Khmer Dictionary: ប្រើ
Chuon Nath's Khmer-Khmer Dictionary
-
ប្រើ
( កិ.កិរិយាសព្ទ )
បង្គាប់, បង្គាប់ឲ្យធ្វើតាម; ប្រកបកិច្ចតាមត្រូវការ; ចាយវាយ, ធ្វើឲ្យជួយកម្លាំង : ប្រើមនុស្សឲ្យទៅយកទូក; ប្រើមនុស្សឲ្យធ្វើការ; ប្រើសំពត់អាវ, ប្រើពាក្យមិនសម; ប្រាក់តិចពេកប្រើការមិនគ្រាន់; ប្រើគោប្រើក្របី ។ កាព្យព្រះរាជសម្ភារថា : ប្រើថ្លឹងឲ្យស្មើ ទោះបីនឹងប្រើ ប្រើអ្នកចេះក្ដី កុំយកពាក្យស្លោក ផ្ទឹមនឹងគម្ពីរ៍ កុំយកពាក្យជី ផ្ទឹមនឹងពាក្យពាល ។ ប្រើទំលែងខ្ពស់ (ព. ប្រ.) មើលក្នុងកាព្យ មេជី ។
- ប្រើប្រាស់ ប្រើទាំងសព្វទាំងគ្រប់, ប្រើតាមតែប្រទះ ។
Headley's Khmer-English Dictionary
-
ប្រើ
( v )
[praə]
to use; to make use of someone; to order / command (someone to do something); to assign, commission; to send (on an errand); to persuade
Eg. កងទ័ព គ្រប់ក្រុមត្រូវគោរពការឈប់បាញ់គ្នា ហើយត្រូវកុំធ្វើសកម្មភាពណាដែលនាំឲ្យមានការប្រើអាវុធឡើងវិញ: Each army must respect the ceasefire and must not conduct any activity which leads to the use of weapons.