Khmer Dictionary: និគ្គហិត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្រអ៊ុម
( គុ.គុនសព្ទ )
មាសថ្លៃ, មាសស្នេហ៍, ស្នេហ៍ស្នង (ពាក្យទំយើសម្រាប់ហៅស្ត្រីជាទីស្រឡាញ់ ដោយថ្នាក់ថ្នម) : ស្រីស្រអ៊ុម, ស្រអ៊ុមមាសបង (សរសេរជា ស្រអ៊ុំ ក៏បាន ប៉ុន្តែនាំឲ្យទើសទែងដោយត្រីសព្ទនិងនិគ្គហិតដែលត្រួតលើគ្នាជា ៣ ជាន់នឹងតួ អ) ។
-
អនុស្វារ
( ន.នាមសព្ទ )
[អៈនុស-ស្វារ៉ៈ]
និគ្គហិតឬដំលើ ( º) : អនុស្វារមានសំឡេងជាគរុ (ប្រើជា-រៈ ក៏បាន) ។
-
អក្ខរប្បភេទ
( ន.នាមសព្ទ )
[អ័ក-ខៈរុ័ប-ប៉ៈភេត ]
(អក្សរប្រភេទ) បែបអក្សរដែលចែកជាគូៗ តាមសូរសំឡេងជាទំនាស់នឹងគ្នា; មាន ៥ គូ ឬ ១០ ប្រភេទគឺ សិថិល “អក្សរមានសំឡេងធូរ” គឺអក្សរដែលឥតខ្យល់ ហ លាយ, មាន ១០ តួ គឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព និង ធនិត “អក្សរមានសំឡេងតឹង” គឺអក្សរដែលមានខ្យល់ ហ លាយផងមាន ១០ តួគឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ (សំឡេង សំ. និង បា. ថា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ, ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ, ព្ហៈ ជាគូ ១; ទីឃៈ “អក្សរមានសំឡេងវែង” និង រស្សៈ “អក្សរមានសំឡេងខ្លី” ជាគូ១; គរុ “អក្សរមានសំឡេងធ្ងន់ឬយូរ” និង លហុ “អក្សរមានសំឡេងស្រាលឬរហ័ស” ជាគូ ១; និគ្គហិត “អក្សរដែលមាននិគ្គហិតឬដំលើ” និង វិមុត្ត “អក្សរដែលមានសូរសំឡេងហាមាត់បន្តិច” ជាគូ ១; សម្ពន្ធ “អក្សរដែលចងបទភ្ជាប់គ្នាជាសន្ធិ, ដូចជា រាជាណាចក្រ” និង វវត្ថិត “អក្សរដែលកាត់ញែកចេញពីបទសន្ធិ, ដូចជា រាជអាណាចក្រ ” អាណាចក្ររបស់ព្រះរាជា ជាគូ ១ (ព. វ.) ។
-
អ
សម្រាប់ភាសាសំស្រ្កឹតនិងបាលីប្រើអក្សរនេះជាស្រៈ អានថា អៈ ជាគូគ្នានឹងស្រៈ អា (អ អា មួយគូនេះហៅ អវណ្ណៈ) ជាកណ្ឋជៈ មានសំឡេងកើតក្នុងក ។ សម្រាប់ភាសាខ្មែរ ប្រើជាស្រៈក៏មាន ជាព្យញ្ជនៈសំឡេងស្រៈក៏មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រៈ និង ព្យញ្ជនៈ ផង) ។ តាមរបៀបរៀងព្យញ្ជនៈ ៣៣ តួ, បុរាណផ្សំជាមួយនឹងនិគ្គហិត (o) ជា អំ (ដើម្បីឲ្យឮសំឡេងថា អ័ង) រៀងខាងចុងបំផុត ជាព្យញ្ជនៈទី៣៣ (ជាទី ៨ ក្នុងសេសវគ្គឬអវគ្គ), បើប្រើ ឝឞ ផង តែមិនប្រើ ឡ ផងទេ អំ ជាព្យញ្ជនៈ ទី ៣៤ (ជាទី ៩ ក្នុងសេសវគ្គ), បើប្រើ ឡ ផង ចាត់ជាព្យញ្ជនៈ ទី ៣៥ (ជាទី ១០ ក្នុងសេសវគ្គ) ។ សម្រាប់ភាសាខ្មែរ, (ប្រើដាក់ត្រីសព្ទ ( ៊ ) នេះពីលើឲ្យមានសំឡេងជា អ៊ំ ក៏បាន, ប៉ុន្តែបើផ្សំជាមួយនឹងស្រៈ ិ ី ឹ ឺ ើ អាចប្រើជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ក៏បានដូច ស៊ និង ហ៊ ដែរ ។ ប្រើផ្សំពីលើ ហ ឲ្យមានសំឡេងជា អ្ហ អ្ហ៊ ក៏បានដូចជា នៃអ្ហឺ, អាអ្ហែង, ទេអ្ហ៊ៃ ជាដើម ។ ប្រើផ្សំលើ ង ជា អ្ង ក៏បាន ចំពោះពាក្យ អ្ងែង (ហងឯង) ។ល។