាមត្តា) ។
- សុរាមទៈ (--មៈទៈ) ដំណើរស្រវឹងស្រា។
- សុរាមេរ័យ សុរានិងមេរ័យ (ស្រាបិតនិងស្រាត្រាំ) ។
- សុរាសោណ្ឌ (--សោន-ឌៈ ឬ--សោន) អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រវត្តិសុរា) : ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត ។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប ។ល។
-
ស្វាយ
( ន.នាមសព្ទ )
ឈើដំណាំដើមធំ ផ្លែកាលនៅខ្ចីឬចាស់ច្រើនតែជូរ លុះដល់ទុំច្រើនតែផ្អែម សម្រាប់ប្រើបរិភោគបានតាមការ, មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់ : ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស ។ល។
-
អដ្ឋបរិក្ខារ
( ន.នាមសព្ទ )
[អ័ត-ឋៈបរ៉ិក-ខា]
គ្រឿងប្រើប្រាស់ ២ យ៉ាង សម្រាប់ព្រះពុទ្ធនិងបព្វជិតពុទ្ធសាសនិកត្រូវមានគឺ សង្ឃាដី, ឧត្ដរាសង្គ (ចីពរ), អន្តរវាសក (ស្បង់), កាយពន្ធនៈ (វត្ថពន្ធចង្កេះ), បាត្រ (ព្រមទាំងស្លោកនិងយោគផង), កាំបិតកោរ (ព្រមទាំងថ្មសំលៀងផង), ម្ជុល (ព្រមទាំងបំពង់ម្ជុលនិងចេសផង), តម្រងទឹក (ទាំងតួនិងសំពត់សម្រាប់ត្រងផង); ឯបរិក្ខារក្រៅពីនេះក៏ជាគ្រឿងប្រើប្រាស់ដែរ ហៅថា បរិក្ខារពិសេស ពុំរាប់ថាជា អដ្ឋបរិក្ខារឡើយ (ព. វិ. ពុ.) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរិក្ខារ>បរិក្ខារ ផង ។