Khmer Dictionary: ប្រឆាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពើប
( កិ.កិរិយាសព្ទ )
ប្រទះ, ចួបដោយឥតស្វែងរក, ឥតមានបំណង : ដើរៗទៅ ស្រាប់តែពើប; ច្រើននិយាយថា ពើបប្រទះ, ពើបពះ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខំដើររលះ ស្រាប់តែពើបពះ ប្រទះពួកខ្មាំង ដឹងថាសត្រូវ ទើបស៊ូតតាំង ប្រយុទ្ធប្រឆាំង ខ្លាំងក្រៃឥតភ្លឹក ។
-
វម្មិត
( ន.នាមសព្ទ )
[វ័ម-មិត ]
(< វម្ម “ក្រោះ” + ឥ-ត “ដែលពាក់”; < វម៌ + ឥ-ត) ទាហានពាក់ក្រោះ :
- ទាហានវម្មិត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រេហ៍ពលវម្មិត លើកចូលទៅជិត កងទ័ពខាងខ្មាំង រុកចូលគឃ្លើន ផ្គើនដោយកម្លាំង ចូលលុកប្រឆាំង តតាំងយកជ័យ ។
-
លំពាំង
( ន.នាមសព្ទ )
(លាំព័ង អ. ថ. លុ័មផ័ង) ទំនើង, អំណាចខ្លួន, អំពើចិត្ត : តាមលំពាំងចិត្ត (ម. ប្រ., ប្រើខ្លះបន្តិចបន្តួចតែក្នុងកាព្យ) : វាឃោរឃៅខ្លាំង ធ្វើតាមលំពាំង ប្រឆាំងយកឈ្នះ ជួនកាលបាត់ខ្លួន ជួនកាលនៅផ្ទះ មានគ្នាវាខ្លះ ខ្នះខ្នែងជ្រោមជ្រែង ។
-
វាទ
( ន.នាមសព្ទ )
(វាទ) ពាក្យ, ពាក្យពោល, ពំនោល ។
- វាទប្បដិវាទ ឬ - វាទប្រតិវាទ (--ទ័ប-ប៉ៈដិ-វាត ឬ--ប្រៈតិ--) ពាក្យពោលតបតទៅរកពាក្យ, ការប្រកែកគ្នាទៅវិញទៅមក ។
- វាទយុទ្ធ ការជជែកយកឈ្នះ (ទាំងពីរខាង) ។
- វាទានុវាទ (< វាទ + អនុវាទ) ការពោលបណ្ដោយតាមគ្នា, ពាក្យចាក់បណ្ដោយ; ពាក្យប្រកាន់និងពាក្យដោះ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : វាទានុវាទ ច្រើនតែឃ្លៀងឃ្លាត ពុំសូវទៀងទាត់ ពាក្យខ្លះក៏ត្រូវ ពាក្យខ្លះក៏ភ្លាត់ ព្រោះមាត់និងមាត់ ប្រឆាំងតគ្នា ។ល។
-
អង្ឃើល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលចេញអាការងងើលលើកដាក់ៗ, ទើលងើល : ដើរអង្ឃើលចុះអង្ឃើលឡើង; ដំណើរអង្ឃើលៗ ។ ព. ប្រ. គំនិតអង្ឃើល, ចិត្តអង្ឃើល, មនុស្សអង្ឃើល, ឫកពាអង្ឃើល គឺគំនិត, ចិត្ត, មនុស្ស, ឫកពាងងើល, ចចើល ឥតក្រែង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ជនពាលងងើល ចេះតែអង្ឃើល ឥតគិតខុសត្រូវ ប្រទូស្តប្រទាំង ប្រឆាំងរាំងផ្លូវ ក្លាយជាសត្រូវ ជាតិសាសន៍ក៏មាន ។ កើតជាមនុស្ស គួរស្គាល់ត្រូវខុស កុំដើរបំពាន បំពារលើច្បាប់ សម្រាប់ទូន្មាន ផ្លូវចិត្តឲ្យបាន សាន្តសុខស្ងប់ឡើយ ។
