Khmer Dictionary: ទក្សិណ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បុរត្ថិមានុទិស
( ន.នាមសព្ទ )
[ប៉ុរ៉ាត់-ថិម៉ា នុទឹស ]
អនុទិសជាចន្លោះទិសបូព៌និងទិសទក្សិណ គឺទិសអាគ្នេយ៍ ។
-
វិរុឡ្ហក
( ន.នាមសព្ទ )
[--រុល-ហៈ កៈ ឬ រុល-ហក់]
(វិរូឍក) ព្រះនាមមហារាជជាលោកបាលមួយអង្គ គ្រប់គ្រងរក្សាទិសទក្សិណ ជាអធិបតីលើពួកកុម្ភណ្ឌៈ ព្រះបាទវិរុឡ្ហក (ហៅ វិរុឡ្ហៈ ក៏បាន, អ. ថ. --រុល-ហៈ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុលោកបាល>ចតុលោកបាល ផង) ។
-
អវាចី
( ន.នាមសព្ទ )
[អៈវ៉ា-- ]
ទក្ខិណទិស ឬ ទិសទក្សិណ (ទិសខាងត្បូង) : ទិសអវាចី (ហៅ អវាចីទិស ក៏បាន) ។
-
អាគ្នេយ៍
( គុ.គុនសព្ទ )
(អាគ្នេយ; ប្រើជា អាគនេយ្យ) ដែលទាក់ទងដោយអគ្និ, ដែលជារបស់អគ្និទេព ។ ន. ទិសដែលអគ្និទេពគ្រប់គ្រង គឺទិសតូចជាចន្លោះនៃទិសបូព៌និងទិសទក្សិណ : ទិសអាគ្នេយ៍ ។