Khmer Dictionary: នឹង
Chuon Nath's Khmer-Khmer Dictionary
-
នឹង
( ន.នាមសព្ទ )
ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាកដជា, គង់, គង់តែ : ស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន ។
-
នឹង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ស្ងៀម, ជើយ, មិនកម្រើក : អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។ មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែល : ជំងឺនុ៎ះនៅនឹង ។
- ទឹកនឹង គឺទឹកដែលមិនឡើងមិនស្រក ឬមិនហូរ ។
-
នឹង
( អា. និ.អាយតនិបាត )
ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថា ដោយ; ជាមួយ, ដោយសារ; ព្ធដ៏, នៅត្រង់ : ដួសសម្លនឹងវែក, ដាំបាយនឹងឆ្នាំង, កាប់ឈើនឹងប៉ូវថៅ គឺដួសសម្លដោយវែក, ដាំបាយដោយឆ្នាំង, កាប់ឈើដោយប៉ូវថៅ; ទៅនឹងខ្ញុំ, នៅនឹងគេ, ដេកនឹងគេ, ស៊ីនឹងគេ គឺទៅជាមួយនឹងខ្ញុំ, នៅជាមួយនឹងគេ, ដេកដោយសារគេ, ស៊ីដោយសារគេ; ព្យួរអាវនឹងដៃកែវ, បោះដែកគោលនឹងជញ្ជាំង គឺព្យួរអាវព្ធដ៏ដៃកែវ, បោះដែកគោលនៅត្រង់ជញ្ជាំង ។ល។
-
នឹង
( អា. និ.អាយតនិបាត )
ជា អកថិតកម្ម គឺកម្មរងបន្ទាប់ពី អា. និ. ជា កថិតកម្ម ដែលនិយាយថា នូវ គឺ នូវ ជាទី ១ នឹង ជាទី ២ ដើម្បីកុំឲ្យថា នូវ ទាំង២ដង : ពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹងខ្ញុំថា ... (ពីម្សិលមិញ គេបាននិយាយនឹងខ្ញុំថា...) ។ ធៀបនឹងបាលីថា ហិយ្យោ សោ មំ ឯតទវោច (ប្រែដូចឧទហរណ៍ខាងលើ) ។
-
នឹងធឹង
( គុ.គុនសព្ទ )
មិនងាករេ, មិនកម្រើក, ស្ងប់ស្ងាត់, នឹងន ។
-
នឹងនួន
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលសង្រួមប្រុងប្រយ័ត្ន នូវឥន្ទ្រិយបានយ៉ាងរម្យទម មិនភ្លើតភ្លើន, ដែលមានឥរិយាបថយ៉ាងស្រគត់ស្រគំ មិនរហើររហាយ ។
-
នឹងនួន
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមិនងាករេ, ចរិតនឹងនល្អ, មិនប្រែប្រួល, មិនកម្រើក ។ ឧ. មនុស្សសុភាពរាបសាមានកិរិយាមារយាទនឹងនួន
Headley's Khmer-English Dictionary
-
នឹង
( prenp )
[nɨŋ]
- detail »
with, by (means of); for; against; from; (attached) to; as
Eg. មិនងាយនឹងចោរលួចបានឡើយ: It's not easy for a thief to steal. -
នឹង
( adj )
[nɨŋ]
- detail »
to be fixed, steady, firm, stable, still, stagnant, unchanging; to be balanced, in equilibrium
-
នឹង
( pvp )
[nɨŋ]
- detail »
future tense marker; will, about to (នឹង is often written for និង and vice versa)
Eg. ចាំនៅគល់នោះចុំ! ខ្ញុំនឹងឡើងទៅចាប់វាឯលើ: Wait at the base (of the tree). I will climb up to catch him at the top.