Khmer Dictionary: ផ្ទ.
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខាត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ថយពីចំនួនដើម, មិនពេញ, មិនចំណេញ : ជួញខាត, រកស៊ីធ្វើការខាត, ខាតចុង ខាតដើម ។ ព. ផ្ទ. ចំណេញ ។
-
ខូច
( គុ.គុនសព្ទ )
ដែលមានកិរិយាអាក្រក់, មានពុតត្បុត : មនុស្សខូច។ ព. ផ្ទ. ជា។
-
ដលោក
( ន.នាមសព្ទ )
លោកនេះ, ឥធលោក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យបានក្ដីគាប់ ដលោកបរលោក ហៅរស់ពុំស្លាប់ ធម៌នេះជាច្បាប់ ក្ដីគាប់បរិយាយ ។... (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។ ព. ផ្ទ. បរលោក ។
-
ដំឡោក
( គុ.គុនសព្ទ )
ដែលឆាប់ធំមុនកាលកំណត់ : ក្មេងដំឡោក។ ព. ផ្ទ. ក្រិស ផង។
-
តចសារជាតិ
( ន.នាមសព្ទ )
[តៈ ចៈ សារ៉ៈជាត ]
(ត្វក្សារជាតិ, ត្វចសារ--, ត្វចិសារ--) ជាតិឈើដែលមានសំបកជាខ្លឹមឬមានខ្លឹមនៅត្រង់សំបក ដូចយ៉ាងឫស្សី, ត្នោត, ដូងជាដើម ។ ព. ផ្ទ. អន្តោសារជាតិ ។
-
តាជី
( ន.នាមសព្ទ )
បុរសដែលកោរសក់ ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០ តែមិនមែនបួសជាសាមណេរទេ ។ សូម្បីបុរសជាចាស់ព្រឹទ្ធាចារ្យឯទៀតក្រៅពីនោះ ពាក្យបុរាណក៏ហៅដោយគោរពថា តាជី បានដែរ ។ ព. ផ្ទ. ដូនជី, យាយជី, នាងជី ។
-
តាវកាលិក
( ន.នាមសព្ទ )
[តាវៈ-- ]
វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាលប៉ុណ្ណោះ, របស់ដែលកើតឡើង ឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លីឬក៏ក្នុងកាលមានកម្រឹត; របស់ខ្ចីគេ ។ ប្រើជា គុ. ក៏បាន : របស់ជាតាវកាលិក ។ ព. ផ្ទ. យាវកាលិក ។
-
តម្ពុល
( ន.នាមសព្ទ )
(តាម្ពុល “ស្លា”) ស្លា, ផ្លែស្លា ។ ខ្មែរប្រើជា គុ. ថា ស្លាតម្ពុល (--តំពុល) ចំពោះតែផ្លែស្លា ដែលគេគរផ្អាប់ទុកយូរបន្តិចឲ្យត្រាតែរលួយសំបក ។ ព. ផ្ទ. ស្លាខ្ចី, ស្លាសឹ្លង (មើលក្នុងពាក្យ ស្លា ទៀតផង) ។ គុ. ដែរ, មានន័យថា ចាស់ព្រួលៗ, ជ្រោកជ្រាក, ស្រោលៗ, ឆ្អិនខ្លះឆៅខ្លះ : មនុស្សចាស់តម្ពុល; គំនិតតម្ពុល; ត្រីអាំងតម្ពុល (ប្រើជាពាក្យប្រៀបទៅនឹង ផ្លែស្លាតម្ពុល នុះឯង) ។ ធ្លាប់ប្រើជា ដំពុល, តំពុល, ឬ ទំពុល ក៏មាន, គួរឈប់ប្រើបែបនុះ, ត្រូវប្រើ តម្ពុល នេះ វិញ ទាំងត្រឹមត្រង់តាមកំណើតពាក្យផង ទាំងសំនៀងក៏នៅតែដដែលផងដែរ; (សម្រាប់ពាក្យកាព្យ ប្រើជា តម្ពុលខាទ (តំ-ពុ-លៈ ខាត) “ស៊ីស្លា” ឬ តម្ពុលខាទន៍ “ការស៊ីស្លា” ដូច្នេះក៏បាន) ។
-
តុករង្វាន់
( ន.នាមសព្ទ )
រង្វាន់ដែលរាជការ ឬឯកជនប្រគល់ ជាពិសេសដល់ជនដែលមានគុណវុឌ្ឍិគួរគេពេញចិត្តចង់ឲ្យ, ពុំមែនជារង្វាន់ចាំបាច់ដោយខានពុំបានទេ : សិស្ស ១០ នាក់បានទទួលតុករង្វាន់អំពីក្រសួងអប់រំជាតិ; ទាហាន ៣ នាក់ បានទទួលតុករង្វាន់មួយពាន់រៀលម្នាក់ ព្រោះខ្លួនបានប្រតិបត្តិការ ដែលទាហានឯទៀតកម្រនឹងធ្វើបាន ។ ព. ផ្ទ. រង្វាន់ប្រចាំឆ្នាំ; រង្វាន់ចាំបាច់ ។
-
ត្រិយង្ស
( គុ.គុនសព្ទ )
[ត្រិយ៉ង់ ]
(ត្រយំស ឬ ត្រិយំស; តយំស, ត្យំស ឬ តិយំស) ដែលមានជ្រុង ៣ : រាងត្រិយង្ស, ទ្រង់ទ្រាយត្រិយង្ស, សណ្ឋានត្រិយង្ស ។ វេវ.
- ត្រីកោណ ។ ព. ផ្ទ.
- ចតុក្កោណ, ពហុកោណ ។