Khmer Dictionary: ទីន័ង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អង្កុស
( ន.នាមសព្ទ )
(អង្កុឝ ឬ អង្កុឝស៑) កង្វេរ (ខ្មែរប្រើជា រ. ស.) : ព្រះអង្កុស (សម្រាប់ព្រះរាជាសម័យបុរាណដែលគង់ព្រះទីន័ងគជេន្រ្ទចូលកាន់សង្រ្គាម) ។
-
អស្វ
( ន.នាមសព្ទ )
[អ័ស-ស្វៈ ]
ឬ បា.; សំ. (អឝ្វ) សេះ ។
- អស្វកុដី ឬ - អស្សកុដិ រោងសេះ (វេវ. អស្វសាលា ឬ អស្ស--) ។
- អស្វកោវិទ ឬ អស្ស-- អ្នកដែលស្ទាត់ជំនាញខាងសេះ គឺអ្នកដែលប៉ិនប្រសប់ខាងបង្ហាត់សេះ, ប្រើសេះ, ជិះសេះ ។
- អស្វឃោសៈ (សំ. អឝ្វឃោឞ; បា. អស្សឃោស) សម្រែកសេះ ។ នាមបព្វជិតពុទ្ធសាសនិក ១ រូបខាងពួកមហាយាន ជាអ្នកប្រាជ្ញមាននាមល្បីល្បាញក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច (ក្នុងបុរាណសម័យ) បានតែងគម្ពីរពុទ្ធសាសនាជាភាសាសំស្រ្កឹតច្រើនគម្ពីរមានគម្ពីរ ពុទ្ធចរិត ជាដើម... ។
- អស្វជពន៍, អស្ស-- (--ជប់) ឬ អស្វជវ័ន, អស្ស-- ល្បឿនសេះ ។
- អស្វតរ ឬ អស្ស-- (--ដរ) សេះល្អ; សេះលឿន ។
- អស្វទូត ឬ អស្ស-- អ្នកជិះសេះនាំសំបុត្រឬនាំដំណឹងទៅមក ។
- អស្វធន ឬ អស្ស-- សេះជាទ្រព្យ; អ្នកដែលមានសេះជាទ្រព្យ គឺអ្នកដែលមានសេះជារបរ ។
- អស្វនាយ អ្នកបរសេះ ។
- អស្វបតី ឬ អស្ស-- (--ប៉ៈដី) ម្ចាស់សេះ; អ្នកត្រួតត្រាខាងការរក្សាសេះ (នៃព្រះរាជាជាដើម) ។
- អស្វបាល ឬ អស្ស-- អ្នករក្សាសេះ; គង្វាលសេះ ។
- អស្វបោសក ឬ អស្ស-- (--ប៉ោសៈកៈ ឬ --ប៉ោសក់) អ្នកចិញ្ចឹមសេះ (បើស្ត្រីជា --បោសិកា) ។
- អស្វពាណិជ ឬ អស្ស-- (--និច) ឈ្មួញសេះ ។
- អស្វពាណិជ្ជ, --ពាណិជ្យ ឬ អស្ស-- (--និច) ជំនួញសេះ ។
- អស្វពាហ៍ ឬ អស្ស-- ពាហនៈសេះ ឬសេះជាពាហនៈ (ខ្មែរប្រើក្លាយជា អស្សុពាហ៍ ក៏មាន, គួរលើកលែងប្រើ) ។
- អស្វពេទ្យ ឬ អស្ស-- (សំ. អឝ្វវៃទ្យ; បា. អស្សវេជ្ជ) ពេទ្យព្យាបាលសេះ, ពេទ្យសេះ (ហៅដោយរួបរួមថា បសុពេទ្យ “ពេទ្យព្យាបាលសត្វចិញ្ចឹម ឬពេទ្យសត្វ” ក៏បាន) ។
- អស្វភារៈ ឬ អស្ស-- អ្វីៗជាគ្រឿងធ្ងន់ដែលដឹកនាំទៅមកដោយខ្នងសេះ ។
- អស្វមេធ ឬ អស្ស-- ឈ្មោះពិធីមហាយញ្ញមួយយ៉ាងគេលែងសេះសមួយឲ្យចេញដើរទៅ, មានព្យុហយាត្រាតាមទៅជាមួយផង សំដៅទៅត្រង់ប្រទេសឬក្រុងដែលគេត្រូវការយកជាចំណុះ..., ចេញទៅពេញមួយឆ្នាំតាមកាលកំណត់នៃយញ្ញពិធីនោះ..., លុះដល់ត្រឡប់មកវិញ (ក្នុងខែថ្ងៃត្រូវនឹងខែថ្ងៃ កាលដែលចេញទៅ) គេពិឃាតសេះសនោះធ្វើបូជាយញ្ញ (ជាព្រះរាជពិធីប្រកាសមហាតេជានុភាព យកប្រទេសឯទៀតៗជាចំណុះ នៃព្រះរាជាក្នុងប្រទេសឥណ្ឌាសម័យបុរាណ ដែលប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, មានតំណាលតែក្នុងរឿងរ៉ាវពីព្រេងនាយ) ។
