Khmer Dictionary: បារាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រតូវ
( ន.នាមសព្ទ )
[ រដូវ ]
(ឫតុ; ឧតុ) ទេសកាល, កាលកំណត់ដែលចែកជា ភាគខែក្នុងឆ្នាំមួយៗ តាមសម័យដែលអាកាសប្រែប្រួល (ច្រើនសរសេរ រដូវ ជាង) : រដូវរងា, រដូវក្ដៅ, រដូវភ្លៀង; ឈើផ្លែខុសរដូវ; ផ្លាស់រដូវ ។ តាមសុរិយគតិ, ក្នុងមួយឆ្នាំៗនិយមប្រើរដូវ ៤ គឺ ១-និទាឃៈ ឬ និទាឃរដូវ “រដូវក្ដៅ” ត្រូវគ្នានឹងរដូវប្រ័ងតង់ប្ស៍ Printemps ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២១ ខែមីនា (ម៉ារ្ស) ដល់ថ្ងៃទី ២១ ខែមិថុនា (យូវ៉ាំង), មាន ៩៣ ថ្ងៃ ។ ២-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” (ត្រូវគ្នានឹងរដូវ អេតេ Eté ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែមិថុនា (យូវ៉ាំង) ដល់ថ្ងៃទី ២២ ខែកញ្ញា (សេបតមប្រិ៍), មាន ៩៣ ថ្ងៃ។ ៣-សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; រដូវលំហើយ” (ត្រូវគ្នានឹងរដូវ អូតូន Automne ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២៣ ខែកញ្ញា (សេបតមប្រិ៍) ដល់ថ្ងៃទី ២១ ខែធ្នូ (ដេសមប្រិ៍) មាន ៩០ ថ្ងៃ ។ ៤-សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” ត្រូវគ្នានឹងរដូវ ហ៊ីវែរ Hiver ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែធ្នូ (ដេសមប្រ៏) ដល់ថ្ងៃទី ២០ ខែមីនា (ម៉ារ្ស), មាន ៨៩ ថ្ងៃ ឬចួនកាល ៩០ ថ្ងៃ ។ រួមទាំង ៤ រដូវ ត្រូវជា ១២ ខែ, មានថ្ងៃ ៣៦៥ ឬចួនកាល ៣៦៦ ជាមួយឆ្នាំនៃសុរិយគតិ (មិនមានវិធីលើកខែទេ) ។ តាមចន្ទគតិ, ក្នុងឆ្នាំមួយៗនិយមប្រើរដូវ ៣ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ៤ ខែ, រាប់ពីត្រឹមថ្ងៃ ១ រោចខែកត្តិក ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ១១៨ ថ្ងៃ ។ ២-គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែផល្គុន ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន ១១៨ ថ្ងៃ; បើឆ្នាំដែលមានអធិកវារៈ មាន ១១៩ ថ្ងៃ; ឆ្នាំដែលមាន អធិកមាស មាន៥ ខែ មាន ១៤៨ ថ្ងៃ ។ ៣-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍដល់ថ្ងៃ ១៥ កើតខែកត្តិក, មាន ១១៨ ថ្ងៃ ។ រួមទាំង ៣ រដូវ មានខែ ១២ ឬ ចួនកាល ១៣ ខែ, មានថ្ងៃ ៣៥៤ ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ជាមួយឆ្នាំនៃចន្ទគតិ (លទ្ធិពុទ្ធសាសនានិយមប្រើរដូវ ៣ នេះ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចន្ទគតិកាល ផង) ។ តាមលទ្ធិបុរាណ, ក្នុងប្រទេសខ្លះនិយមប្រើរដូវ ៦ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ២ ខែ, រាប់ពីថ្លៃ ១រោច ខែកត្តិកដល់ថ្ងៃ ១៥ កើតខែបុស្ស, មាន ៥៩ ថ្ងៃ ។ ២-សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោច ខែបុស្ស ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ៥៩ ថ្ងៃ ។ ៣-វសន្តៈ ឬ វសន្តរដូវ “រដូវឈើជ្រុះលាស់ស្លឹក” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែ ផល្គុនដល់ថ្ងៃ ១៥ កើតខែពិសាខ, មាន៥៩ថ្ងៃ (គួរកុំច្រឡំ វស្សាន និង វសន្ត នេះ) ។ ៤-គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ២ ខែ, រាប់ពី ១ រោចខែពិសាខ ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន ៥៩ ថ្ងៃ (បើឆ្នាំ ដែលមានអធិកវារៈ មាន៦០ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន ៣ ខែ មានថ្ងៃ ៨៩ (?) ព្រោះប្រើខែចេញឈ្មោះតាមចន្ទគតិដូចបែបប្រើរដូវ ៣ ដែរ) ។ ៥-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍ ដល់ថ្ងៃ ១៥ កើតខែភទ្របទ, មាន ៥៩ ថ្ងៃ ។ ៦-សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែភទ្របទដល់ថ្ងៃ ១៥ កើតខែកត្តិក, មាន ៥៩ថ្ងៃ ។ រួមទាំង ៦ រដូវមានខែ ១២ (ឬចួនកាលមាន ១៣ ខែ ?) មានថ្ងៃ ៣៥៤ (ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ?) ត្រូវជាមួយឆ្នាំ ។ រដូវ ៦ នេះ លទ្ធិពុទ្ធសាសនាមិននិយមប្រើទេ មានបង្គាប់ឲ្យប្រើតែរដូវ ៣ តាមចន្ទគតិ ដោយដាច់ខាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង ព្រោះមានប្រាប់ឈ្មោះខែសម្រាប់សុរិយគតិ និងចន្ទគតិនៅនោះ) ។
-
មិថុន
( ន.នាមសព្ទ )
(មិថុន) គូ, គូនៃបុរសនិងស្ត្រី; ឈ្មោះខែទី ៣ នៃសុរិយគតិ, មាន ៣០ ថ្ងៃ, ត្រូវគ្នានឹងខែយូវ័ង (ខែទី ៦) បារាំងសែស : ខែមិថុនា (ហៅ មិថុនរាសី ក៏បាន) ។ សព្វថ្ងៃប្រើជា មិថុនា (--ន៉ា) ជាខែទី ៦ ដែរ ។
-
ម៉ែត្រ
( ន.នាមសព្ទ )
[ម៉ែត ឬ ម៉ិត]
(Mètre ម៉ែត្រិ៍) ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត (ពីរហត្ថខ្នាត), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច (ម៉ែត្រ សរសេរកាត់ថា ម) ។
