Khmer Dictionary: ប្ល
Chuon Nath's Khmer-Khmer Dictionary
-
ប្លែក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ចម្លែក : មនុស្សប្លែក, របស់ប្លែក; ចេះប្លែក, យល់ប្លែកពីគេ ។
-
ប្លែង
( កិ.កិរិយាសព្ទ )
ប្រែ, បែរ, ឃ្លាត បែកចាកភាពដើមឬចាកភេទដើម : ប្លែងខ្លួន, ប្លែងភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្លែង ផង) ។
-
ប្លែន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ដែលប៉េង, កេង, កាង : ឆ្អែតប្លែនពោះ, ស៊ីទាល់តែប្លែនពោះ ។
-
ប្លែមៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ព្លែមៗ
អំពីអាការបញ្ចេញអណ្ដាតលិទ្ធបបូរមាត់រឿយៗ : លិទ្ធអណ្ដាតប្លែមៗ ឬ ព្លែមៗ ។
-
ប្លោក
( ន.នាមសព្ទ )
ថង់, ថង់ក្រពះ; ស្បែកដែលមានសណ្ឋានជាថង់ : ប្លោកត្រី, ប្លោកជ្រូក ។
- ពងប្លោក (ព. សា.) : អណ្ឌៈ (ពងល្វា) ។
-
ប្លោក
( ន.នាមសព្ទ )
ឈ្មោះត្រកៀតមួយប្រភេទ : ត្រកៀតប្លោក (ហៅ កំប្លោក ក៏បាន, ហៅ ត្រកៀតប៉ោង ក៏បាន) ។ ឈ្មោះម្ទេសមួយប្រភេទផ្លែធំៗ : ម្ទេសប្លោក ។
-
ប្លោង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ផ្លោង
បោះឬចោលឲ្យខ្ពស់ឡើងទៅលើសំដៅទៅខាងមុខរំលងអ្វីៗដែលខ្ពស់ : ប្លោងទៅលើ; ចោលប្លោង, បោះប្លោង ។
-
ប្លោញៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីអាការទំពាផ្ញោញៗ តែរង្វើលៗ យឺតៗ : ទំពាប្លោញៗ ។
-
ប្លោត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ផ្លោត
ដែលមានអាការលោតរំលង ឬបោលលោតៗ ផ្លោះៗ ដោយរហ័សភ្លែត : កង្កែបលោតប្លោត, ទន្សាយបោលប្លោតៗ; លោតប្លោតចុះ ប្លោតឡើង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប៉ប្លោត ឬ ប៉ផ្លោត តផង ។