Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្មាត់
( គុ.គុនសព្ទ, ន.នាមសព្ទ )
ម្លូដែលបៀកថ្មាត់ហើយ : ម្លូថ្មាត់ ឬ ស្លាថ្មាត់ ។
-
ថ្មារ
( ន.នាមសព្ទ )
ពេល, កាល; សព្វថ្ងៃនិយាយថា ថ្មើរ ក៏មាន, គួរប្រើ ថ្មើរ វិញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថ្មើរ) ។
-
ថ្មី
( គុ.គុនសព្ទ )
ទីទៃពីចាស់ គឺថ្មោងឬប្រើប្រាស់ហើយតែមិនទាន់សៅហ្មង, មិនទាន់ខូចខាត : សំពត់ថ្មី, មិត្តថ្មី ។
-
ថ្មើរ
( ន.នាមសព្ទ )
ពេល, កាល : ថ្មើរម៉ានហើយ ? ថ្មើរណេះហើយទៅមិនបានទេ ។ និយាយក្លាយជា ថ្មារ ក៏មានខ្លះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថ្មារ ទៀតផង) ។
-
ថ្មើរព្រៃ
( ន.នាមសព្ទ )
អ្នកដើរព្រៃ, ព្រានព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនេចរ) ។
-
ថ្មើរជើង
( ន.នាមសព្ទ )
ទាហានអ្នកដើរដោយជើង : ទាហានថ្មើរជើង, ពលថ្មើរជើង ។
-
ថ្មើរទេស
( ន.នាមសព្ទ )
អ្នកដើរទេស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដើរទេស) ។
-
ថ្មែ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
មើលសម្លឹងដោយអាការបើកភ្នែកធំៗ : សម្លឹងថ្មែ ។
-
ថ្មោង
( គុ.គុនសព្ទ )
ថ្មី, ដំបូង, ចំពើប : ចំណីថ្មោង ។
- ថ្មោងថ្មី ដែលថ្មោងហើយទើបបានថ្មី ។
-
ថ្លង់
( គុ.គុនសព្ទ )
ដែលខូចសោតប្រសាទស្ដាប់ពុំឮ : ត្រចៀកថ្លង់, មនុស្សថ្លង់ ។ ដែលមានសូរសព្ទលាន់ឮខ្លាំងឃាំងមិនឲ្យស្ដាប់អ្វីឯទៀតឮ : កុំនិយាយខ្លាំងពេកថ្លង់ណាស់ស្ដាប់អ្វីមិនឮទេ !
<< Prev 1 ... 15 16 17 18 19 20 Next >>