- ដេស៊ីម៉ែត្រ (Décimètre) ប្រវែងដប់សង់ទីម៉ែត្រ (ដ. ម.) ។
- សង់ទីម៉ែត្រ (Centimètre) ចំនួន ឬប្រវែងមួយរយភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ (ស.ម.) ។
- មិល្លីម៉ែត្រ (Millimètre) ចំនួន ឬប្រវែងមួយពាន់ភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ (ម. ម.) ។
- ដេកាម៉ែត្រ (Décamètre) ចម្ងាយ ឬប្រវែងដប់ម៉ែត្រ (ដា. ម.) ។
- ហិកតូម៉ែត្រ (Hectomètre) ចម្ងាយ ឬប្រវែងមួយរយម៉ែត្រ (ហ. ម.) ។
- គីឡូម៉ែត្រ (Kilomètre) ចម្ងាយ ឬប្រវែងមួយពាន់ម៉ែត្រ (គ. ម.) ។
- ម៉ែត្រការ៉េ (Mètre carré) ម៉ែត្រទ្វេគុណ មានទំហំទីបួនជ្រុងស្មើគាគ (ម.២); កុំប្រើពាក្យម៉ែត្រក្រឡា ព្រោះជាពាក្យគន្លាស់ពុំសមរម្យ, ត្រូវប្រើពាក្យ ម៉ែត្រទ្វេគុណ ឬម៉ែត្រការ៉េ (តាមបារាំង) វិញក៏បាន ។
- ម៉ែត្រគុប (Mètre cube) ម៉ែត្រត្រីគុណ មានកម្ពស់មួយម៉ែត្របួនជ្រុងស្មើភាគ (ម.៣) ។ល។
-
ម្កាក់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីនិងផ្លែមានរសជូរឆ្ងាញ់; មានពីរប្រភេទគឺ ម្កាក់ព្រៃ ឬហៅត្រឹមតែ ម្កាក់ ទទេ, ម្កាក់ស្រុក ឬ ម្កាក់បារាំង; ទាំងពីរប្រភេទនេះ ស្លឹកខ្ចី និងផ្លែប្រើជាអន្លក់ ឬស្លម្ជូរបាន តែម្កាក់ព្រៃមានរសជូរជាង ។
-
ម្រ័ក្សណ៍
( ន.នាមសព្ទ )
[ម្រាក់ ]
(ម្រក្សណ; មក្ខន “ជ័រឬប្រេងសម្រាប់លាបលន; ការលាបលន; ដំណើរលុបបំបិទគុណគេ”) ឈ្មោះ ជ័រកើតអំពីដើមគ្រើលមានសម្បុរខ្មៅក្លិនហាងឆួល សម្រាប់ប្រើការលាបលន : លាបម្រ័ក្សណ៍ ។
- ម្រ័ក្សណ៍បារាំង ម្រ័ក្សណ៍ដែលនាំមកពីប្រទេសបារាំង ។
- ម្រ័ក្សណ៍រោល ចំហាយម្រ័ក្សណ៍ដែលរោលស្បែកមនុស្សឲ្យឡើងផេរកន្ទឹសស្កៀបខ្លាំងបណ្ដាលឲ្យចង់តែអេះ (សរសេរក្លាយជា ម្រាក់ យូរអង្វែងណាស់មកហើយ, ត្រូវសរសេរ ម្រ័ក្សណ៍ វិញទើបត្រឹមត្រូវតាមប្រភពនៃពាក្យ) ។
-
យុគលពិន្ទុ
( ន.នាមសព្ទ )
[យុគៈលៈពិន-ទុ ]
(យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុចមួយគូ ឬចំណុចពីរទន្ទឹមគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិន្ទុ ផង) ។ ពាក្យសន្មតឲ្យជា ឈ្មោះវណ្ណយុត្តមួយយ៉ាង (:) ដូចគ្នានឹង ដឺពង់ក៍ (Deux points) របស់បារាំងសែស, សម្រាប់ប្រើចុចពីខាងមុខអក្សរ ដែលមានសំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូចជាខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ីថាៈ, អេៈអុៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យដែលជា