- អស្វយាត្រ ឬ អស្ស-- យាត្រាដោយសេះ; ដំណើរទៅដោយសេះ ។
- អស្វយាន ឬ អស្ស-- យានសេះ ។
- អស្វយុគ ឬ អស្ស-- សេះមួយគូឬសេះមួយនឹម ។
- អស្វយុទ្ធ ឬ អស្ស-- ការប្រយុទ្ធគ្នានៃសេះនិងសេះ (សេះប្រខាំគ្នា); ការច្បាំងគ្នាដោយកងទ័ពសេះ, ចម្បាំងទ័ពសេះ។
- អស្វរ័ត្ន ឬអស្សរ័តន៍ សេះរ័ត្ន (សេះកែវ សម្រាប់ព្រះរាជាចក្រពត្តិ)។
- អស្វរថ ឬ អស្ស-- រថទឹមសេះ (រទេះសេះ) ។
- អស្វរាជ ឬ អស្ស-- ស្តេចសេះគឺសេះដែលមានអានុភាពជាងអស់សេះ ឬសេះព្រះទីន័ងនៃព្រះរាជា, សេះមង្គល ។
- អស្វឫទ្ធិ, អស្ស-- ឬ - អស្វរឹទ្ធិ, អស្ស-- ឫទ្ធិនៃសេះ ។ ពាក្យនេះខ្មែរសន្មតប្រើតាមសម័យនិយមហៅគ្រឿងឥស្សរិយាភរណៈ ឬគ្រឿងឥស្សរិយ យសដែលបារាំងសែសហៅ សឺវ៉ាលីយេរ (Chevalier) : គ្រឿង ឥស្សរិយយសអស្សឫទ្ធិ ឬ មេដាយអស្សឫទ្ធិ (ហៅ ឥស្សរិ-យាភរណៈអស្សឫទ្ធិ ក៏បាន) ។
- អស្វសាទិន (សំ. អឝ្វសាទិន៑) ទាហានសេះ; អ្នកជិះសេះ ។
- អស្វសាលា ឬ អស្ស-- (សំ. អឝ្វឝាលា; បា. អស្សសាលា) រោងសេះ (វេវ. អស្វកុដី ឬ អស្សកុដិ) ។
- អស្វសាវ (សំ. អឝ្វឝាវ) កូនសេះ ។
- អស្វសិល្ប ឬ - អស្សសិប្បៈ សិល្បសាស្រ្តខាងសេះ ។
- អស្វសូត ឬ អស្ស-- សារថី, អ្នកបររថសេះ ។
- អស្វាជានេយ្យ ឬ អស្សា-- (អ. ថ. --នៃ; សំ. អឝ្វ + អាជា-នេយ; បា. អស្ស + អាជានេយ្យ ឬ អាជានីយ) សេះអាជានេយ្យ (សេះដែលមានល្បឿនលឿនឆាប់ទាន់ចិត្ត ។
- អស្វានិក, អស្សា-- ឬ --នីក (សំ. អឝ្វ, បា. អស្ស + អនីក “កងទ័ព, ក្បួនទ័ព”) កងទ័ពសេះ, ក្បួនទ័ពសេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនីកលក្ខណៈ ផង ។
- អស្វារោហៈ, អស្សា-- ឬ - អស្វារោហ៍, អស្សា-- (សំ. អឝ្វ, បា. អស្ស + អារោហ “អ្នកជិះ”) អ្នកជិះសេះ, ជំនិះសេះ ។ល។
-
ឯរាវ័ណ
( ន.នាមសព្ទ )
[អេរ៉ាវាន់ ]
(ឯរាវណ; សំ. ឰរាវណ) ឈ្មោះដំរីមានក្បាលបីជាព្រះទីន័ងព្រះឥន្រ្ទ : ដំរីឯរាវ័ណ (គម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា ក្នុងឋានសួគ៌គ្មានសត្វតិរច្ឆានមែនទែនទេ, ដែលហៅថា ដំរីឯរាវ័ណ នេះជាឈ្មោះនៃទេវបុត្តម្នាក់ដែលតែងតែនិមិ្មតខ្លួនជាដំរីមានក្បាលបីមួយដងមួយកាល...) ។