Khmer Dictionary: បក្ស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្ម័គ្រ
( គុ.គុនសព្ទ )
[ស្មាក់ ]
(សមគ្រ; សមគ្គ) ទាំងអស់, ទាំងមូល, ទាំងស្រុង, សាកល, សព្វ, សព្វគ្រប់; ដែលពេញលេញ, មិនខ្វះខាត; ដែលព្រមព្រៀងគ្នា, ដែលស្រុះចិត្តគ្នា; ដែលពេញចិត្តធ្វើពីខ្លួនឯង ។ ខ្មែរប្រើជា កិ. “ពេញចិត្តធ្វើដោយខ្លួនឯង, ពេញចិត្តចូលជាមួយ, ធ្វើពីចិត្តឯង” : មិនស្ម័គ្រធ្វើការ ។ ប្រើជា ន. ក៏បាន “ការពេញចិត្តធ្វើដោយខ្លួនឯង,...” : បើកឲ្យចូលធ្វើការតាមស្ម័គ្រ ។
- ស្ម័គ្រចិត្ត ពេញចិត្តដោយខ្លួនឯងឥតអ្នកណាបង្ខំ :
- ទាហានស្ម័គ្រចិត្ត ទាហានអាសា (ខ្មែរហៅចំពោះតែទាហានក្នុងក្រុមពិជ័យសង្រ្គាម) ។
- ស្ម័គ្របក្សពួក ពួកដែលចូលគំនិតគ្នា ។
- ស្ម័គ្រស្មាគម សមាគមតាមស្ម័គ្រ ។
- ស្ម័គ្រស្មាន (សំ. សមគ្រ + សមាន “ស្មើ, ស្មើគ្នា”) ស្ម័គ្រចិត្តស្មើគ្នា, ស្រុះចិត្តគ្នា; ស្ម័គ្រអស់ពីចិត្ត; សោះសា ។
- ស្ម័គ្រស្មោះ ឬ - ស្មោះស្ម័គ្រ ស្ម័គ្រដោយស្មោះអស់ពីចិត្ត ។ល។
-
អព្យាកត
( គុ.គុនសព្ទ )
[អ័ប-ព្យា កត់ ]
(--កត; អព្យក្ត, អវ្យក្ត ឬ អវ្យាក្ឫត) ដែលមិនច្បាស់; ពុំប្រាកដ, មិនដាច់ស្រេច, មិនស្រេចជាទៅខាងណា; ដែលជាកណ្តាល : ធម៌អព្យាក្រឹត, ចិត្តអព្យាក្រឹត (ប្រើជា អព្យាកតធម៌, អព្យាកតចិត្ត ក៏បាន) ។
- អព្យាកតភាព ឬ - អព្យាក្រឹតភាព (--កៈតៈ--ឬក្រឹតៈ--) ភាពជាអ្នកកណ្តាលៗ, ភាពនៃបុគ្គលដែលតាំងខ្លួនជាអ្នកកណ្តាល, ដែលមិនចូលក្នុងបក្សពួកខាងណា : ប្រទេសអព្យាក្រឹត ប្រទេសមានភាពជាកណ្តាល ។
-
ឱសានវាទ
( ន.នាមសព្ទ )
[--ន៉ៈវាត ]
(< ឱសាន + វាទ) ពាក្យសម្ដីក្រោយបង្អស់; ការដាក់កំហិតក្រោយបំផុត, ខសន្យាជាដាច់ខាតចុងក្រោយបង្អស់, សេចក្ដីស្នើយ៉ាងច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ក្រោយបំផុតរបស់រដ្ឋណាមួយ ដែលផ្ញើដាក់កំហិតដល់រដ្ឋមួយទៀតថា បើមិនយល់ព្រមទទួលតាមសេចក្ដីស្នើរបស់ខ្លួនទេ ខ្លួននឹងធ្វើយ៉ាងនេះឬយ៉ាងនោះ ឬក៏អាចនឹងបណ្ដាលឲ្យកើតមានសង្រ្គាមនឹងគ្នាក៏សឹងមាន : ផ្ញើឱសានវាទ, បានឆ្លើយតបនឹងឱសានវាទរបស់បក្សពួកម្ខាង ។
-
ឧបយុវរាជ
( ន.នាមសព្ទ )
[អ៊ុប៉ៈយុវៈរាច ]
ក្សត្រិយ៍ដែលកំពុងទ្រង់ព្រះយៅវ៍ (ក្សត្រិយ៍ កំលោះ) ដែលមានឋានៈជាឧបរាជទី ១ ឬឧបរាជស្តាំ : ព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ជាព្រះមហាក្សត្រិយ៍ប្រទេសកម្ពុជាទ្រង់ប្រកបដោយព្រះទសពិធរាជធម៌, ដោយហេតុឋិតនៅក្នុងរាជសម្បត្តិ ព្រះអង្គពុំអាចញ៉ាំប្រទេសជាតិដែលកំពុងច្របូកច្របល់ ព្រោះតែ មានគណៈបក្សច្រើនហួសប្រមាណ ឲ្យមានដំណើរប្រកបដោយវឌ្ឍនភាពបាន, ទ្រង់ក៏បានសម្រេចព្រះរាជហ្ឫទ័យប្រកាសដាក់រាជ្យនៅថ្ងៃទី២ មីនា ព. ស. ២៤៩៩ គ. ស. ១៩៥៥ ស្តេចចុះមកទទួលព្រះតំណែងជា សម្តេចព្រះឧបយុវរាជវិញ ដោយបានបង្កើតអង្គការចលនាបង្រួបបង្រួមជាតិមួយ ឲ្យឈ្មោះថា “សង្គមរាស្រ្តនិយម” ជាលទ្ធិសង្គមនិយមពុទ្ធសាសនា ដែលមានព្រះអង្គជាព្រះអគ្គមហាប្រធាន ហើយដែលមានលក្ខន្តិកៈ ចុះថ្ងៃទី២២ មីនា ព. ស. ២៤៩៩ គ. ស. ១៩៥៥ បើកឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ឋានៈ ចូលជាសមាជិក ។ តាំងពីអង្គការនេះបានកើតប្រាកដឡើង ក្រោមការដឹកនាំដ៏វាងវៃបំផុតរបស់ព្រះអង្គ, សមិទ្ធិគ្រប់វិស័យក៏បានរីកចម្រើនកើនឡើងជាលំដាប់, ប្រជាពលរដ្ឋទាំងបព្វជិតទាំងគ្រហស្ថ ក៏មានស្វាមីភ័ក្តិទទួលគោរពយ៉ាងក្រៃលែង បានប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍; ប្រជាពលរដ្ឋដែលមានរដ្ឋសភាជាតំណាង ព្រមទាំងព្រះរាជរដ្ឋាភិបាលបានថ្វាយព្រះឋានៈព្រះអង្គជាសម្តេចព្រះប្រមុខរដ្ឋតរៀងមក ។ល។