សមាសនាម មានដើមថា កម្ពុជរដ្ឋ, ខេមរជាតិ, មគធភាសា, មរណភាព, រាជបុត្រ, សក្ការបូជា, អក្ខរវិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំចុចអក្សរកណ្តាលជា កម្ពុជៈរដ្ឋ, ខេមរៈជាតិ, មគធៈភាសា, មរណៈភាព, រាជៈបុត្រ, សក្ការៈបូជា, អក្ខរៈវិធី ដូច្នេះឡើយ ។ មួយទៀត, យុគលពិន្ទុ នេះមិនមានសំឡេងទេ សម្រាប់ប្រើជាគ្រឿងសម្គាល់ការចង្អុលពាក្យឬសេចក្តីខាងមុខ ដែលជាឧទាហរណ៍ឬជាព័ស្តុតាងជាដើម, ដូចជាម្តាយនិយាយ ថា : កូន, ឯងខំប្រឹងរៀនសូត្រទៅ ទាន់ខ្លួននៅក្មេង ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ផង) ។
-
រថ
( ន.នាមសព្ទ )
[ រត់ ]
រទេះទឹមសេះ (រទេះសេះ) មានទ្រង់ទ្រាយផ្សេងៗ ទីទៃពីរទេះគោរទេះក្របី : រថសេះមួយ, រថសេះពីរ, បររថ, ជិះរថ; រថបន្ទុក ។
- រថការ (រៈថៈកា) អ្នកធ្វើរថ (ជាងរថ) ។
- រថកេតុ (រៈថៈ--) ទង់សម្រាប់រថ (ទង់រថ) ។
- រថចរិយា ឬ - រថចរ្យា (រៈថៈចៈរ៉ិយ៉ា ឬ--ច័រយ៉ា) ការបង្ហាត់រថ គឺការបង្ហាត់សេះឲ្យថ្នឹកអូសរថ ឬការហាត់បររថ; ដំណើរទៅដោយរថ ។
- រថនាយក (រៈថៈនាយក់) អ្នកត្រួតត្រាលើក្រុមរក្សារថ, អ្នកត្រួតពួករថ ។
- រថបញ្ជរ (រៈថៈប័ញ-ជ) រាងរថ, ផ្ទះរថ, តួរថ ។
- រថបាទ (រៈថៈបាត) ជើងរថ, កង់រថ ។
- រថភណ្ឌ (រៈថៈភ័ន) គ្រឿងរថ, ប្រដាប់រថ ។
- រថយាត្រា (រៈថៈ--) ដំណើរហែដោយរថ, ក្បួនហែដោយរថ, ក្បួនរថ ។
- រថយុទ្ធ (រៈថៈយុត) ការច្បាំងគ្នាដោយជិះរថ ។
- រថយោធា (រៈថៈ--) ពួកទាហានរថ, ពួកទាហានរក្សារថ ។
- រថរេណូ (រៈថៈរេនូ) ឈ្មោះគ្រឿងរាប់យ៉ាងល្អិតមួយប្រភេទប្រមាណ ៣៦ តជ្ជារី (មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង) ។
- រថវាហៈ ឬ - រថពាហៈ (រៈថៈ--) អ្នកនាំរថ គឺសេះទឹមអូសរថ, អ្នកបររថ (សារថី) ។
- រថវិជ្ជា ឬ - --វិទ្យា (រៈថៈ--) វិជ្ជាធ្វើរថ; ចំណេះបររថ ។
- រថវិថី ( រៈថៈ--; សំ. បា. --វិថី ) ឬ រថបថ ( រៈថៈបត់ ) ផ្លូវរថ ។
- រថសាលា (រៈថៈសាល៉ា) រោងរថ ។
- រថសាស្រ្ត (រៈថៈសាស) ក្បួន, ច្បាប់ សម្រាប់រៀនឲ្យចេះបររថ ឬ ឲ្យចេះធ្វើការរថ ។
- រថសិក្សា (រៈថៈ--) ការរៀនធ្វើរថ, ការរៀនបររថ។
- រថាង្គ (<រថ+អង្គ) ឬ រថាវយវៈ (<រថ + អវយវ) អង្គឬអវយវៈ របស់រថ ។
- រថានិក (សំ. បា. រថានីក < រថ + អនីក “ពួក, ប្រជុំ”) ពួករថឬក្បួនរថ (ក្បួនរថយោធាក្នុងសម័យបុរាណ, យ៉ាងតិចត្រឹមរថបី រថមួយៗ មានទាហានអ្នកកាន់កាប់បួននាក់ៗរួមជា ១២ នាក់ ។
