Khmer Dictionary: បក្ខ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វិវាទ
( ន.នាមសព្ទ )
ដំណើរទាស់ទែងគ្នា, ដំណើរឈ្លោះប្រកែកគ្នា : មានវិវាទ, កើតវិវាទនឹងគ្នា ។
- វិវាទកម្ម អំពើវិវាទ ។
- វិវាទការណ៍ ឬ - វិវាទមូល (--ទៈ --) ហេតុដែលនាំឲ្យកើតវិវាទ, ដំណើរវិវាទ ។
- វិវាទការី (--ការ៉ី) អ្នកហៃឈ្លោះ (បើស្រ្តីជា វិវាទការិនី) ។
- វិវាទបក្ខ ឬ--បក្ស (--ទៈបុ័ក) ពួកអ្នកវិវាទ, គូវិវាទ ។
- វិវាទព័ស្តុ ឬ --វត្ថុ (--ទៈព័ស ឬ --ទៈវ័ត-ថុ) រឿងឬដំណើរវិវាទ ។
- វិវាទាធិករណ៍ (សំ. បា. < វិវាទ + អធិករណ) អធិករណ៍ដែលកើតព្រោះដំណើរទាស់មាត់ពាក្យគ្នា; ការកើតក្តីព្រោះតែសម្តី ។
- វិវាទាបន្ន (--ប័ន; សំ. បា. < វិវាទ + អាបន្ន “ដែលដល់, ដែលប្រទះ”) អ្នកដែលកំពុងមានវិវាទនឹងគ្នាដោយហេតុណាមួយ ។ល។
-
សុក្ក
( គុ.គុនសព្ទ )
[សុក-កៈ]
(សុក្ក; ឝុក្ល) ស; ស្អាត, បរិសុទ្ធ; ថ្លា; ភ្លឺ ។ ន. ទឹកអសុចិ, ទឹកកាម : សុក្កៈឃ្លាតចេញ ។
- សុក្កកម្ម អំពើបរិសុទ្ធ ។
- សុក្កទន្ត (--ទ័ន) ធ្មេញស; អ្នកដែលមានធ្មេញស ។
- សុក្កធម៌ ធម៌សឬធម៌បរិសុទ្ធ គឺបុណ្យ, កុសល ។
- សុក្កធាតុ ដី-សពង ។
- សុក្កបក្ខ (--បុ័ក; បា.; សំ. ឝុក្លបក្ស) ចំណែកខាងស, ប៉ែកខាងភ្លឺ គឺខាងខ្នើត (ព. ផ្ទ. កាឡបក្ខ ឬកាលបក្ស “ចំណែកខាងខ្មៅ, ប៉ែកខាងងងឹត គឺខាងរនោច”) ។ល។
-
សុទ្ធ
( គុ.គុនសព្ទ )
[សុត]
(ឝុទ្ធ) ដែលជ្រះ, ស្អាត, បរិសុទ្ធ; ត្រឹមត្រូវ; ផូរផង់, ហ្មត់ហ្មង; ស; ឥតមន្ទិល; ឥតលាយ; តែមួយប្រភេទ, តែមួយមុខ; ហ្មត់ចត់ : ថ្មីសុទ្ធ, ចិនសុទ្ធ, បាយសុទ្ធ, ប្រាក់សុទ្ធ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. សុត-ធៈ, ដូចជា សុទ្ធកម្ម អំពើបរិសុទ្ធ ។
- សុទ្ធចិត្ត ចិត្តបរិសុទ្ធ; ចិត្តស្មោះស្មើ ។
- សុទ្ធបក្ខ ឬ
- --បក្ស (--បុ័ក) ខាងខ្នើត ។
- សុទ្ធព័ណ៌ ឬ
- --វណ្ណ ព័ណ៌សុទ្ធ; ព័ណ៌ស្អាត, សម្បុរផូរផង់ ។
- សុទ្ធភាព ភាវៈស្អាត; ចិត្តបរិសុទ្ធ ។
- សុទ្ធភោជន ភោជនស្អាត ។
- សុទ្ធមតិ (--មៈតិ) គំនិតហ្មត់ចត់ ។
- សុទ្ធរស (--រស់) ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង ។
- សុទ្ធសាធ (សុត-សាត) គ្រប់ព្រម, ទាំងគ្រប់ : ដូចសុទ្ធសាធ ដូចគ្នាចាប់ច្រឡំ ។
- សុទ្ធសីល សីលបរិសុទ្ធ, មារយាទត្រឹមត្រូវ ។
- សុទ្ធសូន្យ (សុត-សូន) បរិសុទ្ធស្អាត, ឥតមោះហ្មង : មារយាទសុទ្ធសូន្យ, ល្អសុទ្ធសូន្យ ។
- សុទ្ធាជីព ឬ - សុទ្ធាជីវៈ (បា. < សុទ្ធ + អាជីវ) ការចិញ្ចឹមជីវិតបរិសុទ្ធឬអ្នកដែលមានការចិញ្ចឹមជីវិតត្រឹមត្រូវ ។
- សុទ្ធាវាស (បា. < សុទ្ធ + អាវាស “លំនៅ”) លំនៅរបស់អ្នកបរិសុទ្ធ; ឈ្មោះព្រហ្មលោកជាលំនៅនៃពួកអរិយបុគ្គលជាអនាគាមី : ឋានសុទ្ធាវាស មាន ៥ ជាន់គឺ អវិហា, អតប្បា, សុទស្សា, សុទស្សី, អកនិដ្ឋា (ព. ពុ.) ។
- សុទ្ធោទ ឬ - សុទ្ធោទក (--ទក់; បា. < សុទ្ធ + ឧទ ឬ ឧទក “ទឹក”) ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង, ទឹកតម្រង, សុទ្ធរស ។ល។