Khmer Dictionary: ទទឹង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទទឹង
( ន.នាមសព្ទ )
ប្រវែងខាងខ្លី, ខាងទំហំ : ផ្ទះនេះមានទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។
-
ទទឹង
( កិ.កិរិយាសព្ទ )
យល់ទាស់, ជំទាស់, មិនបណ្ដោយតាម, រារាំងពីមុខ : ទទឹងឱវាទ, ទទឹងពាក្យចាស់ ។ ព. សុ. បុ. កុំរាមុខដឹង កុំទទឹងមុខសឹក ។ កិ. វិ. ដែលទើសច្រងាងរាំងពីមុខ : ឈើធំរលំទទឹងផ្លូវ, ដេកទទឹងផ្លូវ ។
-
ទទឹងទទែង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទទឹងនាំឲ្យទើសទែង : កុំដើរកាត់ផ្លូវទទឹងទទែង ។ ព. ប្រ. ដែលនាំឲ្យទាស់ខុសឆ្គងផ្ដេសផ្ដាស : កុំនិយាយទទឹងទទែងផ្ដេសផ្ដាសដូច្នេះ !
-
ទទឹងគាង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទទឹងចំគាងនាំឲ្យទើស : ម្ដេចក៏មកដេកទទឹងផ្លូវគាងត្រង់មាត់ទ្វារដូច្នេះ ?
-
ទទឹងថ្ងៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានបណ្ដោយពីខាងត្បូងទៅខាងជើង : រោងទទឹងថ្ងៃ ។ ន. ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ (ពីដើម) ឥឡូវរួមបញ្ចូលក្នុងខែត្រព្រៃវែង ។
-
ទទឹងទិស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[-ទឹស ]
ដែលទទឹងភាគទិស ពុំត្រូវតាមគោលបំណងឬដែលពុំត្រូវតាមទម្លាប់ : រៀបគ្រឿងតាំងទទឹងទិសយ៉ាងហ្នឹង ពុំត្រឹមត្រូវទេ ត្រូវរើរៀបតាំងជាថ្មីទៅ ! (ព. ទ្រ.) ។ ព. ប្រ. ដែលទទឹងទទែងផ្ទុយពីការណ៍ពិត : វានិយាយទទឹងទិស; សម្ដីទទឹងទិស (ព. ទ្រ.)
-
ទាស់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ទទឹង, មិនរបបគ្នា, ខុសគ្នា, ឈ្លោះគ្នា; មិនស្រួល; លាប់ព្រោះអាហារចំណី...។
-
ទុក្កដ
( ន.នាមសព្ទ )
[ទុក-កត់]
(ទុស្ក្ឫត, ឫ > រឹ = ទុស្ក្រឹត) អំពើអាក្រក់, បាប ។ ឈ្មោះអាបត្តិពួកមួយ (ក្នុងអាបត្តិ ៧ កង) ជាទោសសម្រាប់ភិក្ខុ ឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា : ភិក្ខុទុកសក់ មិនកោរឲ្យយូរជាង ២ ខែ ឬទុកឲ្យដុះវែងជាង ២ ធ្នាប់ (ទទឹងម្រាមដៃ) ត្រូវអាបត្តិទុក្កដ ឬត្រូវទុក្កដាបត្តិ (រាប់តាមសរសៃសក់) ។
-
ទើត
( កិ.កិរិយាសព្ទ )
ទទឹងទាស់, ប៉ះពាល់, ស្ដីថាឲ្យបន្តិចបន្តួច : វាឡើងចាងរកអ្នកណាទើតមិនបានទេ ។
-
ធរណីទ្វារ
( ន.នាមសព្ទ )
[ធរៈនី-- ]
មេទទឹងទ្វារដែលដាក់ផ្ទាល់នឹងផែនដីឬនឹងផ្ទៃខាងក្រោម ។