Khmer Dictionary: ផល្គុន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អាដានា
( ន.នាមសព្ទ )
[-ន៉ា ]
ពាក្យប្រើកាត់ខ្លីពី អាដានាដិយ : ដែលជាឈ្មោះព្រះសូត្រឬព្រះបរិត្តមានក្នុងគម្ពីរពុទ្ធសាសនា ហៅថា អាដានាដិយសូត្រ ឬ អាដា-នាដិយបរិត្ត ។ តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, នៅថ្ងៃ ១៤ រោចខែផល្គុនរៀងរាល់ឆ្នាំ, មានព្រះរាជពិធីមួយធ្វើក្នុងព្រះបរមរាជវាំងក្នុងវេលាយប់ហៅថា ព្រះរាជពិធីបញ្ជាន់ត្រស្តិ មាននិមន្តព្រះភិក្ខុសង្ឃសូត្របាលីអាដានាដិយសូត្រ តាំងពីព្រលប់ទាល់ព្រឹក (សូត្រផ្លាស់គ្នា), មានបាញ់កាំភ្លើងធំយូរៗម្តងគ្រប់ទិសធំទាំង ៤ (បាញ់តាមសង្កាត់ឬថ្នាក់ធម៌), ហៅ កាំភ្លើងអាដានាដិយៈ ហៅកាត់ខ្លីត្រឹមតែ កាំភ្លើងអាដានា (ប្រើក្លាយមក, ទោះបាញ់កាំភ្លើងធំក្នុងពិធីផ្សេងៗក៏ហៅ កាំភ្លើងអាដានា ដែរ) ។ លុះចំណេរកាលយូរមក, ហៅក្លាយឃ្លាតតាមៗគ្នាទៅជា កាំភ្លើងស័ក្ខណា, ប្រើជា កិ. ថា ស័ក្ខណាកាំភ្លើងធំ ដូច្នេះក៏មាន (គួរលើកលែងហៅ ស័ក្ខណា ត្រូវហៅ កាំភ្លើងអាដានា ដូចពីដើមវិញ) ។ ព្រះរាជពិធីបញ្ជាន់ត្រស្តិនោះសម័យឥឡូវហៅ ព្រះរាជពិធីភាណយក្ខ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រស្តិ ផង) ។
-
ចន្ទគតិកាល
( ន.នាមសព្ទ )
[ច័ន-ទៈ គៈ តិកាល ]
កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣ គឺ ហេមន្តៈ រដូវរងា មាន ៤ ខែ រាប់តាំងពីថ្ងៃ ១ រោច ខែកត្ដិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀងមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្ដិក; រួមទាំងបីរដូវ ជា ១២ ខែ ត្រូវជា ១ ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើក ខែអាសាឍ ២ ដង នោះ ត្រង់គិម្ហរដូវមាន ៥ ខែ គឺរាប់ពីត្រឹមថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ ខែ, ហៅថា ឆ្នាំមានអធិកមាស ។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ ថ្ងៃ ខុសពីធម្មតា ។