Khmer Dictionary: ទាល់
Chuon Nath's Khmer-Khmer Dictionary
-
ទាល់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
មិនរហូត, ទញ់តុះ, ទើសផ្លូវ, ទើសដំណើរ; ខ្វះខាត, មិនគ្រប់គ្រាន់ : ទាល់ច្រក, ទាល់គំនិត; ទាល់សោហ៊ុយ, ទាល់ប្រាក់ចាយ, ផ្លូវទាល់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ័ល ផង) ។ ពាក្យសុភាសិតបុរាណថា : ដប់ទាល់ម្ភៃទាល់ កុំឲ្យទាល់គំនិត ដប់គិតម្ភៃគិត កុំគិតការណ៍ឆ្វេង ដប់លេងម្ភៃលេង កុំលេងល្បែងភ្នាល់; បើជ្រុលលេងហើយ ឃើញទោសក្រទ័ល ត្រូវកត់សម្គាល់ ស្បែស្បថរាងចាល ។
-
ទាល់
( ន.នាមសព្ទ )
ឈ្មោះត្រាវគោកមួយប្រភេទ ពួកធ្មៅ, យកដើមប្រើធ្វើជាបន្លែស្លបាន ។
-
ទាល់តែ
( និ.និបាតសព្ទ )
លុះតែ, ត្រាតែ, ដរាបតែ, ទល់នឹង; ពីដើមរហូតដល់ចុង : ទាល់តែមានការទើបអ្នកមករកខ្ញុំ; ខ្ញុំធ្វើការនេះទាល់តែហើយទើបទៅផ្ទះ ។
Headley's Khmer-English Dictionary
-
ទាល់
( adj )
[toal]
- detail »
to be blocked, stymied, held in check.
-
ទាល់
( v )
[toal]
- detail »
to run out of, exhaust; to bar, block, impede
-
ទាល់
( v )
[toal]
- detail »
to do all the way; to be through to the end.
-
ទាល់
( prenp )
[toal]
- detail »
up to, as far as, until
-
ទាល់
( n )
[toal]
- detail »
kind of plant with an edible tuber (Amorphophallus sp. or Tacca pinnatifida; a flour used in pastry-making is made from the tubers)