-
អង្គុកអង្គុល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលខ្សឹកខ្សួលប៉ផ្អែបជ្រប់មុខ, ដែលកើតទុក្ខជ្រប់ : យំអង្គុកអង្គុល, កើតទុក្ខអង្គុកអង្គុល ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ កម្ចាត់ទុក្ខថា : ការកើតទុក្ខជ្រុល អង្គុកអង្គុល មមុលមិងមាំង អ្នកមានប្រាជ្ញា គួរតែប្រឆាំង កុំឲ្យចិត្តគាំង ក្នុងក្តីសោកសៅ ។ ព្រះពុទ្ធប្រាប់ថា ត្រូវប្រើប្រាជ្ញា ដេញទុក្ខចេញក្រៅ ត្រូវកុំប្រមូល- ទុក្ខឲ្យក្តួលក្ដៅ ដេញយូរៗទៅ គង់ទុក្ខឃ្លាតបាន ។ ព្រោះក្តីកើតទុក្ខ តែងដេញក្តីសុខ ឲ្យឃ្លាតចាកប្រាណ សុខនៅពុំកើត ដ្បិតទុក្ខរុញច្រាន កម្ចាត់ទុក្ខបាន ហៅថាមានសុខ ។
-
អម្ភ័ស
( ន.នាមសព្ទ )
(អម្ភស៑) ទឹក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឈើស្មៅនៅស្រល់ ដោយសារអម្ភ័ស ជួយឲ្យកម្លាំង លូតលាស់ចម្រើន សូម្បីខែប្រាំង អម្ភ័សប្រឆាំង នឹងឧណ្ហភាព ។
-
ឧទ្ទាម
( គុ.គុនសព្ទ )
[អ៊ុត-ទាម]
(ឧត៑ > ឧទ៑ + ទម; ឧ + ទម “ដែលមានដំបូន្មានរើឡើង”) ដែលអស់ទូន្មានបាន, ដែលបង្វឹកមិនកើត; ដែលឡើងកម្លាំងឡើងចិត្ត, ទ្រើសកម្លាំងទ្រើសចិត្ត, ទ្រើសឃ្នង, ឡើងចាងមិនស្ដាប់ឱវាទមិនស្ដាប់ច្បាប់; ខ្មាំងចំពោះរាជការផែនដី :
- ក្របីឧទ្ទាម ក្របីឡើងកទ្រើសកម្លាំងពិបាកប្រើ ឬក្របីដែលលែងចោលយូរនៅតែក្នុងព្រៃផ្លាងចាប់យកមកប្រើមិនកើត ។
- សេះឧទ្ទាម សេះដែលទម្រើសទាល់តែឡើងកម្លាំង,
- សេះរោង ។
- មនុស្សឧទ្ទាម មនុស្សទ្រើសឃ្នងពួននៅតែក្នុងព្រៃ ឬមនុស្សដែលតាំងខ្លួនជាខ្មាំងក្បត់ផែនដី (ប្រើជា ន. ក៏បាន : បង្រ្កាបពួកឧទ្ទាមដែលចូលមករាតត្បាតនៅជាយដែន) ។
- ស្រែឧទ្ទាម ស្រែដែលគេបោះបង់ចោលទៅជាព្រៃខ្លះ ។
- ឧទ្ទាមឡើងរាជ្យ មនុស្សខ្មាំងឡើងចាង ឬខ្មាំងឡើងបានជាស្តេចសោយរាជ្យ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កូនប្រុសទម្រើស ទាល់តែឡើងទ្រើស ទៅជាឧទ្ទាម នាំឲ្យរដ្ឋា- ភិបាលគំរាម វាមិនស្ដាប់តាម ម៉ែឪព្រួយខ្លាំង ។ ជួននាំបះបោរ ជួនទៅជាចោរ ឃោរឃៅប្រឆាំង គួរម៉ែឪស្តាយ កូនប្រុសត្រឡាំង មិនគួរភ័ន្តភាំង ដល់ម្ល៉ឹងទៅសោះ ។ ឧទ្ទាមឡើងចាង ព្រោះវាមានអាង ព្រៃជួយរំដោះ ពេលថ្ងៃលាក់ខ្លួន ពេលយប់ផុតគ្រោះ វាចូលភូមិព្រោះ អ្នកភូមិខ្លាចវា ។