Khmer Dictionary: នេះ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាកគតិ
( ន.នាមសព្ទ )
[កាក-គៈ-តិ ]
ឈ្មោះបទកាព្យពាក្យ ៤ (បទដំណើរក្អែកលោត) : នេះគឺច្បាប់ក្រម ប្រសើរឧត្តម ទូន្មានអ្នកផង ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយប្រណិប័តន៍...។
-
កាកបាទ
( ន.នាមសព្ទ )
[កាកៈបាត ]
("ជើងក្អែក”) ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចជើងក្អែកសម្រាប់ប្រើជៀតអក្សរដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវការជើងក្អែកនេះ (+) ។
-
កម្សត់
( គុ.គុនសព្ទ, ន.នាមសព្ទ )
មនុស្សក្រ, មនុស្សក្រខ្សត់, មនុស្សក្រីក្រលំបាក : មនុស្សកំសត់ ។ ដែលខ្សត់អត់ឃ្លានមានសុខទុក្ខជាមួយគ្នា : គូកម្សត់, មនុស្សនេះកម្សត់នឹងខ្ញុំណាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កម្សត់កម្រ) ។
-
កម្អែល
( ន.នាមសព្ទ )
សំណល់ដែលសល់អំពីគេ : អាវនេះជាកម្អែលពីលោកនោះ ឬ អ្នកនោះ ។
-
កសិណ
( គុ.គុនសព្ទ )
[កៈ-សិន]
“ទាំងអស់” ។ ន. ប្រភេទនៃសមថកម្មដ្ឋាន ដែលកំណត់យកព័ណ៌សម្បុរជាអារម្មណ៍ ជាគ្រឿងដឹកមកកាន់ចិត្ត ។ រូបតាងជាសំអាង : កសិណសាក្សី, យើងនឹងយកពាក្យនេះជាកសិណមិនបានទេ ។
-
កម្មការ
( ន.នាមសព្ទ )
ជនអ្នកធ្វើការងារ ឬជនដែលចាត់តាំងឡើង ដោយពិធីបោះឆ្នោត ឬក៏ដោយពិធីជ្រើសតាំង សម្រាប់ឲ្យធ្វើ ឬក៏ជាអ្នកពិនិត្យកិច្ចការណាមួយដាច់មុខដោយឡែក ពាក្យនេះច្រើនប្រើពាក្យគណៈនាំមុខ គណៈកម្មការ ។ ឧ. គណៈកម្មករវត្ត, គណៈកម្មការកំណែ ។
-
កម្រិត
( ន.នាមសព្ទ )
កន្លែងដែលក្រិត ដែលគូសចំណាំ; បញ្ញត្តិ : មានកម្រិតទុកយ៉ាងនេះ... ។
-
កាឡកិណី
( ន.នាមសព្ទ )
[កាល-កិ-ណី]
មនុស្សធ្វើនូវនិស្ស័យនៃខ្លួនឲ្យប្រាកដស្មើដោយវត្ថុពណ៌ខ្មៅ : មនុស្សកាឡកិណី គឺមនុស្សចិត្តខ្មៅ. មនុស្សចង្រៃ : ស្រីកាឡកិណី គឺស្រីចិត្តខ្មៅ, ស្រីចង្រៃ : មេស្រីកាឡកិណី, មនុស្សកាឡកិណី (ពាក្យនេះក្លាយមកពីពាក្យ “កាឡកណ្ណី” )។
-
កាលិក
( ន.នាមសព្ទ )
[កា-លិក ]
របស់ដែលកើតឡើងតាមកាល, វត្ថុដែលប្រើប្រាស់បានតាមកាលវេលា ។ កាលិកមាន ៤ យ៉ាងគឺ យាវកាលិក, យាមកាលិក, សត្តាហកាលិក, យាវជីវិក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
-
កិរិយា
( ន.នាមសព្ទ )
អំពើ; លំនាំ; ឫកពា : កិរិយាថ្វាយបង្គំ; ក្មេងនេះមានកិរិយាល្អ ។