Khmer Dictionary: បាក់
Chuon Nath's Khmer-Khmer Dictionary
-
បាក់
( កិ.កិរិយាសព្ទ )
ភ្លាត់, ឃ្លាត, ខ្ទេចខុសពីប្រក្រតី ឬពីទីទំនងដើម (ចំពោះតែអ្វីៗដែលរឹង, ដែលស្រួយ) : បាក់ឆ្អឹង ឬឆ្អឹងបាក់, បាក់ដៃ ឬដៃបាក់, បាក់ជើង ឬជើងបាក់ បាក់រទេះ ឬរទេះបាក់...។
- បាក់កុម្ពណ្ឌ ខ្លាចរាងចាលរអាដូចជាពួកកុម្ព័ណ្ឌ (កុម្ភណ្ឌ) ដែលបាក់ស្បាត ខ្លាចពួកទេវតាឬខ្លាចពួកអសុរ ។
- បាក់កំពង់ បាក់ភ្លូតទៅរកតែកំពង់មួយៗ ឬទិញដូរតែនៅទីផ្សារណាមួយ ឬក៏នៅផ្ទះលក់ទំនិញណាមួយ; បើជា ព. ប្រ. ថាទំនិញស្លាប់ថ្លៃមិនឡើងមិនចុះ ។
- បាក់កម្លាំង ថយកម្លាំងខ្សោយទ្រមដោយធ្វើការធ្ងន់លង់ហួសប្រមាណ ។
- បាក់ចិត្ត ងប់ស៊ប់ចិត្តទៅរកឥតងាកបែរ ។
- បាក់ទ័ព ពួកកងទ័ពច្បាំងចាញ់គេរត់រប៉ាត់រប៉ាយថយចេញ ។
- បាក់ធ្មុង ព. ប្រ. អស់អំណាច អស់ពិសដូចត្រីបាក់ធ្មុង ។
- បាក់ពន្លូក ឬ - បាក់ភ្លូក ផ្អើលភ្លូកចុះចូលកោតខ្លាចដោយគោរពស៊ប់ចិត្ត ។
- បាក់រទេះ ព. ប្រ. លង់ទ្រនេសទៅណាមិនរួចដោយត្រូវនឹងគ្រឿងប្រហារមានរបួសជាទម្ងន់, ដូចជារទេះបាក់ (និយាយចំពោះតែសត្វកាច) : ពស់វែកបាក់រទេះ, ខ្លាបាក់រទេះ ។
- បាក់អំនួត ខូចអំនួតលែងហ៊ានអួតតទៅទៀត ព្រោះអួតហួសហេតុលើសទំនង ។
- ទឹកបាក់ ទឹកធ្លាក់ខ្លាំងហូរជ្រុលមកពីទីខ្ពស់ បើទស់ទប់ក៏មិនងាយនឹងឈ្នះ ។
- ធ្មេញបាក់ ធ្មេញដែលរដករបូតចេញ ។
- បាក់មុខ ព. ប្រ. អាម៉ាស់មុខ, ទាបមុខ គឺជ្រុបមុខចុះ ព្រោះអ្នកណាមួយធ្វើឲ្យអាប់ឱន ។ល។
-
បាក់គាំ
( គុ.គុនសព្ទ )
ដែលខូចសាច់រឹងរកកល់នឹងពុក (ចំពោះតែឈើ) : ឈើបាក់គាំ ។
-
បាក់ជ័របាយ
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ល្ហិតល្ហៃរសេះរសោះព្រោះអត់អាហារហួសពេល : អត់បាយហួសពេល ឃ្លានហួសពេល ទៅជាបាក់ជ័របាយ ។
-
បាក់ដង
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទ ដើម និងស្លឹក ស្រដៀងនឹងចម្ប៉ា-ស, មានផ្កាក្រអូប : ដើមបាក់ដង, ផ្កាបាក់ដង ។
-
បាក់ដំឡូង
( គុ.គុនសព្ទ )
ដែលហើមសាច់ច្របាច់សង្កត់ទៅទ្រុឌខូងស្លាំងឥតមានឈាមដោយរោគហើមខ្លួន ឬហើមដៃហើមជើង : សាច់បាក់ដំឡូង ។
-
បាក់បប
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ចុះចាញ់រាបឥតហ៊ានខ្វើកព្រមទាំងមានរបបរាបសារៀបរយផង ។ បាក់បបខ្លបខ្លាច បាក់បបខ្លាចរាប ។
-
បាក់ផ្ដៅ
( គុ.គុនសព្ទ, ន.នាមសព្ទ )
ថ្នាំងមេជើង, ម្រាមជើង ឬ ពាក់កណ្ដាលបាតជើង ដែលប្រេះដោយរោគឃ្លង់ដែក : ជើងបាក់ផ្ដៅ ។
-
បាក់សាច់
( គុ.គុនសព្ទ )
ដែលប្រែសាច់រកកល់ស្អុយខូចរសជាតិប្រក្រតីដើម (ច្រើនប្រើចំពោះតែត្រី) : ត្រីបាក់សាច់ ។
-
បាក់ស្បាត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
បាក់ចិត្តខ្លាចរអាលែងហ៊ានបញ្ចេញរូបស្បាតតទៅទៀត : បាក់ស្បាតលែងហ៊ាន ទៀត; ខ្លាចបាក់ស្បាត, ចាញ់បាក់ស្បាត ។
Headley's Khmer-English Dictionary
-
បាក់
( adj )
[bak]
- detail »
to be broken (of something long and rigid), have a fracture.
-
បាក់
( v )
[bak]
- detail »
to break, shatter, come apart; to spoil, corrupt; to smash, rout (an army)
-
បាក់
( n )
[bak]
- detail »
baccalaureate.
-
បាក់
( adj )
[bak]
- detail »
to be undernourished (esp. of a child); not to get enough (food, milk)
-
បាក់
( v )
[bak]
- detail »
(of water) to fall / flow violently (as in a waterfall or rapids)
-
បាក់
( n )
[bak]
- detail »
kind of mountain plant with aromatic flowers
Reference: បាក់ដង