Khmer Dictionary: ទោ
Chuon Nath's Khmer-Khmer Dictionary
-
ទោសចិត្ត
( ន.នាមសព្ទ )
[ទោសៈចិត ]
( បា.បាលី ( បាលីភាសា ) )
ចិត្តប្រកបដោយទោស, ចិត្តដែលបណ្ដាលជាទោស ។
-
ទោសពៃរ៍
( ន.នាមសព្ទ )
[ទោស-ពៃ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទោស + វៃរ; ទោស + វេរ) ទោសនិងពៀរ, ទោសជាពៀរ : អ្នកចេះតែធ្វើការនុ៎ះទៅចុះ ទោសពៃរ៍អ្វីស្រេចលើខ្ញុំ; ខ្ញុំឥតប្រកាន់ទោសពៃរ៍អ្វីទេ ។
-
ទោសមូល
( ន.នាមសព្ទ )
[ទោសៈ-- ]
( បា.បាលី ( បាលីភាសា ) )
ឫសអកុសលដែលបណ្ដាលអំពីទោស, ទោសជាឫសនៃអកុសល ។
-
ទោះ
( និ.និបាតសព្ទ )
ទុកជា, បើជា, បើទុកជា : ទោះល្អក្ដី អាក្រក់ក្ដី; ទោះខ្ញុំបានមកក្ដី មិនបានមកក្ដី ត្រូវតែអ្នកចាត់ការនុ៎ះចុះ ។
-
ទោះជា
( និ.និបាតសព្ទ )
or ទោះណាជា
ពាក្យនិបាតសម្រាប់ប្រើភ្ជាប់ទៅរកអ្វីមួយ ជាវិកតិកត្តា : ក្រៅពីប្រាក់ទោះជារបស់អ្វីក៏ដោយ ខ្ញុំចេះតែយក...។ ទោះជា នេះសម្រាប់ប្រើចំពោះតែប្រយោគជាវិកតិកត្តាប៉ុណ្ណោះ ។
-
ទោះបី
( និ.និបាតសព្ទ )
ទុកណាជា, បើទុកណាជា, ក្រែងលោ : ពាក្យដែលខ្ញុំបានថ្លែងមកទាំងប៉ុន្មាននុ៎ះ ទោះបីមានលើសលស់ឆ្គាំឆ្គង សូមអ្នកទាំងឡាយអត់ទោសខ្ញុំ !
-
ទោះបីជា
( និ.និបាតសព្ទ )
ដូចគ្នានឹង ទោះជា, ទោះណាជា ដែរ គ្រាន់តែជាវចនាលង្ការ គឺនិបាតសព្ទជាអលង្ការរបស់សំដីប៉ុណ្ណោះ ។
-
ទោះបីបើ
( និ.និបាតសព្ទ )
or ទោះយោបី
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ជួនក្រែង, ក្រែងលោ, ជួនក្រែងលោ; ប្រសិនបើ (ច្រើនប្រើក្នុងកាព្យ) ដូចជាពាក្យថា ទោះបីបើភ្លាំងភ្លាត់ កុំស្ងៀមមាត់ត្រូវស្រដី កុំឲ្យខ្លួនអប្រិយ ទោះម្ដេចក្ដីត្រូវដោះស្រាយ ។ មួយសោតទោះយោបី លោកស្រដីអភិប្រាយ អំពីការណ៍វែងឆ្ងាយ ថានាយអាយកុំតតប ។