- រថាលង្ការ (<រថ+ អលង្ការ) គ្រឿងប្រដាប់តាក់តែងរថឲ្យល្អរុងរឿង ។ល។ ទោះយានទំនើបថ្មីដែលមិនទឹមសត្វពាហនៈ ក៏គួរហៅ រថ បានដែរ, ហៅដោយសន្មតិតាមលក្ខណៈថា រថត្រីចក្រ (រត់--) រថធាក់មានកង់តូចបី ខាងក្រោយមួយខាងមុខពីរ ជិះធាក់ពីក្រោយរុញឲ្យលឿនទៅមុខ (បារ. ទ្រីស៊ិក្លិ៍ Tricycle) ។
- រថធាក់ ឬ - រថធាក់ទ្វិចក្រ (រត់--) យានស្រាលមានកង់តូចពីរ, មានឈ្នាន់, ច្រវាក់ ខ្សែពាន, ... សម្រាប់ជិះឲ្យលឿនទៅដោយកម្លាំងជើងធាក់ (បារ. ប៊ីស៊ិក្លែត្តិ៍ Bicyclette) ។
- រថធាក់រុញ (រត់--) រថធាក់មានកង់តូចបី កង់មួយពីក្រោយកង់ពីរពីមុខ, មានតួរងបន្ទុកពីខាងមុខទ្រង់ទ្រាយដូចជាហឹប ឬមានសណ្ឋានជាទ្រុង សម្រាប់ដាក់នំប៉័ងលក់ឬដាក់ទំនិញ ឬក៏វត្ថុអ្វីផ្សេងៗ, មនុស្សម្នាក់ជិះធាក់រុញពីខាងក្រោយឲ្យលឿនទៅ (បារ. ទ្រីពរទ័រ = ទ្រីពកទ័រ Triporteur) ។ រថធាក់មួយបែបទៀត មានកង់បីដែរ, ទ្រង់ទ្រាយតួរងបន្ទុកស្រដៀងនឹងរថអូសតែទាបជាង (សម្រាប់មនុស្សជិះ), មានទូកធ្វើដោយដែកចាប់ ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងសម្រាប់មនុស្ស ម្នាក់ជិះធាក់រុញពីក្រោយឲ្យលឿនទៅ : យានបែបនេះ ក៏ហៅ រថធាក់រុញ ដែរ (បារ. ស៊ីក្លូពុស្សិ៍ Cyclopousse) ។
- រថធាក់អូស (រត់--) រថមានកង់តូចបី ពីខាងមុខមួយ ពីខាងក្រោយពីរ, មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងរងបន្ទុកនៅខាងក្រោយសណ្ឋានស្រដៀងនឹងរថអូស តែទាបជាង, មនុស្សម្នាក់ជិះពីខាងមុខធាក់អូសឲ្យលឿនទៅ (បារ. ទ្រីពុស្សិ៍ Tripousse) ។
- រថបន្តោង (រត់--) រថធាក់ទ្វិចក្រ បន្តោងសណ្តោងតួរងបន្ទុក (ដែលសម្រាប់មនុស្សជិះឬដាក់អីវ៉ាន់ក៏បាន, មនុស្សជិះយ៉ាងច្រើនបានបួននាក់) ពីខាងមុខមានមនុស្សម្នាក់ជិះធាក់ទាញអូសឲ្យលឿនទៅ (ហៅតាមពាក្យបារាំងសែសថា អាឡារ៉ឺម៉រកិ៍ = អាឡារ៉ឺម៉ក à la remorque; ក្នុងកម្ពុជរដ្ឋមានប្រើតែនៅខែត្រក្រៅ) ។
- រថភ្លើង (រត់--) រទេះភ្លើង, អយស្ម័យយាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រទេះ) ។
- រថយន្ត ឬ
- --យន្ត្រ (រត់យន់) រថដ៏វិសេសមួយប្រភេទមានទ្រង់ទ្រាយផ្សេងៗច្រើនបែប, មានចង្កូត, មានគ្រឿងទប់,... បើកឲ្យលឿនទៅមុខឬឲ្យថយមកក្រោយក៏បានដោយកម្លាំងគ្រឿងយន្តប្រកបគ្នា អាស្រ័យចំហាយក្ដៅដែលឆេះប្រេងវិសេស,... (ជាយានមានតម្លៃក្នុងសម័យនេះ) : បើករថយន្ត, ជិះរថយន្ត (បារ. ហៅដោយសង្ខេបថា អូតូ Auto, ហៅឲ្យពេញថា អូតូម៉ូប៊ិលិ៍ Automobile ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យន្ត ឬយន្រ្ត ផង) ។
