Khmer Dictionary: នាឡិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
លោហៈ
( ន.នាមសព្ទ )
(--ហ) ធាតុសាច់រឹងដែលរំលាយសម្រាំងចេញពីរ៉ែហើយ គឺដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ្វ៊ា; ... ។
- លោហកម្ម ឬ
- --កិច្ច ការធ្វើលោហៈ, មុខរបរលោហៈ ។
- លោហកាន្ត (--កាន-តៈ ឬ--កាន) មេដែក ។
- លោហការ ឬ
- --ការី អ្នកធ្វើលោហៈ, ជាងលោហៈ (មានជាងដែកជាដើម); បើស្ត្រីជា
- លោហការិកា ឬ
- --ការិនី ។
- លោហកុម្ភៈ ឆ្នាំងលោហៈ (មានឆ្នាំងស្ពាន់ជាដើម) ។
- លោហកុម្ភី ឈ្មោះនរកមានស្រះលោហៈធំមានទឹកពុះកញ្រ្ជោលជានិច្ច... ។
- លោហជាតិ (--ជាត) ជាតិលោហៈ, លោហៈទាំងពួង ។
- លោហជាល សំណាញ់ ឬបណ្តាញលោហៈ ។
- លោហជិត ពេជ្រ ។
- លោហធាតុ ធាតុលោហៈ; រ៉ែលោហៈ ។
- លោហនាឡិ (--នាល) នាឡិឬបោយលោហៈ ។
- លោហភណ្ឌ (--ភ័ន) របស់ដែលធ្វើដោយលោហៈ ។
- លោហភាជនៈ ឬ - --ភាជន៍ ភាជនៈលោហៈ ។
- លោហម័យ ដែលធ្វើដោយលោហៈ ។
- លោហមល (--មៈលៈ ឬ --មល់) មន្ទិលលោហៈ, ច្រែះឬស្នឹមលោហៈ ។
- លោហវត្ថុ (--វ័ត-ថុ) វត្ថុដែលធ្វើដោយលោហៈ; ជាតិលោហៈឯង ។
- លោហាករ (< លោហ + អាករ “អណ្តូង”) អណ្តូង ឬរណ្ដៅរ៉ែលោហៈ ។ល។
-
សម្បក
( ន.នាមសព្ទ )
អវយវៈនៃដើមឈើ, នៃផ្លែឈើជាដើមឬអវយវៈនៃសត្វពួកខ្លះដែលស្រោបពីខាងក្រៅ ដូចជា : សម្បកឈើ, សម្បកចេក, សម្បកខ្នុរ; សម្បកខ្យង ។ ព. ប្រ. រង្វាល់, ចម្រក, ប្រដាប់ដាក់របស់លើកថ្លឹង : សម្បកតៅ, សម្បកបាវ; ទម្ងន់ ៥ នាឡិក្រៅសម្បក ឬ ផាត់សម្បកចេញ ។ ប្រដាប់ដាក់អីវ៉ាន់ដែលប្រគេនបព្វជិតឬជូនឥស្សរជនហើយសុំឲ្យផ្ទេរអីវ៉ាន់ចេញ : ទានប្រោស ! សុំឲ្យផ្ទេរយកសម្បក ! ។
- ក្រៅសម្បក (ព. ប្រ.) ដែលមិនរាប់យកជាការ; ផាត់ទាត់ចេញមិនយកជាការ (ដូចជា ទម្ងន់ដែលថ្លឹងផាត់សម្បកចេញ) : មនុស្សក្រៅសម្បក; ផាត់ក្រៅសំបក ។
- សំបកធម៌ ធម៌ឥតខ្លឹមសារ ។
-
ហាប
( ន.នាមសព្ទ )
(ហាប “រែក; អម្រែក”) ទម្ងន់មួយរយនាឡិឬពីរចុង (៦០ គីឡូក្រាម) : អង្ករមួយហាប, ថ្លឹងឲ្យគ្រប់មួយហាប ។
-
អាឡ្ហក
( ន.នាមសព្ទ )
[អាល-ហៈ កៈ ឬ អាល-ហក់ ]
(អាឍក) ឈ្មោះមាត្រាថ្លឹងមួយប្រភេទ, ប្រើក្នុងរដ្ឋឥណ្ឌាភាគខ្លះក្នុងបុរាណសម័យ, ទម្ងន់ ៤ នាឡិធម្មតា : អង្ករមួយអាឡ្ហក (សម័យសព្វថ្ងៃ មានប្រើពាក្យនេះតែក្នុងវិន័យពុទ្ធសាសនាជាដើម) ។