Khmer Dictionary: ប្រការ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រការ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បការៈ) ប្រការ ១, ប្រការ ២, ខ១, ខ២, ។ ច្រើនប្រការ ច្រើនយ៉ាង ។ល។
-
ពោជ្ឈង្គ
( ន.នាមសព្ទ )
[ពោច-ឈ័ង-គៈ ឬ--ឈង់]
ឈ្មោះធម៌ (៧ ប្រការ) ជាអង្គនៃការត្រាស់ដឹងមគ្គផល; ច្រើនហៅថា សត្តពោជ្ឈង្គ (ព. ពុ.) ។
-
ព្រឹទ្ធាចារ្យ
( ន.នាមសព្ទ )
[ព្រឹត-ធាចា ]
(< វ្ឫទ្ធ + អាចាយ៌; វុឌ្ឍ ឬ វុទ្ធ + អាចរិយ) អាចារ្យដែលមានអាយុច្រើន, អាចារ្យចាស់ទុំ; ច្រើនសំដៅសេចក្ដីថា ចាស់ស្រុក ឬ ចាស់ទុំ, ដូចជាថា : អ្នកដែលគោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យក្នុងត្រកូលរៀមច្បង រមែងបានចម្រើនដោយពរ ៤ ប្រការគឺ អាយុ, វណ្ណៈ, សុខៈ, ពលៈ ។
-
មង្គល
( ន.នាមសព្ទ )
[មង់-គល់ ]
សេចក្ដីចម្រើន; សេចក្ដីសុខ; ហេតុដែលនាំឲ្យកើតសេចក្ដីសុខចម្រើន; ស្រីសួស្ដី ។
- មង្គលការ ការជាមង្គល; ខ្មែរហៅចំពោះតែ “ការអាពាហ៍ពិពាហ៍” : មានមង្គលការ, រៀបមង្គលការ ។
- មង្គលវាទ ឬ - មង្គលកថា (ម័ង-គៈលៈវាត ឬ--កៈថា) ពាក្យជាមង្គល, ពាក្យឲ្យពរ ។
- មង្គលសូត្រ (មង់-គៈលៈសូត) ឈ្មោះព្រះសូត្រមួយជាពុទ្ធភាសិតសម្ដែងអំពីមង្គល ៣៨ប្រការ, ពួកពុទ្ធសាសនិកតែងសូត្រក្នុងវេលាធ្វើកិច្ចជាមង្គលណាមួយ (ព. ពុ.)។
- មង្គលាភិសេក (មង់-គៈលាភិសែក) ការស្រោចទឹកជាមង្គល, ការស្រោចទឹកឲ្យមានមង្គល ។ល។
-
លស់ព្រលឹង
( ន.នាមសព្ទ )
ការបាត់បង់ស្មារតីមួយរយៈដែលកើតពីភ័យអាសន្នដោយប្រការណាមួយ, ភ័យស្លន់ស្លោ. ឧ. ស្នូរគ្រាប់បែកផ្ទុះធ្វើឲ្យខ្ញុំភ័យស្ទើរលស់ព្រលឹង ។
-
វិធា
( ន.នាមសព្ទ )
វិធី; បែប, បែបយ៉ាង; ប្រការ; មានះ, សេចក្ដីប្រកាន់ខ្លួន ។
-
សព្វ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[សប់]
(សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, ទួ, ទួទៅ, រាល់ : ឃើញសព្វ, ចេះសព្វ, ដឹងសព្វ; សព្វកាល, សព្វគ្នា, សព្វដង, សព្វមួយដង, សព្វឋាន, សព្វប្រការ ។ល ។
- សព្វជាតិ រាប់ជាតិ ។ មិនបានការ : មនុស្សសព្វជាតិ មនុស្សមិនបានការ ។ ចោលម្សៀត : អាសព្វជាតិ ! អាចោលម្សៀត ! (ព. ទ្រ. ម.) ។ សព្វសរពើ, សព្វស័រពើ ឬ សព្វសារពើ អ្វីៗទាំងអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារពើ>សារពើ ផង) ។
-
ស្រី
( ន.នាមសព្ទ )
ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្រ្កឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃពី ខ្ទើយ (បណ្ឌក); ត្រូវប្រើឲ្យស្របគូគ្នាថា ស្រី-ប្រុស ឬ ប្រុស-ស្រី; កុំប្រើថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើង, ត្រូវប្រើថា បុរសស្ត្រី ឬ ស្ត្រី-បុរស ទើបស្របគ្នា : ប្រុសស្រីជាប្តីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា (ប្រើពាក្យស្របគ្នាយ៉ាងនេះទើបសម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ស្រីប្រុសទាំងទ្វី ជាគូមានពី- បុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយ បណ្ឌិតទាំងឡាយ ឲ្យឈ្មោះថាប្តី ។ ស្ត្រីនិងបុរស ក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្តីប្រពន្ធ ហ្នឹងឯងលោកស្ដី ជនក្នុងលោកីយ៍ ហៅបានតាមថ្នាក់ ។ ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបុរាណ បានពោលបញ្ជាក់ ឲ្យនាងឲ្យអ្នក ចងចាំគ្រប់ប្រាណ ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ ទោះមារយាទខ្សោយ- ក៏ដោយបើបាន ស្រីមានសន្ដាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចម្រើន ទ្រព្យាកើតកើនព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រី ទៀតផង) ។ មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី, យើងយល់ឃើញថា គួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដើម្បីរក្សាព្រះកេរ្តិ៍ទុកឲ្យបានឋិតថេរចិរកាលតវែងឆ្ងាយទៅ; ព្រះរាជនិពន្ធនោះដូចតទៅនេះថា ៖ នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត ។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឲ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្តី ឫករាបស្រគត់ ផ្គង់ផ្តត់សម្ដី ការកេរ្តិ៍ខ្មាសស្រី បរិសុទ្ធមែនមួន ។ លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ ។ លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត មិនមានស្ងៀមដៃ ។ លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត ។ លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្តាប់ផ្គាប់ចិត្ត ប្តីគ្រប់វេលា ។ លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្តី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង ។ លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង តាមពាក្យប្តីផ្តាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា ។ លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា ទម្ងន់ចិត្តប្តី ទោះបីទុក្ខា ខ្សត់ក្រម្ដេចម្តា អាចទទួលប្រាណ ។ សុចរិតប្រាំបី ជាមង្គលស្រី ប្រសើរក្រមាន អ្វីមកផ្ទឹមផ្ទាល់ ឲ្យដល់នេះបាន ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍ ។ ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រ ធ្វើតាមពុំបាន ។ លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្ដាន បង្ហិនធនធាន ចើកអាសមាយា ។ ក្តីជួច្រើនកល ក្រដឹងចេះដល់ លែបខាយពុតវា បើចិត្តចង់ស្រាប់ ចង់ស្ដាប់ហាក់ជា ងាយដាយសោះសា ចេះឯងដឹងឯង ។ ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង ក្រព្រោះមិនចង់ ប្រុងអង្គឲ្យស្ដែង ក្រដោយចិត្តល្បែង ចំណង់តណ្ហា ។ អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍ ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យា ប្រាំបីនេះណា សុចរិតប្រាកដ ។ ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឲ្យអបអត់ ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់ ម្ដេចៗ តាមបាន ។ មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្តីធ្យាន ម្ដេចៗមិនថា ។ ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍ កាន់ក្តីសុចរិត ជាក្រឹត្យថ្លៃថ្លា ឲ្យខ្ជាប់ជាក់ជា ចរិតសព្វថ្ងៃ ។ កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ សោយសុខសួគ៌សិទ្ធ ។ សំដែងសេចក្ដី ពីមង្គលស្រី ប្រសើរពេកពិត គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត តាមព្រះបាលី ។ ៚ មើលក្នុងពាក្យ ប្រុស, ប្តី, ប្រពន្ធ ទៀតផង ។ (បើពេញចិត្ត, គួរទន្ទេញឲ្យចាំរត់មាត់, ជាការប្រពៃពេក) ។
-
អនេក
( គុ.គុនសព្ទ )
[អៈន៉ែក ]
(< អន៑ “មិន, ពុំ, ឥត” + ឯក “មួយ”) មិនមែនតែមួយ គឺច្រើនដែលរាប់ពុំបាន, ប្រមាណពុំអស់ : ច្រើនអនេក ច្រើនក្រៃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. អៈន៉េកៈ ឬ អៈ ន៉ែកៈ, ដូចជា អនេកជាតិ ជាតិច្រើនរាប់ពុំអស់ ។
- អនេកន័យ ន័យដ៏ច្រើន; ដែលមានន័យច្រើន ។
- អនេកបរិយាយ បរិយាយច្រើន; ដែលមានបរិយាយច្រើន ។
- អនេកប្បការ ឬ --ប្រការ ប្រការច្រើន; ដែលមានប្រការច្រើន ។
- អនេកប្បភេទ ឬ --ប្រភេទ ប្រភេទច្រើន; ដែលមានប្រភេទច្រើន ។
- អនេកប្បមាណ ឬ --ប្រមាណ ចំនួនច្រើន; ដែលមានចំនួនច្រើន ។
- អនេកពាន់ជាតិ (អៈន៉ែកៈ--) ជាតិច្រើនពាន់ឬច្រើនពាន់ជាតិ, អនេកជាតិ : អនេកពាន់ជាតិទៅមុខសូមកុំឲ្យខ្ញុំប្រទះសេចក្ដីទុក្ខយ៉ាងនេះទៀត ! ។
- អនេកពិធ ឬ --វិធ ច្រើនយ៉ាង, ច្រើនបែប ។
- អនេកអន័ត្ឃ (អៈ ន៉ែក-អៈន៉ាក់) ដែលច្រើនណាស់កាត់ថ្លៃពុំបាន ។
- អនេកអនន្ត (អៈន៉ែក-អៈន៉ន់) ច្រើនក្រៃលែងមិនមានទីបំផុត ។ល។
-
ហីន
( គុ.គុនសព្ទ )
[ហី-នៈ ឬ ហិន ]
ថយថោក ឬ ថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិន ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហី-នៈ, ដូចជា
- ហីនកម្ម អំពើឬការថោកទាប ។
- ហីនជាតិ ជាតិទាប ។
- ហីនធម៌ ធម៌ថោកទាប, អកុសលធម៌ ។
- ហីនប្បណីត ឬ --ប្រណីត (--ន៉ាប់-ប៉ៈណេត ឬ--ប្រៈ--) ឧត្តមនិងថយថោក ។
- ហីនប្បណីតភាព ឬ--ប្រណីតភាព (--តៈភាប) ភាពឧត្តមនិងថយថោក ។
- ហីនភេទ ភេទទាប ។
- ហីនល័ក្ខណ៍ ឬ --ល័ក្សណ៍ (ហីនៈ ល័ក ឬ ហិន--) ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឯហីនល័ក្ខណ៍ នោះមានបីថ្នាក់ មួយគេឥតហៅ ខ្លួនដើរជជ្រក- មមកចូលទៅ នេះប្រាជ្ញលោកហៅ ថាហីនលក្ខណា ។ ពីរឥតគេសួរ ការណ៍គួរពុំគួរ ខ្លួនចេះតែថា ប៉ោចៗម្នាក់ឯង ឥតក្រែងនរណា អ្នកប្រាជ្ញលោកថា កិរិយាហីនល័ក្ខណ៍ ។ បីពោលអួតខ្លួន អួតពេកផ្ទួនៗ អួតហួសវោតវគ្គ អ្នកឮគេគ្រាន់ ស្ទើរផ្ទាន់ឲ្យអាក់ រាប់ថាហីនល័ក្ខណ៍ មានបីប្រការ ។
- ហីនវណ្ណៈ ដែលមានវណ្ណៈទាប (សូទ្រៈ) ។
- ហីនវាចា ឬ--វាទ សម្តីថោកទាប, សម្តីខ្ជីខ្ជាឬផ្តេសផ្តាស ។
- ហីនវាទិន ឬ --វាទី អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្តេសផ្តាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្តីឥតតម្លៃ (បើស្រ្តីជា ហីនវាទិនី) ។ល។