- រថអូស (រត់--) យានស្រាលមានកង់ពីរ រាងខ្ពស់ស្រោងមានកន្លែងជិះ មានដំបូលសំពត់ក្រាស់សម្រាប់ដំឡើងបើកឬតម្លោះបិទបាន ពីខាងមុខមានដងពីរឃ្លាតឆ្ងាយពីគ្នា សម្រាប់មនុស្សម្នាក់ចូលក្នុងចន្លោះចាប់សង្កត់ដោយដៃទាំងពីរទាញអូសរត់លឿនទៅយ៉ាងធូរ (បារ. ពុស្សឺពុស្សិ៍ = ពុសស្ពុស Pousse Pousse; យ. សែកែវ ឬ ឆែកែវ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រទេះ និង អយស្ម័យយាន ផង) ។
-
ល្មុត
( ន.នាមសព្ទ )
(លះមុត អ. ថ. ល៉ៈមុត) ឈ្មោះឈើដំណាំ ប្រើផ្លៃទុំជាអាហារ, មានពីរប្រភេទគឺ ល្មុតសែដា ផ្លែថ្លោសៗមានច្រើនបែប; ល្មុតខ្មែរ (ស. លះមុតសីដា ឬ លះមុតទៃយ អ. ថ. ល៉ៈមុតស៊ីដា ឬ --ថៃ “ល្មុតសៀម”) ដើមធំស្លឹករង្វើលៗ ផ្លែសណ្ឋានស្រដៀងនឹងផ្លែព្កុលតែធំជាង វេលាទុំជោរឡើងសម្បុរក្រហមក្រមៅសាច់ផុសៗបន្តិច មានរសផ្អែមស្រាល ច្រើនមានគ្រាប់តែមួយៗ; ល្មុតបារាំង ឬ ល្មុតទេស ដើមតូចជាងល្មុតសែដា ស្លឹកញឹកជិត ផ្លែមានច្រើនបែបខ្លះរាងមូល សាច់ស, ខ្លះរាងទ្រវែងសាច់ក្រហមស្ទើរ, ផ្លែធំៗប៉ុនស៊ុតមាន់ឬស៊ុតទាក៏មាន ទ្រើសជាងនុះក៏មាន តូចៗចុះពីនុះមកក៏មាន, ផ្លែទុំសាច់ជ្រាយមានរសផ្អែមឈ្ងុយ (បែបដែលមានផ្លែរាងទ្រវែងសាច់ស្ទើរក្រហមនោះ អ្នកស្រុកខ្លះច្រឡំហៅថាសែដា ក៏មាន) ។
-
វិច្ឆិកៈ
( ន.នាមសព្ទ )
[វិច-ឆិ--]
(វិច្ឆិក; វ្ឫឝ្ចិក) ខ្ទួយ ។ ឈ្មោះខែទី ៨ នៃសុរិយគតិ មាន ៣០ ថ្ងៃ, ត្រូវគ្នានឹងខែ ណូវ៉មប្រិ៍ (ទី១១) បារាំងសែស (ហៅថា វិច្ឆិករាសី ក៏បាន) សព្វថ្ងៃប្រើជា វិច្ឆិកា ជាខែទី ១១ ដែរ ។
-
វេទិកា
( ន.នាមសព្ទ )
ភ្នាក់ដៃ; បង្កាន់ដៃ; ក្តារហ៊ឹង; ជើងម៉ាសម្រាប់អង្គុយ; ថ្នាក់ខ្ពស់ គឺថ្នាក់ដែលគេលើកតម្កល់ឲ្យខ្ពស់ជាងទីម្ខាង (សម្រាប់អង្គុយមើលមហោស្រពជាដើម ឲ្យស្រឡះភ្នែក) ឬកន្លែងខ្ពស់ដាច់ដោយឡែកពីទីអង្គុយធម្មតាសម្រាប់វាគ្មិនថ្លែងសេចក្ដីក្នុងសន្និបាតផ្សេងៗ ដូចយ៉ាងវេទិកានៅរដ្ឋសភាជាដើម ។
- វេទិកាស្វៃរិន វេទិកាសេរី; វេទិកាទំនេរ ។ ពាក្យនេះប្រើសំដៅយកខ្ទង់ឬទំព័រសារពត៌មាន ដែលគេបើកសម្រាប់ឲ្យមហាជនសរសេរអត្ថបទផ្សេងៗផ្ញើទៅចុះផ្សាយដើម្បីបញ្ចេញយោបល់របស់ខ្លួន (តម្រូវនឹងពាក្យបារាំងថា Tribune libre) ។