Khmer Dictionary: ទាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កេវ
( កិ.កិរិយាសព្ទ )
បំពត់ប្រជុំឲ្យចុងទាំងពីរខាងជួបគ្នា ដើម្បីឲ្យមានរាងជាកន្ទោង ឬជាត្រួយ, ជាសាជី : កេវកន្ទោង ។
-
ក្បង់
( កិ.កិរិយាសព្ទ )
ចាប់យកដោយដៃទាំងពីរផ្ដុំផ្ងារ : ក្បង់ទឹក, ក្បង់អង្ករ ។
-
ក្ដោប
( កិ.កិរិយាសព្ទ )
[ជើង ដ]
ចាប់ក្រសោបដោយដៃទាំងពីរ ។ ឬក៏ផ្អោបឯងទៅវិញ ដូចយ៉ាងផ្កា ឬ ស្លឹកឈើខ្លះ ដែលរីក ឬលាពីព្រឹក ដល់ពេលល្ងាច ក្ដោប ទៅវិញ ។
-
ក្រសាវ
( កិ.កិរិយាសព្ទ )
ឈោងចាប់ប្រមូល ដោយដៃទាំងពីរ : ក្រសាវយក ។
-
ក្រពុំ
( គុ.គុនសព្ទ )
ដែលមិនទាន់រីក (ផ្កា) : ផ្កាក្រពុំ ។ ន. ប្រជុំម្រាមដៃទាំងដប់ : ក្រពុំម្រាមដៃ ។
-
ក្រសោប
( កិ.កិរិយាសព្ទ )
ក្រសាវសរពើវត្ថុដោយដៃទាំងពីរយកមកឱប ។ ន. អ្វីៗ ដែលល្មមក្រសាវឱបបាន : សំពត់មួយក្រសោប ។
-
ក្លងខែក
( ន.នាមសព្ទ )
ស្គរមួយប្រភេទដែលមានរាងវែងស្មើ ដាសស្បែកទាំង ២ ខាង, ខ្មែរក្នុងសម័យបុរាណហៅ ស្គរជ្វា (គួរហៅ ស្គរជ្វា តាមបុរាណវិញ ព្រោះស្គរប្រភេទនេះមានដើមកំណើតមកពីប្រទេសជ្វា) ។
-
ក្លងឆ្នៈ
( ន.នាមសព្ទ )
(ក្ល្ចងជនះ អ.ថ. ក្លងឆៈន៉ៈ ឬ ក្លងឆ្នៈ “ស្គរឈ្នះ”) ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីស្គរជ្វាទេ, ខ្មែរក្នុងសម័យបុរាណប្រើជាស្គរទ័ព សម្រាប់ទះបញ្ជើចលើខ្នងដំរី ឲ្យកងទ័ពដើរស្រុះគ្នា ព្រមទាំងឲ្យអង់អាចក្លាហានផង, លុះចំណេរកាលតមក, ក៏បែរជាប្រើការផ្សេងទៅវិញ (គួរហៅ ស្គរជ័យ ឬ ស្គរឈ្នះ តាមខ្មែរបុរាណវិញ) ។
-
ក្រឹស
( ន.នាមសព្ទ )
គ្រឿងសស្ត្រាខ្លីស្រួច មានមុខទាំងពីរខាងសម្រាប់ស៊កក្នុងស្រោមសៀតចង្កេះដូចកាំបិតស្នៀត ។
-
ខឹង
( កិ.កិរិយាសព្ទ )
កម្រើកចិត្តដោយទោមនស្ស ព្រោះមានអារម្មណ៍មិនគាប់ចិត្ត មកប៉ះពាល់ត្រូវទ្វារទាំង ៦ មានចក្ខុទ្វារជាដើម នាំឲ្យក្ដួលក្ដៅចិត្តឡើង ។