Khmer Dictionary: ត្រី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូនក្រាញ់
( ន.នាមសព្ទ )
សន្ទុះប្រេង ឬ ខ្លាញ់ ឬស្ករត្នោត ដែលចម្រាញ់រំងាស់ក្នុងខ្ទះ ត្រូវកម្ដៅភ្លើងពុះព្រួចៗ ផ្ដួចលោតឡើង មានអាការប្រហែលត្រីក្រាញ់មាត់, ពន្លៀក : ស្ករពុះលោតកូនក្រាញ់ (ពាក្យនេះស្រុកខ្លះហៅ ពន្លៀកក្រាញ់, មាត់ក្រាញ់, ស្ករឡើងពន្លៀកក្រាញ់, ស្ករលោតមាត់ក្រាញ់) ។
-
កោណ
( ន.នាមសព្ទ )
ជ្រុង, មុំ, ងៀង ។ ច្រើនប្រើរៀងខាងចុងសំខ្យាសព្ទ “ត្រី” : ត្រីកោណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
កែស
( ន.នាមសព្ទ )
ឈ្មោះត្រីរំអិលមួយប្រភេទ សណ្ឋានដូចត្រីក្លាំងហាយ; ត្រីកែសមាន ៣ ប្រភេទគឺ
- កែសធម្មតា
- រូបតូចល្មម,
- កែសជម្រៅ ធំជាងបន្តិច ហើយនឹង
- កែសប្រាក់ ធំជាងនោះទៅទៀត ។
-
កំបុតច្រមុះ
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទក្នុងពួកត្រីឆ្កោក តែមាឌតូចជាង, ច្រមុះកំបុតខ្លីហៅ
- ត្រីកំបុតច្រមុះ ។
-
កំហុល
( ន.នាមសព្ទ )
ក្លិនដែលខារខុល គឺក្លិនស្អុយ : កំហុលផ្អក, កំហុលទឹកត្រី ។
-
កំភរ
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ រាងវែងកន្ទុយមានឆ្លកក្រហម, ខ្លួនមានខ្មៅ ១ ដុំសងខាង : ត្រីកំភរ ។
-
ក្បក
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ រូបសំប៉ែត :
- ត្រីក្បក ។
-
ក្រញាំ
( ន.នាមសព្ទ )
កញ្ចុំម្រាមជើងម្រឹគ ឬ បក្សី : អកចាប់ត្រីដោយក្រញាំជើង ។
-
ក្ដោង
( ន.នាមសព្ទ )
[ជើង ដ]
ប្រដាប់សម្រាប់ឲ្យជក់ខ្យល់មានសណ្ឋានផ្សេងៗ ខ្លះស្រួច, ខ្លះទាល, ខ្លះជ្រុង :
- ក្ដោងទូក ។ ម្ជុលធំៗ សម្រាប់ដេរក្ដោង ហៅ
- ម្ជុលក្ដោង ដែរ ។ ត្រីកញ្ចុះដែលមានទ្រនុងខ្នងវែង ក៏ហៅ
- កញ្ចុះក្ដោង ។ សម្រុងច្រមុះពីត្រឹមចន្លោះចិញ្ចើមចុះមក ហៅ
- ក្ដោងច្រមុះ ។
-
ក្រមប់
( គុ.គុនសព្ទ )
ហើម ឬ ធាត់, ទាលដូចមុខត្រីក្រមម : ហើមក្រមប់, ធាត់ក្រមប់, ទាលក្រមប់ៗ (ក្រមប់ម៉ប់) ។