Khmer Dictionary: នេសាទុបករណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សាង
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ មានដងវែងសម្រាប់ចាក់ត្រីតូចៗ ឲ្យត្បៀតជាប់ក្នុងចង្វែកផ្លែ ។ ប្រដាប់ធ្វើដោយឫស្សី មានសណ្ឋានដូចជាសាង សម្រាប់ដោតសំពៅដែលកាត់ជាកង់ខ្លីៗ : ធ្វើសាងដោតអំពៅ, អំពៅមួយសាង ។
-
សន្ទូច
( ន.នាមសព្ទ )
នេសាទុបករណ៍សម្រាប់ស្ទូចត្រី ឬអន្ទង់, មានបីយ៉ាងគឺ សន្ទូចវាត់ សន្ទូចមានដង មានខ្សែវែងវាត់ឡើងបាន; សន្ទូចរនង សន្ទូចមានខ្សែរនងប្រចីសម្រាប់ចងរាយតាមជើងកញ្ជោ; សន្ទូចអន្ទង់ សន្ទួចឥតដង ឥតរនងមានតែខ្សែវែងនិងផ្លែ សម្រាប់ស្ទូចអន្ទង់ ។
- ដងសន្ទូច (ព. ប្រ.) ឈើសម្រាប់គាស់លើកបង្ហើបយោងឈើធំឬរបស់ធ្ងន់ឲ្យអណ្តែតឡើង ។
-
សម
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ មានផ្លែដែកមូលស្រួចបីទន្ទឹមគ្នាឥតងៀង មានដងឈើខ្លីកោងក្ងក់ សម្រាប់ចាក់ត្រី ។ ប្រដាប់មានផ្លែជាម្រាមបួនទន្ទឹមគ្នាជាគូនឹងស្លាបព្រា សម្រាប់កាន់ចាក់ចាប់អាហារបរិភោគ ។
-
សៃយ៉ឺន
( ន.នាមសព្ទ )
(ជៃ៍ អ. ថ. សៃ “ទ្រូ”) នេសាទុបករណ៍មួយប្រភេទ សណ្ឋានស្រដៀងនឹងទ្រុងប្រស់ត្រីតែមានរាងវែងដូចទ្រូ មានប្រឹសពុះរំហូតពីលើមកក្រោម សម្រាប់ដាក់បញ្ឈរក្នុងទឹកជ្រៅ ឲ្យពួកមច្ឆាចូល (អ្នកស្រុកខ្លះ ហៅ សាយ៉ឺន) ។
-
សាប
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ ត្បាញដោយបន្ទោះមូលតូចៗ សម្រាប់ដាក់ឲ្យត្រូវមច្ឆជាតិល្អិតៗ ។
-
សំណាញ់
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ ត្បាញដោយខ្សែអំបោះប្រទាក់ជាក្រឡាតូចៗ, ប៉ែកខាងក្រោមរីកញែកធំមានដុំសំណតូចៗ ដោតភ្ជាប់ត្រង់ទីបំផុតជុំវិញ ហៅថា ជើង , ប៉ែកខាងលើហៅថា ត្បូង រួមក្របួចចូលជាប់ជាមួយគ្នា, តពីត្បូងនោះ មានខ្សែធំមួយវែង, សម្រាប់ចាប់ឆ្មូលគ្រវែងទៅក្នុងទឹក (ហៅថា បង់) គ្របក្រសោបយកមច្ឆជាតិ : បង់សំណាញ់, ត្រីសំណាញ់ ។ ឆ្មាបង់សំណាញ់ (ព. ប្រ.) ឆ្មាលោតគ្រវែងខ្លួន (ដូចគេបង់សំណាញ់) ។ ព. ទ. បុ. សំណាញ់ចុះទឹក (គង់បានត្រីខ្លះពុំខាន) ធម្មតាកិច្ចការតែចាប់ធ្វើ គង់បានប្រយោជន៍ខ្លះពុំខាន ។
-
ស្ន
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ មានផ្លែដែកវែងស្រួចចុង បញ្ចុះខាងគល់ភ្ជ័រភ្ជាប់នឹងគល់ដងវែងសម្រាប់សត្រីធំ ។
-
អង្គប់
( ន.នាមសព្ទ )
នេសាទុបករណ៍ឬគ្រឿងប្រហារមានគន្លឹះថ្លោះបាន : អង្គប់កណ្តុរ, ខ្លាជាប់អង្គប់ ។
-
អង្រុត
( ន.នាមសព្ទ )
[អង់-រុត]
នេសាទុបករណ៍មួយប្រភេទធ្វើដោយបន្លោះឫស្សីមូលៗ មានរាងក្រឡូម តូចខាងមាត់លើធំគាយខាងក្រោម សម្រាប់រុតឬក្រុងមច្ឆជាតិ ។
- អង្រុតមេឃ (ព. ប្រ.) ជើងមេឃជុំវិញ ។
-
អញ្ចង
( ន.នាមសព្ទ )
[អាញ់-ចង ]
នេសាទុបករណ៍មួយប្រភេទមានក្រឡាដូចមងតែមានដងទាំងពីរខាង សម្រាប់កាន់ដឹកវាត់ឲ្យជាប់មច្ឆជាតិក្នុងទឹកមានជម្រៅល្មមដើរបាន : ដឹកអញ្ចង ។